ទើបបញ្ចប់បេសកកម្មជិះកង់ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេលនេះលោក ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយប្រើរយៈពេល ៦ ខែ ។

តាមរយៈការបង្ហោះជូនដំណឹងនៅលើផេកផ្លូវការ Travel with Rith – ធ្វើដំណើរជាមួយរិទ្ធិ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានរៀបចំខ្លួនរួចរាល់និងត្រៀមចេញដំណើរឆាប់ៗ ដោយជិះកង់ទៅគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា រយៈពេល ៦ខែ។ ត្បិតថាពុំបានបញ្ជាក់អំពីទីកន្លែងដែលលោកត្រូវទៅក៏ពិតមែន តែលោកបានបង្ហើបប្រាប់ថា ក្នុងដំណើរមួយនេះលោកនឹងធ្វើនូវកិច្ចការជាច្រើននៅតាមផ្លូវនិងកិច្ចការសំខាន់មួយទៀតនោះគឺ សរសេរសៀវភៅ ២ ឆ្នាំជាមួយកង់ Two Years On a Bike របស់លោក។
ក្នុងដំណើរលើកនេះ លោក ទីវ តារារិទ្ធិ ជឿជាក់ថាលោកអាចធ្វើការងារជាច្រើនដើម្បីរួមចំណែកក្នុងការនាំយកភាពស្រស់ស្អាតរបស់កម្ពុជា មានទាំងវប្បធម៌ ប្រពៃណី ប្រជាជន តំបន់ទេសចរណ៍ ជាពិសេសធនធានធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិនាពេលខាងមុខ។ បុរសកម្ពុជារូបនេះក៏នឹងមានគម្រោងក្នុងការត្រឡប់ទៅកាន់ប្រទេសមួយចំនួនដែលធ្លាប់បានផ្ដល់តម្លៃ និងឱកាសការងារដល់រូបលោកផងដែរ។
គួរបញ្ជាក់ឱ្យបានដឹងថា លោក ទីវ តារារិទ្ធិ បានចំណាយរយៈពេល ២ ឆ្នាំដោយធ្វើដំណើរតាមរយៈកង់ដោយបានឆ្លងកាត់ ៣ ទ្វីប និង ៤០ ប្រទេស ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា៕





រូបភាព ៖ Travel with Rith




















































Account
Security
Favourite Content