បវរកញ្ញាកម្ពុជាជាច្រើនរូប កំពុងរៀបចំខ្លួន ដើម្បីត្រៀមឡើងឆាកអន្តរជាតិ តំណាងមុខមាត់ឲ្យកម្ពុជា។ សម្រាប់បវរកញ្ញាទាំងនោះ មានខ្លះក៏ត្រូវបានខាងស្ថាប័នរៀបចំការប្រកួតក្នុងស្រុក ហើយខ្លះទៀតត្រូវប្រគល់មកុដតែម្ដង ព្រោះបានដឹងពីសមត្ថភាព រួមទាំងបទពិសោធន៍កន្លងមកតែម្ដង។
ចំពោះអ្នកតំណាងជាតិខ្លះទៀត ត្រូវបានជ្រើសរើសចេញពី Top 3 នៃកម្មវិធីណាមួយតែម្ដង ជាក់ស្ដែងដូចកញ្ញា Sydney Marith និង សារ៉ាន់ គីមឡាង ជាដើម។ ឆ្នាំនេះ កម្មវិធីប្រកួតប្រជែងសម្រស់មានទាំងមនុស្សពេញវ័យ និងកុមារ ត្រូវបានខាងកម្ពុជាបានបញ្ជូន និងត្រៀមបញ្ជូនទៅប្រកួតច្រើន ខាងក្រោមនេះជាបវរកញ្ញាខ្មែរទាំង ៨ រូប ដែលត្រៀមតំណាងជាតិ ទៅប្រកួតឆាកអន្តជាតិ នាពេលខាងមុខ៖
១. ថៃ នារីសុជាតា Miss Universe Cambodia 2025 នឹងចេញទៅប្រកួត Miss Universe 2025 នៅប្រទេសថៃ នាខែវិច្ឆិកា ខាងមុខ។


២. Sydney Marith បវរកញ្ញាខ្មែរកាត់អាមេរិក ជា Miss Planet Cambodia 2025 ហើយកម្មវិធី នឹងប្រព្រឹត្តទៅនៅថ្ងៃ ៦ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។


៣. ផន ស្រីពី Miss Cosmo Cambodia 2025 នឹងទៅវៀតណាមប្រកួត Miss Cosmo 2025ដែលនឹងប្រព្រឹត្តទៅនៅ Creative Park ក្នុងទីក្រុងហូជីមិញ ថ្ងៃ ២០ ខែធ្នូ ឆ្នាំ ២០២៥។


៤. សូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 ជាតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួត Miss International 2025 នៅប្រទេសជប៉ុននៅថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុង Tokyo ក្នុងYoyogi national gymnasium។


៥. សារ៉ាន់ គីមឡាង ក្លាយជាម្ចាស់មកុដ Miss Earth Cambodia 2025 និងចេញ ទៅប្រកួតនៅហ្វីលីពីន តាមការគ្រោងទុកវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។


៦. មាលីយ៉ាន នីតា សាំង Miss Asia Pacific International Cambodia 2025ហើយបើគ្មានការប្រែប្រួលអ្វីទេអ្នកនាង នឹងចូលប្រកួត Miss Asia Pacific International 2025 នៅថ្ងៃ ៨ ខែតុលា ឆ្នាំ ២០២៥ ហ្វីលីពីន។


៧. Sar Leaphy Health – ហ៊ែល សារលាភី Miss CosmoWorld Cambodia 2025 ដោយកញ្ញានឹងចូលរួមប្រកួតកម្មវិធី Miss CosmoWorld 2025 រៀបចំឡើងនៅខែវិច្ឆិកា ក្នុងប្រទេសម៉ាឡេស៊ី។


៨. ហុក សារីតុលា Miss Intercontinental Cambodia 2025 ដើម្បីត្រៀមតំណាងកម្ពុជា លើឆាកអន្តជាតិ៕


រូបភាព៖ Miss Intercontinental Cambodia,Miss Universe Cambodia, Miss Planet Cambodia, Miss Cambodia, Blue និងអ៊ីនធឺណេត























Account
Security
Favourite Content