ជាដំណឹងដ៏រីករាយ ភ្ញៀវខ្មែរ និងបរទេសអាចចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។

ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង កាន់តែងាយស្រួលព្រោះថាឥឡូវនេះសារមន្ទីរនឹងធ្វើការបើកទ្វារឱ្យភ្ញៀវចូលទស្សនារៀងរាល់ថ្ងៃ (ច័ន្ទដល់សុក្រ) ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥៖ ៣០នាទីរសៀល។ ដោយឡែក សម្រាប់ការចូលទស្សនា ក៏ដូចសិក្សា ស្វែងយល់អំពីសិល្បៈចម្លាក់បុរាណខ្មែរដែលនៅទីនោះគឺពុំតម្រូវបង់ប្រាក់នោះទេទាំងភ្ញៀវខ្មែរនិងបរទេស។
គួរជម្រាបឱ្យដឹងថា សារមន្ទីរខេត្តកំពង់ឆ្នាំងមានទីតាំងស្ថិតនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕











ប្រភពរូបភាព ៖ សារមន្ទីរខេត្តកំពង់ឆ្នាំង


















































Account
Security
Favourite Content