លែងឈឺក្បាលវិលមុខរឿងរើសកាដូ អំណោយជូន​មនុស្ស​ពិសេស​ហើយ គ្រាន់តែមើលប៉ុន្មានចំណុចនេះ

ធម្មតាក្នុងការរាប់អានជៀសមិនផុតពីការជូនកាដូ ឬអំណោយនោះទេ ប៉ុន្តែពេលខ្លះសូម្បីមិត្តភក្ដិជិតស្និទ្ធិក៏ពិបាករកនឹងថាជូនអ្វីឱ្យត្រូវចិត្តគេដែរ។​ ថ្ងៃនេះ​ AMS នឹងបង្ហាញពីចំណុចខ្លះៗដែលអាចជួយឱ្យយើងងាយស្រួលជ្រើសរើសអំណោយជូនគេ។

១. សម្រាប់អ្នកចូលចិត្តដើរលេងផ្សងព្រេង

បច្ចុប្បន្នមនុស្សភាគច្រើនចូលចិត្តដើរលេងបែបផ្សងព្រេង ដូចនេះការជូនជាសម្ភារៈបោះតង់គឺសក្ដិសមបំផុតដោយសារវារបស់ដែលមិនអាចខ្វះបានសម្រាប់ពួកគេ។ វាក៏ដូចជាការបង្ហាញការយកចិត្តទុកដាក់ យល់ចិត្ត និងព្រួយបារម្ភពីមនុស្សដែលនឹងទទួលអំណោយរបស់យើង។

២. សម្រាប់អ្នកចូលចិត្តហាត់ប្រាណ

រាប់អានគ្នាយូរទៅយើងប្រាកដជាអាចកត់សម្គាល់បានហើយថាមិត្តភ័ក្ដិ​និងមនុស្សជាទីស្រឡាញ់របស់យើងជាមនុស្សចូលចិត្តហាត់ប្រាណ ឬមិនមែន។ ប្រសិនជាពួកគេជាមនុស្សដែលស្រឡាញ់សុខភាព ស្រឡាញ់ការហាត់ប្រាណនោះ ការជូនសម្ភារៈកីឡាដូចជាដុំដែក កម្រាលយូហ្គា ឬខោអាវកីឡាគឺជម្រើសល្អបំផុត។

៣. សម្រាប់អ្នកចូលចិត្តរបស់តិចណូឡូជី

ភាគច្រើនមនុស្សចូលចិត្តរបស់បច្ចេកវិទ្យាបែបនេះការជូនអំណោយជាសម្ភារៈបែបតិចណូឡូជីដូចជាកាស ឧបករណ៍បំពងសម្លេងជាដើមដល់ពួកគេគឺជាជម្រើសទីមួយ។ ពួកគេនឹងរីករាយជាក់ជាមិនខានដោយសាររបស់ទាំងនោះអាចធ្វើឱ្យជីវិតពួកគេមានផាសុកភាពជាងមុន។

៤. សម្រាប់អ្នកចូលចិត្តធម្មជាតិ

ត្រូវសង្កេតមើលបើសិនជាពួកគេជាមនុស្សដែលពេញដោយការមើលថែហើយស្ងប់ស្ងាត់នោះពួកគេប្រហែលជាស្ថិតនៅក្នុងប្រភេទមនុស្សស្រឡាញ់ធម្មជាតិហើយ។​ ពួកគេនឹងស្រឡាញ់បំផុត បើសិនយើងជូនអំណោយជាកូនផ្កាតូចៗ កូនប្រទាល ឬផើងផ្កាជាដើម។

៥. សម្រាប់អ្នកសិក្សា

ជាធម្មតាដង្កូវសៀវភៅនឹងសប្បាយរីករាយនៅពេលពួកគេបានសៀវភៅថ្មី ​ការជូនអំណោយដល់ពួកគេជាសៀវភៅ ឬធ្នើរដាក់សៀវភៅគឺល្អឥតខ្ចោះបំផុត។ ម្យ៉ាងវិញទៀត អ្នកសិក្សាដូចជាពួកគេអាចនឹងមិនសូវមានមិត្តច្រើនទេ ដូចនេះវាក៏ជាវិធីល្អដែលបង្ហាញគេពីការយកចិត្តទុកដាក់ និងការយល់ចិត្តដែរ។

៦. សម្រាប់អ្នកចូលចិត្តតុបតែងផ្ទះ

ពួកគេនឹងមានអារម្មណ៍ល្អនៅពេលចូលដល់ក្នុងផ្ទះជះក្លិនក្រអូប និងបរិយាកាសក្នុងផ្ទះស្រស់ស្រាយជាដើម។ ប៉ុន្តែមនុស្សម្នាក់ៗតែងតែ style ផ្ទាល់ខ្លួន អ៊ីចឹងការទិញរបស់តុបតែងផ្ទះអាចនឹងពិបាកក្នុងការជ្រើសរើសបន្តិច។ ផ្ទុយទៅវិញ ការជូនទៀនក្រអូបគឺសាកសមខ្លាំងណាស់ដោយសារវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្រាលនិងស្រស់ស្រាយឡើងវិញ។

៧. សម្រាប់អ្នកស្រឡាញ់សម្រស់

បើសិនជាចង់ទិញគ្រឿងសម្អាងដូចជាក្រែមលាបមាត់ skin care ឡេលាបខ្លួនគឺវាពិបាកខ្លាំងមែនទែន។ ចង់ទិញគ្រឿងទាំងអស់នោះទាមទារឱ្យយើងត្រូវស្គាល់ប្រភេទស្បែកឱ្យច្បាស់មែនទែនទើបទិញត្រូវ។ ដូចនេះកុំឱ្យស្មុគស្មាញច្រើនជូនទឹកអប់ដល់ពួកគេតែម្ដងទៅ។ យើងអាចនឹងមិនស្គាល់ច្បាស់នូវប្រភេទស្បែកពួកគេ តែយើងអាចនឹងស្គាល់នូវចំណង់ចំណូលចិត្តរបស់ពួកគេ ដូចនេះទឹកអប់គឺល្អឥតខ្ចោះ។

៨. សម្រាប់អ្នកដែលចូលចិត្តអ្វីក៏បាន

ចង់ជូនអំណោយទៅមនុស្សបែបនេះវាពិតជារៀងពិបាកបន្តិចមែន តែបើចង់ឱ្យពួកគេសប្បាយចិត្តយើងគ្រាន់តែរើសយករបស់ណាមួយដែលគិតថាសក្ដិសមហើយវេចខ្ចប់ឱ្យស្អាតជាការស្រេច។ យើងអាចធ្វើឱ្យពួកគេមានភាពភ្ញាក់ផ្អើលក៏ប្រសើរដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម