គ្រាន់​តែ​មើល​របៀប​ថត​រូប​ ក៏​អាច​ទាយ​ដឹង​ពី​អត្ដចរិត​របស់​អ្នក​បានដែរ

មែន​ទែន​ទៅ មនុស្ស​ម្នាក់ៗ តែង​តែ​មាន​ទម្លាប់ និង​ចំណង់​ចំណូល​ចិត្ត​ផ្សេងៗ រៀងៗ​ ខ្លួន។ បើ​ក្រឡេក​មក​មើល​ការ​ថត​រូប​វិញ​ក៏​មិន​ខុស​គ្នា​ អ្នក​ខ្លះ​ចូល​ចិត្ត​រូប​បែប​ធម្មជាតិ ឃើញ​ហើយ​ស្រស់​ស្រាយ​ចិត្ត អស់​ទុក​កង្វល់ ឯ​ខ្លះ​ទៀត​ចូល​ចិត្ត​រូប​អគារ​ ឬ​កន្លែង​ស្អាត​ស៊ីវិល័យ។ ចំណែក​​ខ្លះ​ទៀត​ ក៏​ចូល​ចិត្ត​ថត​រូប បែប​ ខ្ជូតៗ។ ប៉ុន្តែ​ដឹង​អត់ថា​ចំណង់​ចំណូល​ចិត្ត​នៃ​ការ​ថត​រូប​របស់​អ្នក​ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​អត្តចរិត​​បែប​ណា​បាន។​​​

១ ថត​រូប​អគារ ផ្ទះ ឬ​ហាង​ផ្សេងៗ

ជា​មនុស្ស​ដែល​មាន​ភាព​កក់​ក្ដៅ អត់​ធ្មត់​​ច្រើន និង​ចាស់​ទុំ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ពេល​ដែល​បាន​នៅ​ក្បែរ​។ អ្នក​ប្រៀប​បាន​ដូច​ជា​ផ្ទះ​ដ៏​កក់​ក្ដៅ និង​ជា​ជម្រក​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន។

២ ថត​រូប​ទេស​ភាព ព្រៃ​ភ្នំ

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ស្ងប់​ស្ងាត់​ ស្រឡាញ់​ធម្មជាតិ ចូលចិត្ត​ធ្វើ​អ្វី​ដែល​ប្លែក​មាន​ភាព​ច្នៃ​ប្រឌិត។ លើស​ពី​នេះ ចូលចិត្ត​ជីវិត​បែប​សាមញ្ញៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ មាន​គោល​ជំហរ​រឹង​មាំ។

៣ ថត​រូប​ ផ្កា

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​រូប​ផ្កា វិញ គឺ​ជា​មនុស្ស​ដែល​ផ្អែម​ល្ហែម រ៉ូ​មែន​ទិច​ សុភាព​រាប​សារ ​ប៉ុន្ដែ​មិន​ទន់​ជ្រាយ។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជា​មនុស្ស​ដែល​ស្មោះត្រង់​ មិន​ថា​ក្នុង​រឿង​ស្នេហា ឬ​មិត្ត​ភាព និយាយ​ឆាប់​ចប់​ទុក​ចិត្ត​បាន មិន​ងាយ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខូច​ចិត្ត​នោះ​ទេ។

៤ ថត​រូប​ មេឃ ពពក

បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ថត​រូប​មេឃ និង​ពពក អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​ដែល ទន់​ភ្លន់ ​ប៉ុន្តែ​ក៏​ជា​មនុស្ស​ដែល​ងាយ​ទង្គិច​ប៉ះ​ពាល់​ផ្លូវ​ចិត្ត និង​គិត​ច្រើន​។ ជាធម្មតាមិន​សូវ​ចូល​ចិត្ត​នៅ​ក្នុង​បរិយាកាស​ថ្មី ​មិន​ងាយ​ទុក​ចិត្ត​នរណា​ឡើយ និង​បើក​ចិត្ត​ទទួល​នរណា​ម្នាក់​ចូល​ក្នុង​ជីវិត​ឡើយ មិន​ថា​ មិត្តភ័ក្ដិ​ ឬ​សង្សារ​ឡើយ។​ តែ​ប្រសិន​បើ​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព កក់​ក្ដៅ អ្នក​នឹង​ប្រែ​ក្លាយ​ជា​មនុស្ស​ដែល​ងាយ​ស្រួល​ចុះ​​សម្រុង​បំផុត។​​

៥ ថត​រូប សត្វ

អ្នក​ជា​មនុស្ស​ដែល​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ មាន​ចិត្ត​សន្ដោស​ប្រណី​ច្រើន និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន។ ក្រៅ​ពី​នេះ​ មិន​ចូល​ចិត្ត​ភាព​រញ៉េរញ៉ៃ ឬ​ចេះ​ដឹង​រឿង​គេ​ច្រើន​ឡើយ។ ហើយ​ចូល​ចិត្ត​ចំណាយ​ពេល​ដើរ​កម្សាន្ត​ផ្សង​ព្រេង។​​

៦ ថត​រូប​ Selfie ខ្លួន​ឯង

ចូល​ចិត្ត​ថត​បែប​នេះ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ឯកា គិត​ច្រើន មិន​សូវ​ចេះ​អត់​ធ្មត់​ ឆាប់​ក្ដៅ​ក្រហាយ គ្រាន់​តែ​រឿង​បន្តិច​បន្តួច​ ​ប៉ុន្តែ​ក៏​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​ដែរ។

៧ ថត​រូប​ឲ្យ​អ្នក​ដទៃ ​

អ្នក​ដែល​ចូលចិត្ត​ថត​រូប​ឲ្យ​អ្នក​ដទៃ ជា​ប្រភេទ​មនុស្ស​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជុំវិញ​ ងាយ​ស្រួល​ចុះ​សម្រុង ចិត្ត​ទូលាយ។ មួយ​វិញ​ទៀត ភាគ​ច្រើន​ ពួក​គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​អាន​រឿង​ប្រលោម​លោក និង​ចូល​ចិត្ត​សាក​ល្បង​អ្វី​ដែល​ថ្មីៗ។

តើ​ប្រិយមិត្ត​ ស្ថិត​ក្នុង​ប្រភេទ​អ្វី​ដែរ?​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)