១៤ កុម្ភៈ កុំគិតរឿងទិញកាដូ នាំសង្សារដើរលេងញ៉ាំអី ភ្លេចយកចិត្តទុកដាក់អ្នកទាំងនេះ

អ្នក​មាន​គូ​ពិតជា​ទន្ទឹង​រង់ចាំថ្ងៃ ១៤ ​ដែល​ជា​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ជាក់ជា​មិន​ខាន។ ក្រោយ​ពី​ចេញ​ពី​ធ្វើការ​ថ្ងៃនេះ មនុស្ស​ជាច្រើន​ប្រាកដជា​មាន​គម្រោង​នាំ​ដៃគូ​ស្នេហា​ខ្លួន​ទៅ​ញ៉ាំ​អី មើល​កុន និង​ជូន​ដើរលេង​ជាក់ជា​មិន​ខាន ព្រោះ​គិត​ថា​ថ្ងៃនេះ​ពិសេស​មានតែ​ម្ដង​ក្នុង​មួយ​ឆ្នាំ។

ការ​គិត​បែប​នោះ​ក៏​មិន​ខុស​អ្វី​ដែរ តែ​ភាគច្រើន​បាន​ភ្លេច​ពី​មនុស្ស​ក្បែរ​ខ្លួន​មួយ​ចំនួន​ធំដូចជា​ម៉ាក់ប៉ា បងប្អូន សាច់ញាតិ និង​មិត្តភក្ដិ​ជិតស្និទ្ធ​ជាដើម។ សម្រាប់​អ្នក​មាន​គូ​ ពិតជាចង់​ចំណាយ​ពេល​ច្រើន​ឲ្យ​គ្នា​ទៅ​ហើយ ហើយ​ថ្ងៃនេះ​បើ​អាច​ចែករំលែក​ការ​ស្រលាញ់​ទៅ​អ្នក​ផ្សេង​ក៏​ល្អ​ដែរ។ ឪពុក​ម្ដាយ​ជា​អ្នក​មាន​គុណ​ផ្ដល់​កំណើត និង​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្គត់ផ្គង់​យើង​សព្វបែបយ៉ាង​តាំង​ពី​តូច​រហូត​ដល់​ធំ។ រីឯ​បងប្អូន​ជា​សាច់ឈាម​ដែល​មិន​អាច​កាត់ផ្ដាច់​ពី​គ្នា​បាន ជា​មនុស្ស​រស់នៅ​ជាមួយ​គ្នា ញ៉ាំ គេង ធំធាត់​មក​ជាមួយ ព្រម​ទាំង​ជួយ​គ្នា​គ្រប់​បញ្ហា ហើយ​មិត្ត​ខ្លះ​ជា​មនុស្ស​ដែល​យើង​បាន​ស្គាល់​មុន​សង្សារ​ទៅ​ទៀត។ ដូចនេះ​ហើយ​អ្នក​ទាំងអស់​គ្នា​នោះ​ពិតជា​សំខាន់ ដែល​គួរតែ​យក​ចិត្ត​ទុកដាក់ និង​តបស្នង​ការ​ស្រលាញ់។

មនុស្ស​ជាច្រើន​និយាយ​ថា​ទាំង​ម៉ាក់ ប៉ា បងប្អូន និង​មិត្តភក្ដិ​ គឺ​ស្រលាញ់​ហើយ គ្រាន់តែ​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ទាំង​នោះ​បាន​ដឹង ឬ​និយាយ​ប្រាប់​ដូច​សង្សារ​ឡើយ ព្រោះអៀន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​ទម្លាប់​ធ្វើ​ ទើបជាហេតុ​​មិន​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ទាំងអស់​គ្នានោះបាន​ដឹង​។

បើ​ពិបាក​បែងចែក​ថា​ត្រូវ​នាំ​នរណា​ទៅ​ញ៉ាំ​អី បង្កើត​ជា​កម្មវិធី​ជួបជុំ​មួយ ហើយ​ហៅ​ទាំងអស់​គ្នា​មក​ជុំ​បង្កើត​ភាព​ស្និទ្ធស្នាល​មួយ​កម្រិត​ទៀត ហើយ​និយាយ​ប្រាប់​ពី​ពាក្យ​ក្នុង​ចិត្ត ព្រោះ​យើង​មិន​ដឹង​ថា​ស្អែក​មាន​រឿង​អ្វី​កើត​ឡើង។ ធ្វើ​ល្អ​ដាក់​គ្នា​បង្ហាញ​ពី​ការ​ស្រលាញ់ ព្រម​ទាំងចែករំលែកក្ដីសុខ​រវាងគ្នា​ៗនិងគ្នា ជារឿងល្អបំផុត។

យុវវ័យ​ត្រូវ​ចាំ​ថា Valentine’s Day គឺ​មិន​មែន ជា​ថ្ងៃ​ដែល​យើង​ត្រូវ​ប្ដូរផ្ដាច់ ឬ​ធ្វើ​អ្វី​ៗ​ដើម្បី​តែ​សង្សារ​ម្នាក់​ប៉ុណ្ណោះ​ឡើយ។ បើ​យើង​មាន​ចិត្ត​ស្មោះ​ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ដែល​អាច​បង្ហាញ​ការ​ស្រលាញ់​បាន និង​កុំ​ទុក​វា​ជា​សំខាន់​ពេក ក្នុង​នោះ​ដៃគូ​ស្នេហា​ក៏​អ៊ីចឹង​ដែរ ក្ដី​ស្រលាញ់​ពិតមិនមែន​មានតែ​ថ្ងៃ​នេះទេ រឹតតែកុំ​បាច់​ទាមទារ​អ្វី​ តែ​បើ​ច្បាស់លាស់​ខំ​សន្សំ​គិត​ពី​រឿង​អនាគត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀតវិញ។

ជាពិសេស​​នារីៗ កុំ​ដើម្បី​តែ​ចង់​បានផ្កាមួយបាច់ ​របស់របរ​តិចតួច​រហូត​លែង​គិត​អ្វី​ បណ្ដោយ​ឲ្យ​ជ្រុលជ្រួស​ខ្លួន​ដោយសារតែរបស់គ្មានតម្លៃទាំងនោះ បង្កជា​​វិប្បដិសារី​ទៅ​ថ្ងៃ​មុខ។ ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ជា​ទុន​សំខាន់​ក្នុង​ការ​ប្រកប​មុខរបរ និង​ធ្វើការ​ឲ្យ​ផ្សេង​ៗ ក្រោយរៀនចប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម