ការពិតប្លែកៗដ៏គួរឲ្យចាប់អារម្មណ៍ អំពីប្រទេសអស្ចារ្យទាំង ១០

ជាមួយនឹងប្រទេសរហូតដល់ ១៩៦ ជុំវិញពិភពលោកដែលស្ថិតនៅតំបន់ខុសៗគ្នា មានវប្បធម៌ ទំនៀមទម្លាប់ និងរដ្ឋធម្មនុញ្ញរៀងៗខ្លួន ហើយតំបន់មួយចំនួនមានប្រពៃណីក្នុងស្រុកដ៏ចម្លែកមួយចំនួនថែមទៀតផង។ ពិភពលោករបស់យើងគឺធំធេងណាស់ តើ​យើង​ស្គាល់ពីពិភពលោក​នេះប៉ុនណា? តើយើងដឹងគ្រប់យ៉ាងអំពីវាទេ? ប្រាកដណាស់ថាគ្មាននរណាម្នាក់ដឹងអស់ឡើយ ព្រោះពិភពលោកមួយនេះបង្កប់ទៅដោយអាថកំបាំងជាច្រើនរាប់មិនអស់។ យ៉ាងណាយើងក្រឡេកមកមើលពីការពិតប្លែកៗគួរឲ្យចាប់អារម្មណ៍ពីប្រទេសមួយចំនួន។

១ ប្រទេសស៊ុយអែតជាប្រទេសមានកោះច្រើនជាងគេក្នុងលោក។ ជាមួយនឹងកោះចំនួន ២២១,៨០០ ប្រទេសស៊ុយអែតត្រូវបានគេគិតថាមានកោះច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក។ ហើយមានកោះប្រហែល ១,០០០ ប៉ុណ្ណោះដែលមានមនុស្សរស់នៅ។

២ បើយើងនិយាយ​ពីរ៉ាមីត យើងប្រហែលនឹងដល់ប្រទេស​អេហ្ស៊ីប​ ក៏ប៉ុន្តែតើអ្នកដឹងទេថាប្រទេសស៊ូដង់​ ជា​ប្រទេសមួយដែលមាន​ពីរ៉ាមីត​ជាងអេហ្ស៊ីបទៅទៀត ដែលប្រទេសនេះមានពីរ៉ាមីតជាង ២០០ឯណោះ។

៣ ៥០ភាគរយនៃប្រជាជនកម្ពុជា មានអាយុតិចជាង ១៥ឆ្នាំ។ ជាងពាក់កណ្តាលនៃប្រជាជនកម្ពុជាមានអាយុក្រោម ១៥ ឆ្នាំ។ ហើយចំនួនប្រជាជនដែលមានអាយុលើសពី ៥០ ឆ្នាំគឺមានតិចតូចណាស់។ មូលហេតុគឺដោយសារតែសោកនាដកម្មមួយ កើតចេញពីរបបប្រល័យពូជសាសន៍នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមក្នុងកំឡុងឆ្នាំ ១៩៧៥-១៩៧៩ ។ យ៉ាងណាអ្នកអាចមើលរឿង​ ២ ដែលមានចំណងជើងថា The Killing Fields និង First They Killed My Farther ដើម្បីស្វែងយល់បន្ថែម។

៤ អង្ករ​គឺ​ជា​គ្រាប់​ធញ្ញជាតិ​ដ៏​ពេញ​និយម​ដែល​មាន​ប្រជាជន​ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​ពិភពលោក​ចូលចិត្ត​និងបរិភោគ​ជា​រៀង​រាល់​ថ្ងៃ រួមទាំងកម្ពុជាផងដែរ។ ប្រទេស​ចិនជាប្រទេស​ផលិត​អង្ករ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ដែលមានចំនួន ​​២០៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

៥ ក្នុងប្រទេស​ដាណឺម៉ាកពលរដ្ឋមិនអាចដាក់ឈ្មោះកូនតាមចិត្តខ្លួនឯងបាននោះទេ ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ឈ្មោះ​ទារក​ពី​បញ្ជី​ឈ្មោះ​ដែល​រដ្ឋាភិបាល​អនុម័ត​ចំនួន ៧០០០។ ប្រសិនបើពួកគេចង់ដាក់ឈ្មោះដោយខ្លួនឯង ត្រូវ​តែ​ស្វែងរក​ការយល់ព្រម​ពី​រដ្ឋាភិបាលសិន។

៦ នៅប្រទេសជប៉ុន អ្នកអាចជួលបុរសសង្ហាម្នាក់ឱ្យមើលរឿងជាមួយអ្នក ហើយជូតទឹកភ្នែករបស់អ្នក។ ក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុងតូក្យូដែលមានឈ្មោះជាភាសាជប៉ុនថា “Ikemeso Danshi” នឹងមានន័យថា “Handsome Weeping Boys” ដែលផ្តល់សេវាកម្មចម្លែកមួយនេះ។ ហើយសម្រាប់តម្លៃប្រហែល ៦៥ ដុល្លារ។

៧ នៅប្រទេសបារាំងអ្នកអាចរៀបការជាមួយមនុស្សស្លាប់បាន។ ការរៀបអាពាហ៍ពិពាហ៍ក្រោយមរណៈភាពគឺស្របច្បាប់នៅក្នុងប្រទេសបារាំងតាំងពីរជ្ជកាលណាប៉ូឡេអុង ដោយវាត្រូវបានអនុម័តនៅឆ្នាំ ១៩៥៩ នៅពេលដែលការបាក់ទំនប់វារីអគ្គិសនីបានសម្លាប់មនុស្សចំនួន ៤២០ នាក់ ហើយស្ត្រីដែលបាត់បង់មិត្តប្រុសរបស់គាត់នៅក្នុងឧបទ្ទវហេតុនេះអាចសុំរៀបការជាមួយពួកគេបាននេះបើយោងតាម Atlas Obscura។

៨ ប្រទេស​តូច​បំផុត​ក្នុង​ពិភពលោក​គឺ​បុរី​វ៉ាទីកង់ (Vatican) ដែល​មាន​ផ្ទៃដី​តិច​ជាង​កន្លះ​គីឡូម៉ែត្រ​ការ៉េ។ ទីក្រុង-រដ្ឋមួយនេះត្រូវបានហ៊ុំព័ទ្ធទាំងស្រុងដោយប្រទេសអ៊ីតាលី ប៉ុន្តែជាប្រទេសឯករាជ្យរបស់ខ្លួន។

៩ ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) គឺជាប្រទេសដែលមានភាសាចម្រុះជាងគេបំផុតក្នុងពិភពលោក ជាមួយនឹង ៨៥២ ភាសាដែលត្រូវបាននិយាយ។ ក្នុង​នោះ ៨៤០ ភាសាត្រូវបាន​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។

១០ ដាណឺម៉ាកជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក។ តើអ្នកដឹងទេថាប្រទេសដាណឺម៉ាកបានឈ្នះពានរង្វាន់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក បើយោងតាមរបាយការណ៍សុភមង្គលពិភពលោកថ្មីៗនេះ។ ជាមួយនឹងការទាក់ទាញដ៏អស្ចារ្យជាច្រើនដើម្បីទស្សនាដូចជា Tivoli Gardens ដែលជាសួនកម្សាន្តដ៏ល្បីល្បាញដែលល្អឥតខ្ចោះសម្រាប់ការដើរកម្សាន្ជាលក្ខណៈគ្រួសារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម