ការពិតប្លែកៗដ៏គួរឲ្យចាប់អារម្មណ៍ អំពីប្រទេសអស្ចារ្យទាំង ១០

ជាមួយនឹងប្រទេសរហូតដល់ ១៩៦ ជុំវិញពិភពលោកដែលស្ថិតនៅតំបន់ខុសៗគ្នា មានវប្បធម៌ ទំនៀមទម្លាប់ និងរដ្ឋធម្មនុញ្ញរៀងៗខ្លួន ហើយតំបន់មួយចំនួនមានប្រពៃណីក្នុងស្រុកដ៏ចម្លែកមួយចំនួនថែមទៀតផង។ ពិភពលោករបស់យើងគឺធំធេងណាស់ តើ​យើង​ស្គាល់ពីពិភពលោក​នេះប៉ុនណា? តើយើងដឹងគ្រប់យ៉ាងអំពីវាទេ? ប្រាកដណាស់ថាគ្មាននរណាម្នាក់ដឹងអស់ឡើយ ព្រោះពិភពលោកមួយនេះបង្កប់ទៅដោយអាថកំបាំងជាច្រើនរាប់មិនអស់។ យ៉ាងណាយើងក្រឡេកមកមើលពីការពិតប្លែកៗគួរឲ្យចាប់អារម្មណ៍ពីប្រទេសមួយចំនួន។

ប្រទេសស៊ុយអែតជាប្រទេសមានកោះច្រើនជាងគេក្នុងលោក។ ជាមួយនឹងកោះចំនួន ២២១,៨០០ ប្រទេសស៊ុយអែតត្រូវបានគេគិតថាមានកោះច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក។ ហើយមានកោះប្រហែល ១,០០០ ប៉ុណ្ណោះដែលមានមនុស្សរស់នៅ។

បើយើងនិយាយ​ពីរ៉ាមីត យើងប្រហែលនឹងដល់ប្រទេស​អេហ្ស៊ីប​ ក៏ប៉ុន្តែតើអ្នកដឹងទេថាប្រទេសស៊ូដង់​ ជា​ប្រទេសមួយដែលមាន​ពីរ៉ាមីត​ជាងអេហ្ស៊ីបទៅទៀត ដែលប្រទេសនេះមានពីរ៉ាមីតជាង ២០០ឯណោះ។

៥០ភាគរយនៃប្រជាជនកម្ពុជា មានអាយុតិចជាង ១៥ឆ្នាំ។ ជាងពាក់កណ្តាលនៃប្រជាជនកម្ពុជាមានអាយុក្រោម ១៥ ឆ្នាំ។ ហើយចំនួនប្រជាជនដែលមានអាយុលើសពី ៥០ ឆ្នាំគឺមានតិចតូចណាស់។ មូលហេតុគឺដោយសារតែសោកនាដកម្មមួយ កើតចេញពីរបបប្រល័យពូជសាសន៍នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមក្នុងកំឡុងឆ្នាំ ១៩៧៥-១៩៧៩ ។ យ៉ាងណាអ្នកអាចមើលរឿង​ ២ ដែលមានចំណងជើងថា The Killing Fields និង First They Killed My Farther ដើម្បីស្វែងយល់បន្ថែម។

អង្ករ​គឺ​ជា​គ្រាប់​ធញ្ញជាតិ​ដ៏​ពេញ​និយម​ដែល​មាន​ប្រជាជន​ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​ពិភពលោក​ចូលចិត្ត​និងបរិភោគ​ជា​រៀង​រាល់​ថ្ងៃ រួមទាំងកម្ពុជាផងដែរ។ ប្រទេស​ចិនជាប្រទេស​ផលិត​អង្ករ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ដែលមានចំនួន ​​២០៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

ក្នុងប្រទេស​ដាណឺម៉ាកពលរដ្ឋមិនអាចដាក់ឈ្មោះកូនតាមចិត្តខ្លួនឯងបាននោះទេ ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ឈ្មោះ​ទារក​ពី​បញ្ជី​ឈ្មោះ​ដែល​រដ្ឋាភិបាល​អនុម័ត​ចំនួន ៧០០០។ ប្រសិនបើពួកគេចង់ដាក់ឈ្មោះដោយខ្លួនឯង ត្រូវ​តែ​ស្វែងរក​ការយល់ព្រម​ពី​រដ្ឋាភិបាលសិន។

នៅប្រទេសជប៉ុន អ្នកអាចជួលបុរសសង្ហាម្នាក់ឱ្យមើលរឿងជាមួយអ្នក ហើយជូតទឹកភ្នែករបស់អ្នក។ ក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុងតូក្យូដែលមានឈ្មោះជាភាសាជប៉ុនថា “Ikemeso Danshi” នឹងមានន័យថា “Handsome Weeping Boys” ដែលផ្តល់សេវាកម្មចម្លែកមួយនេះ។ ហើយសម្រាប់តម្លៃប្រហែល ៦៥ ដុល្លារ។

នៅប្រទេសបារាំងអ្នកអាចរៀបការជាមួយមនុស្សស្លាប់បាន។ ការរៀបអាពាហ៍ពិពាហ៍ក្រោយមរណៈភាពគឺស្របច្បាប់នៅក្នុងប្រទេសបារាំងតាំងពីរជ្ជកាលណាប៉ូឡេអុង ដោយវាត្រូវបានអនុម័តនៅឆ្នាំ ១៩៥៩ នៅពេលដែលការបាក់ទំនប់វារីអគ្គិសនីបានសម្លាប់មនុស្សចំនួន ៤២០ នាក់ ហើយស្ត្រីដែលបាត់បង់មិត្តប្រុសរបស់គាត់នៅក្នុងឧបទ្ទវហេតុនេះអាចសុំរៀបការជាមួយពួកគេបាននេះបើយោងតាម Atlas Obscura។

ប្រទេស​តូច​បំផុត​ក្នុង​ពិភពលោក​គឺ​បុរី​វ៉ាទីកង់ (Vatican) ដែល​មាន​ផ្ទៃដី​តិច​ជាង​កន្លះ​គីឡូម៉ែត្រ​ការ៉េ។ ទីក្រុង-រដ្ឋមួយនេះត្រូវបានហ៊ុំព័ទ្ធទាំងស្រុងដោយប្រទេសអ៊ីតាលី ប៉ុន្តែជាប្រទេសឯករាជ្យរបស់ខ្លួន។

ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) គឺជាប្រទេសដែលមានភាសាចម្រុះជាងគេបំផុតក្នុងពិភពលោក ជាមួយនឹង ៨៥២ ភាសាដែលត្រូវបាននិយាយ។ ក្នុង​នោះ ៨៤០ ភាសាត្រូវបាន​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។

១០ ដាណឺម៉ាកជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក។ តើអ្នកដឹងទេថាប្រទេសដាណឺម៉ាកបានឈ្នះពានរង្វាន់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក បើយោងតាមរបាយការណ៍សុភមង្គលពិភពលោកថ្មីៗនេះ។ ជាមួយនឹងការទាក់ទាញដ៏អស្ចារ្យជាច្រើនដើម្បីទស្សនាដូចជា Tivoli Gardens ដែលជាសួនកម្សាន្តដ៏ល្បីល្បាញដែលល្អឥតខ្ចោះសម្រាប់ការដើរកម្សាន្ជាលក្ខណៈគ្រួសារ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី