ថ្មីៗ នេះក្រុមការងារជំនាញនៃការងារកំណាយស្រាវជ្រាវផូស៊ីលឈើបុរាណ ដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ដល់ ២ លានឆ្នាំ បានស្វែងរកឃើញរណ្ដៅសំខាន់ៗចំនួន ៣ ដែលស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង សង្ស័យថាជារណ្ដៅផូស៊ីលឈើបុរាណ។

ផ្អែកលើរបាយការណ៍បច្ចេកទេសនៃការកំណាយស្រាវជ្រាវបានឱ្យដឹងថា ៖
- រណ្ដៅទី១ ជាផូស៊ីលដើមឈើដែលមានប្រហែលរហូត ៤០ ម៉ែត្រ ទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកផ្នែកមានទំហំមុខកាត់ដល់ទៅ ៤ ម៉ែត្រ ។
- រណ្ដៅទី២ ជាផូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត បច្ចុប្បន្នក្រុមការងារ កំពុងបន្តសិក្សា ខណៈមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយ
- រណ្ដៅទី៣ ជាផូស៊ីលដើមឈើដែលមានប្រវែង ១០ ម៉ែត្រ និងទំហំមុខកាត់ ១.៥ម៉ែត្រ
គួរឱ្យដឹងថា កាលពីខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមមន្ត្រីជំនាញបានធ្វើកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យ បានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ ១ ម៉ែត្រ និងប្រវែងដល់ទៅ ១៧ ម៉ែត្រ ។ តាមការវាយតម្លៃនាពេលនោះបានឱ្យដឹងថា ផូស៊ីលឈើនោះមានអាយុកាលចន្លោះពី ១០ម៉ឺន ទៅ ២ លានឆ្នាំ និងជាប្រភេទរុក្ខជាតិមានផ្កានិងផ្លែ។
គិតត្រឹមឆ្នាំ ២០២៦ ក្រុមការងារជំនាញបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះរួមមានខេត្តព្រះវិហារ , បន្ទាយមានជ័យ , បាត់ដំបង , មណ្ឌលគិរី , រតនគិរី , ក្រចេះ , ប៉ៃលិន , ឧត្តរមានជ័យ , កំពត , កោះកុង, កំពង់ធំ, ពោធិ៍សាត់ និងស្ទឹងត្រែង។
ជាមួយគ្នា ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានក៏បានអនុវត្តការងារកំណាយ ផូស៊ីល នៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖
- ក្នុងឆ្នាំ ២០១៩ ដល់ ២០២០ កំណាយផូស៊ីលឈើនៅស្រុកលំផាត់
- ក្នុងឆ្នាំ ២០២២ កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា
- ក្នុងឆ្នាំ ២០២៤ កំណាយផូស៊ីលឈើនៅភ្នំត្បែង ព្រះវិហារ
- ក្នុងឆ្នាំ ២០២៥ កំណាយផូស៊ីលឈើនៅស្រុកសេសាន និងកំពុងបន្តមកទល់ពេលនេះ








រូបភាព ៖ ក្រសួងបរិស្ថាន


















































Account
Security
Favourite Content