វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tian Jiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡងសំណេរ និងការសម្ភាសន៍ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

សារព័ត៌មាន Dahe News បានកត់សម្គាល់ថាមុខតំណែងនេះត្រូវការបុគ្គលិក ១ រូប ដោយមានលក្ខខណ្ឌដូចជា៖ មិនធ្លាប់មានទោសទណ្ឌ, មានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឡើងទៅ, បុរសអាយុក្រោម ៥០ឆ្នាំ និងស្ត្រីអាយុក្រោម ៤៥ឆ្នាំ ហើយបេក្ខជនដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងទទួលបានអាទិភាព។ បន្ថែមពីលើការចុះឈ្មោះ និងការពិនិត្យលក្ខណៈសម្បត្តិ បេក្ខជនក៏ត្រូវឆ្លងកាត់ការប្រឡងសំណេរ ការសម្ភាសន៍ និងការចុះអនុវត្តការងារផ្ទាល់។ ចំពោះប្រាក់បៀវត្សរ៍គឺត្រូវចរចាផ្ទាល់ ហើយបន្ទាប់ពីបញ្ចប់ការសាកល្បងការងារ សាលានឹងរៀបចំធានារ៉ាប់រងសង្គមជូនតាមគោលការណ៍រួមមាន៖ ធានារ៉ាប់រងចូលនិវត្តន៍ (ចាស់ជរា) ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងហានិភ័យការងារ និងធានារ៉ាប់រងការបាត់បង់ការងារ។

ទោះជាយ៉ាងណា ការប្រកាសនោះមិនបានបញ្ជាក់លម្អិតអំពីវិសាលភាពនៃការប្រឡងសំណេរ និងសម្ភាសន៍ឡើយដែលធ្វើឱ្យមនុស្សជាច្រើនមានការចង់ដឹងចង់ឃើញថាតើវិញ្ញាសាដែលគេប្រឡងទាក់ទងអំពីតម្លៃទំនិញ ឬប្រឡងល្បឿននៃការកត់ត្រាបញ្ជីគណនេយ្យ?

នៅថ្ងៃទី៣០ ខែសីហា គ្រូបង្រៀនម្នាក់ដែលទទួលខុសត្រូវលើការជ្រើសរើសបុគ្គលិកនេះ បានឆ្លើយតបថា ពិតជាមានការជ្រើសរើសបុគ្គលិកមែនប៉ុន្តែបច្ចុប្បន្នការចុះឈ្មោះត្រូវបានបញ្ចប់ហើយ។ លោកបានបញ្ជាក់ថាមុខតំណែងនេះមិនមែនជាក្របខ័ណ្ឌរដ្ឋនោះទេ ប៉ុន្តែរូបលោកក៏មិនច្បាស់អំពីខ្លឹមសារនៃការប្រឡងដែរដោយពោលថា៖ «រឿងនេះគ្មានអ្វីត្រូវសិក្សាស្រាវជ្រាវស្វែងយល់ច្រើនទេ»។ នៅពេលអ្នកសារព័ត៌មានសាកសួរព័ត៌មានបន្ថែម គ្រូបង្រៀនរូបនោះមិនបានឆ្លើយតបអ្វីទៀតឡើយ។ នៅថ្ងៃដដែល អ្នកសារព័ត៌មានបានទាក់ទងទៅលេខទូរស័ព្ទជាច្រើននៃមន្ទីរអប់រំក្រុង Yulin ដើម្បីសាកសួរអំពីខ្លឹមសារនៃការវាយតម្លៃនេះប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

យ៉ាងណាមិញអ្នកកាសែតចិនបានកត់សម្គាល់បន្ថែមថាថ្មីៗនេះសាលារៀននៅតំបន់ជាច្រើនក្នុងខេត្ត Guangxi រួមមាន Yulin, Liuzhou និង Jingxi បានប្រកាសជ្រើសរើសបុគ្គលិកផ្នែកបច្ចេកទេស និងជំនួយការជាបន្តបន្ទាប់។ ក្នុងនោះមុខតំណែងហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងឃ្លាំងនៅអាហារដ្ឋាននៃវិទ្យាល័យលេខ ៦ ក្រុង Liuzhou តម្រូវឱ្យឆ្លងកាត់ការប្រឡងសំណេរ និងការសម្ភាសន៍ ចំណែកឯការជ្រើសរើសអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនៅវិទ្យាល័យលេខ ៥ ក្រុង Jingxi តម្រូវឱ្យឆ្លងកាត់ការសម្ភាសន៍ និងការវាយតម្លៃទូទៅ។

កាលពីមុន ស្រុក Tongde ខេត្ត Qinghai ក៏ធ្លាប់បានរៀបចំការប្រឡងសំណេរសម្រាប់ការជ្រើសរើសសន្តិសុខ និងចុងភៅផងដែរ ដោយបានផ្លាស់ប្តូរនិងប្រកាសជាសាធារណៈនូវខ្លឹមសារប្រឡង រួមមាន៖ សីលធម៌វិជ្ជាជីវៈផ្នែកជំនួយការ ចំណេះដឹងទូទៅក្នុងវិស័យការងារ និងចំណេះដឹងទូទៅមូលដ្ឋាន។ ស្របពេលដែលមានការកែប្រែដំណើរការនៃការជ្រើសរើសបុគ្គលិកនៅក្នុងសាលារៀនជាបន្ដបន្ទាប់បែបនេះ មហាជនជាច្រើនយល់ឃើញវាជាការប្រសើរដែលសាលារឹតបន្ដឹងទៅលើជំនាញវិជ្ជាជីវៈ និងសីលធម៌៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង



Leave a Reply

Your email address will not be published.Required fields are marked *