ប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ ៤​ យ៉ាង​ពី​ការ​ច្រៀង​ពេល​ងូត​ទឹក

ការ​ច្រៀង​គឺ​ជា​សកម្មភាព​កម្សាន្ត​ប្រចាំ​ថ្ងៃ​មួយ​ដែល​មនុស្ស​គ្រប់​រូប​តែងតែ​ធ្វើ​ជាប្រចាំ​ក៏​ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា​ការ​ច្រៀង​ពេល​កំពុង​ងូត​ទឹក​មាន​អត្ថប្រយោជន៍​បែប​ណា​ចំពោះ​សុខភាព​។ ខាង​ក្រោមនេះ​គឺជា​អត្ថប្រយោជន៍​ ៤​យ៉ាង​ដែល​អ្នក​ទទួល​បាន​ពី​ការ​ច្រៀង​ក្នុង​ពេល​ងូត​ទឹក។

១ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ

ការ​ច្រៀង​ក្នុង​ពេល​ងូតទឹក​ផ្ដល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​រីករាយ​ និង​អារម្មណ៍​សប្បាយ​បែប​វិជ្ជមាន​ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ស្រស់ស្រាយ​។ ការ​ច្រៀង​ធ្វើ​ឲ្យ​ខួរក្បាល​បញ្ចេញ​ អង់ដូហ្វីន-Endorphin (កោសិកា​រីករាយ) សេរ៉ូតូនីន និង​អុកស៊ីតូស៊ីន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​និង​សប្បាយ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។

២ កាត់​បន្ថយ​ស្ត្រេស

ការ​ច្រៀង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ភ័យ​ខ្លាច​មាន​តុល្យភាព និង​បង្កើត​ឲ្យ​មាន​នូវ​ភាព​ស្ងប់​ស្ងាត់​ក្នុង​ចិត្ត។ លើស​ពី​នេះ​ទៅ​ទៀត​​ក៏​មាន​ការ​បញ្ជាក់​ផង​ដែរ​ថា​ការ​ច្រៀង​ពេល​ងូត​ទឹក​ធ្វើឲ្យ​សម្ពាធ​ឈាម​មានការ​ថយ​ចុះ​ផង​ដែរ។ យ៉ាង​ណា​មិញ​ការ​ច្រៀង​ក្នុង​ពេល​ងូត​ទឹក​ក៏​បាន​ជួយ​ឲ្យ​អ្នក​បំភ្លេច​នូវ​ភាព​ឯកា​ដែល​វា​បាន​ជួយ​កាត់​បន្ថយ​ការ​គិត​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​ស្ត្រេស​កើត​ឡើង​ផង​ដែរ។

៣ បង្កើន​ការ​ចង​ចាំ និង​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ

ការ​ស្ដាប់ និង​ការ​ច្រៀង​ទៅ​តាម​បទ​ចម្រៀង​ធ្វើ​ឲ្យ​ការ​ចង​ចាំ​ រួម​ទាំង​ការ​ផ្ដោត​អារម្មណ៍​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ការ​ដែល​យើង​ព្យាយាម​ចងចាំ​នូវ​ទំនុក​នៃ​បទ​ចម្រៀង​​ ក៏ដូចជា​ការ​ច្រៀង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ការ​ចង​ចាំ​ប្រសើរ​ឡើង​ដែល​មិន​ងាយ​នឹង​ភ្លេច ទៀត​ផង។

៤ បង្កើន​ទំនុក​ចិត្ត​ដល់​ខ្លួន​ឯង

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​សម្លេង​របស់​អ្នក​នៅ​ក្នុង​បន្ទប់​ទឹក​ពីរោះ​ជាង​សម្លេង​នៅ​ខាង​ក្រៅ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ឡើង ហ៊ាន​ច្រៀង​កាន់​តែ​ឮ​ជាង​មុន។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ជំរុញ​ឲ្យ​អ្នក​មាន​ភាព​ក្លាហាន​ជាង​មុន​ទៅ​លើ​ការ​ច្រៀង​ឬ​និយាយ​ជា​សាធារណៈ​ផង​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។