កូនខ្មែរថែរក្សាសម្បត្តិដូនតា ឪពុកនិងកូនប្រុសដែលត្រូវបានគេស្គាល់ថាជាអ្នកសៀមរាបបានប្រទះឃើញរូបបដិមាមួយអង្គដែលកប់ដីក្បែរផ្ទះរបស់ខ្លួន និងបានរាយការណ៍ដល់អាជ្ញាធរដើម្បីចុះពិនិត្យដល់ទីតាំងផ្ទាល់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦ នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លោក ឡុង សុផល និងឪពុក ត្រូវបានឱ្យដឹងថាជាពលរដ្ឋដែលបានប្រទះឃើញបដិមារូបនោះក្បែរផ្ទះគឺនៅពេលដែលលោកជីកដី ដើម្បីយកទៅចាក់នៅខាងក្នុងផ្ទះ ដោយនៅពេលជីកបានទើបតែ១ប៉ែល ក៏ត្រូវប៉ះចំរូបបដិមាតែម្ដង។
នៅពេលដែលបានប្រទះឃើញនិងស្គាល់ថារូបបដិមាលោកនិងឪពុកក៏បានរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីចុះពិនិត្យ និងយកទៅរក្សាទុក។ ជាមួយគ្នា លោកបានឱ្យដឹងថា វត្ថុទាំងនេះជាសម្បត្តិបេតិកភណ្ឌ មិនគួរទុកជារបស់ផ្ទាល់ខ្លួននោះទេ ណាការប្រគល់ជូនរដ្ឋថែរក្សានឹងផ្ដល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយឱ្យបានស្គាល់ដែរ។ លោកបានឱ្យដឹងទៀតថា វត្ថុទាំងនេះមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហេតុនេះបើសិនមានការប្រទះឃើញគួរតែប្រាប់និងប្រគល់ជូនអាជ្ញាធរយកទៅរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ។
ក្រោយការចុះត្រួតពិនិត្រដោយផ្ទាល់ពីមន្ត្រីជំនាញក្រុមការងារបានរកឃើញថារូបបដិមានេះគឺជារូបបដិមាភេទស្រី (ទេវរូបភេទស្រី) ដែកាន់ផ្កាឈូក ស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង (អាចជាទេវរូបព្រះនាងលក្ស្មី) ដែលមានកម្ពស់ប្រហែល ៧០ សង់ទីម៉ែត្រ និងមានសភាពបែកបាក់៕






ប្រភពរូបភាព ៖ Andy Brouwer





















































Account
Security
Favourite Content