តារាសម្ដែងស្រី សាន្ត កុសុមៈ បាននាំយកវប្បធម៌ខ្មែរទៅបង្ហាញនៅប្រទេសចិន។ តួឯកស្រីក្នុងរឿង «មរតកបេះដូង» បានពាក់អាវណយពណ៌ស និងក្បិនពណ៌បៃតងជិះកង់ដើរលេង និងចូលទៅញ៉ាំអាហារក្នុងផ្សារនៅប្រទេសចិន។


សម្រាប់ប្រភេទអាវណយក្បិននេះដែរ អ្នករបាំប្រើនៅពេលហាត់សម ហើយពេលនេះ កុសុមៈ បាននាំយកទៅផ្សព្វផ្សាយឲ្យប្រជាជនចិន បានឃើញ និងស្គាល់អ្វីជាខ្មែរ។ អំឡុងពេលថតកញ្ញាបានបញ្ជាក់ថា ភ័យខ្លាចប៉ូលិសមកឃាត់ តែដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវហ៊ានធ្វើអ្វីដែលខ្លួនឯងខ្លាចពីមុនៗមក ពេលធ្វើយូរៗទៅកាន់តែក្លាហាន។
ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ រូបនេះត្រូវបានប្រជាជនចិនសួរនាំថាមកពីណា ពេលនាងចូលក្នុងហាងទំនិញ ទាំងសម្លៀកបំពាក់បុរាណខ្មែរ។ នាងក៏បានឆ្លើយតបថា នាងជាខ្មែរ និងប្រាប់ថាសម្លៀកបំពាក់នាងស្លៀកគឺជាសម្លៀកបំពាក់របាំខ្មែរយ៉ាងជឿជាក់ប្រាប់ទៅអ្នកដែលសួរ។ បន្ទាប់មកជនជាតិចិនសុទ្ធតែបានសរសើរពីភាពស្រស់ស្អាត និងប្រណីតភាពនៃសម្លៀកបំពាក់នោះផង។
មួយវិញទៀត ក្រៅពីដឹងថានាងជាខ្មែរ ប្រជាជនចិនក៏បានសួរនាំនាងពីកន្លែងដើរលេងនៅប្រទេសកម្ពុជាផងដែរ ហើយតារាស្រីរូបនេះមិនភ្លេចណែនាំពីរមណីយដ្ឋានប្រវត្តិសាស្រ្តខ្មែរដល់ពួកគេឡើយ៕






ចង់ដឹងថាវីដេអូពេញរបស់ សាន្ត កុសុមៈ មានអ្វីខ្លះ កុំភ្លេចតាមដាន៖ https://www.facebook.com/100026605406043/videos/1007541991099320

























Account
Security
Favourite Content