ហ៊ានសម្រេចចិត្តត្រឡប់មកកម្ពុជា ត្បិតលោកជឿជាក់ប្រជាជនកម្ពុជាថែរបស់ដែលខ្លួនអាចបង្កើតបាន ហើយនេះជាហេតុផលដែលអ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ចំណាយទុនប្រមាណ ៦លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតត្រីខខ្មែរ ម៉ាកសញ្ញា ក្រយា។

ក្នុងនាមជាយុវជនខ្មែរមួយរូបលោក ងន ដេវីដសំបូរ បានប្រែក្លាយការឈឺចាប់នៃការពឹងពាក់គេបង្កើតជារោងចក្រត្រីខខ្មែរដំបូងនៅកម្ពុជា។ ក្រោមហេតុផលឈប់រំពឹងលើគេ ហើយចាប់ផ្ដើមបង្កើតនិងធ្វើអ្វីដែលជារបស់ខ្លួនឯងលោកបានចំណាយទុន ៦,៦ លានដុល្លារ បង្កើតរោងចក្រទំហំ ១៤ ហិកតា ដើម្បីផលិតត្រីខមានគុណភាពដែលអាចផ្គត់ផ្គង់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ការបង្កើតឱ្យមានរោងចក្រត្រីខលើទឹកដីនៃខេត្តកែបជាការរួមចំណែកក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនខ្មែរក្នុងរោងចក្រដែលមានស្តង់ដារ ដែលនេះបានកាត់បន្ថយការចំណាកស្រុករបស់ពលករខ្មែរជាច្រើនផងដែរ។
អ្នកជំនួយវ័យ ២០ ឆ្នាំប្លាយរូបនេះបានឱ្យដឹងទៀតថា សម្រាប់ត្រីដែលយកមកប្រើប្រាស់នៅក្នុងសង្វាក់ផលិតកម្មមួយនេះមានប្រភពមកតំបន់សមុទ្ទកម្ពុជារួមមាន កែប កំពត កោះកុង ជាដើម។ រីឯស្ករត្នោតលោកបានជ្រើសពីខេត្តកំពង់ស្ពឺ និងម្រេចគឺយកពីខេត្តកំពត។ ការសម្រេចចិត្តប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងស្រុកបានជួយរកប្រាក់ចំណូលជួយដល់ប្រជានេសាទ បន្ថែមលើរបរលក់ដូរនៅលើទីផ្សាររបស់ពួកគាត់។ ត្រីពីអ្នកនេសាទខ្មែរ និងគ្រឿងទេសក្នុងស្រុក នឹងត្រូវកែច្នៃចេញជាផលិតផលម៉ាក « ក្រយា » ដែលគ្រោងចេញលក់ផ្លូវការមុនដំណាច់ឆ្នាំ២០២៦ ។
គួរឱ្យដឹងដែរថា រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕គួរឱ្យដឹងដែរថា រោងចក្រត្រីខនេះគឺជាជំហានដំបូងនៃការពង្រីកសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ។ លោក ងន ដេវីដសំបូរ ក៏បានលើកឡើងពីលទ្ធភាពអភិវឌ្ឍផលិតផលផ្សេងទៀតនាពេលអនាគត ដូចជា ទឹកត្រី និងផលិតផលកែច្នៃផ្សេងៗ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕
























































Account
Security
Favourite Content