តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើវេទិកា New York Fashion Week 2026 ដោយកញ្ញាគ្រង ដើម្បីចូលរួមសម្ពោធរឿងThe Hunger Games: Sunrise on the Reaping នៅចក្រភពអង់គ្លេស។

រូបភាព វីដេអូ Mckenna Grace ក្នុងឈុត Spring Symphony ទទួលបានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោក ដោយសារតែឈុតនោះមានភាពស្រដៀងទៅនឹង poster នៃរឿងតែម្ដង។ មិនតែប៉ុណ្ណោះ ប្រេនខ្មែរមួយនេះ ចាប់ផ្ដើមត្រូវបានបណ្ដាផេកធំៗជាច្រើន មិនថា Facebook, Instagram, Tik Tok ,Threat និង X ត្រូវបានជនបរទេសសរសើរ និងដឹងថាជាស្នាដៃកូនខ្មែរ។
អ្នកបង្កើតមាតិកាផ្នែកសម្លៀកបំពាក់ជាច្រើនពិតជាភ្ញាក់ផ្អើលជាមួយការច្នៃប្រតិដ្ឋរបស់កូនខ្មែរ នូវស្នាដៃដ៏វិសេសវិសាលមួយនេះ។ តារាស្រីវ័យ ២០ ឆ្នាំរូបនេះ និងអ្នករៀបចំស្ទីល៍ផ្ទាល់ខ្លួនរបស់នាង គឺ Molly Dickson បានធ្វើឲ្យការបង្ហាញខ្លួនលើកនេះ យ៉ាងល្អឥតខ្ចោះតែម្ដង។



បើនិយាយពីទំព័របណ្ដាញសង្គម, ទស្សនាវដ្ដី ធំៗនិយាយពី Fashion សុទ្ធតែបានចុះផ្សាយ ដោយ Fashioncanada បានបរិយាយថា ” គ្មានអ្វីអាចប្រៀបបាននឹងឈុតសម្លៀកបំពាក់ដែលត្រូវនឹងប្រធានបទនោះទេ។ @mckennagraceful បានស្លៀកឈុតមួយពីបណ្ដុំម៉ូដ Le Jardin des Rêves របស់ @almee.lii ដែលមានការប៉ាក់យ៉ាងល្អិតល្អន់ ក្នុងឱកាសនៃការចាក់បញ្ចាំងលើកដំបូងនៅទីក្រុងឡុងដ៍ នៃរឿង The Hunger Games: Sunrise on the Reaping។
ចំណែក Galafr ដែលមាន follower ជាង ២ លាននាក់ បានដាក់ Caption ថា តារាសម្តែង McKenna Grace បានបង្ហាញវត្តមានយ៉ាងទាក់ទាញភ្នែកនៅក្នុងពិធីសម្ពោធរឿង “The Hunger Games: Sunrise on the Reaping” នៅទីក្រុងឡុងដ៍ ដោយនាងបានស្លៀកឈុតរ៉ូបដ៏ស្រស់ស្អាតអស្ចារ្យពីម៉ាក Almée Couture។



រីឯ Cosmopolitan France បានរ៉ាយរ៉ាប់ថា នៅក្នុងពិធីសម្ពោធរឿងTheHungerGames: Sunrise on the Reaping” នៅទីក្រុងឡុងដ៍ តារាសម្តែង Mckenna Grace បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការស្លៀកឈុតរ៉ូបពីម៉ាក Almée Couture ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងរូបភាពនៅលើផ្ទាំងផ្សព្វផ្សាយ (poster) នៃភាពយន្តនេះ រាប់ចាប់ពីព័ត៌មានលម្អិតតូចៗបំផុត ដូចជាផ្ទៃមេឃពណ៌ខៀវលាយប្រាក់ ជួរភ្នំពណ៌ស្វាយ វាលស្មៅបៃតងស្រស់ និងការតុបតែងលម្អដោយផ្កា ដែលមានរូបរាងលេចធ្លោចេញមកក្រៅ (3D)។
នៅមានអត្ថបទជាច្រើនទៀតដែលបានចុះផ្សាយពីឈុត Spring Symphony របស់ ALmée Couture សុទ្ធតែបង្ហាញពីការច្នៃប្រតិដ្ឋដ៏អស្ចារ្យ ដែលកូនខ្មែរមានគំនិតមុតស្រួចក្នុងការស្រាវជ្រាវ ដើម្បី design លើសម្លៀកបំពាក់។





ឈុត Spring Symphony របស់ ALmée នេះ មានស្ថាបនិកជាកូនខ្មែរ និងទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាផ្ទាល់តែម្ដង។ ជាប្រេនប្រណីតមួយដែលបង្កើតឡើងដើម្បីបង្ហាញស្នាដៃលើឆាកអន្តរជាតិផ្ទាល់តែម្ដង ជាមួយការរចនាប្លែក ស្អាត និងទាន់សម័យមែនទែន។ កាលពីកន្លងទៅថ្មីៗនេះ តារាសម្ដែងចិន Yang Mi , Gulinazha និង Fiona Sit ក៏ធ្លាប់ស្លៀកឈុតរបស់ប្រេន Almée នេះផងដែរ ហើយក៏ទទួលបានការសរសើរថាស្អាត គ្មានទាស់ភ្នែកដូចគ្នា។
ភាពជោគជ័យជាមួយតារាអាស៊ីមិនបានប៉ុន្មានផង ក៏ស្រាប់តែមានរូបភាពតារាសម្ដែងអាមេរិកប្រើប្រាស់សម្លៀកបំពាក់ Almée នេះចូលរួមកម្មវិធីនៅអង់គ្លេសទៀត កាន់តែបង្ហាញឲ្យឃើញថា ជោគជ័យនៃ Brand កម្ពុជាយើង ព្រោះត្រូវបានតារាអន្តរជាតិលំដាប់កំពូលៗចាប់អារម្មណ៍។ អ្វីដែលកាន់តែពិសេសទៀតនោះ Almée ក៏តែងតែឆ្លៀតបន្ថែមពីការរួមបញ្ចូលបេតិកភណ្ឌវប្បធម៌កម្ពុជា ជាមួយនឹងម៉ូដអន្តរជាតិសម័យទំនើបផងដែរ៕




















































Account
Security
Favourite Content