គ្រឿងផ្សំ៖
សាច់ជ្រូកបីជាន់ ១ ខាំ
មី ២ ខាំ
គីមឈី ៥០ ក្រាម
ទឹកម្ទេសកូរ៉េ (gochujang) ១ ស្លាបព្រាបាយ
ខ្ទឹមស ២ កំពឹស
ខ្ទឹមបារាំង (តាមចំណូលចិត្ត)
ការ៉ុត (តាមចំណូលចិត្ត និងហាន់ស្ដើង)
ខ្ទឹមខ្យល់ (តាមចំណូលចិត្ត និងហាន់ចំណិតតាសក់ស្ដើងៗ)
ស្ករស ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
សារ៉ាយ (តាមចំណូលចិត្ត)
ប្រេងឆា
វិធីធ្វើ៖
- ដំបូងយើងត្រូវរំលីងខ្ទឹមឱ្យឈ្ងុយជាមុនសិនសឹមដាក់សាច់ជ្រូកចូល។
- ឆាសាច់ជ្រូកមើលល្មមឆ្អិនបន្តិចហើយអាចចាក់ការ៉ុត និងខ្ទឹមខ្យល់ចូលហើយឆាត្រលប់ទៅមក។
- មើលថាខ្ទឹម និងការ៉ុតរាងទន់បន្តិចហើយ យើងត្រូវដាក់គីមឈី ទឹកម្ទេសកូរ៉េ ស្ករស និងទឹកស៊ីអ៊ីវចូលរួចឆាឱ្យសព្វជាតិគ្នាល្អ។
- ចុងក្រោយគ្រាន់តែដាក់មីចូលរួចឆាឱ្យល្មមឆ្អិនសរសៃមីហើយជាការស្រេច ហើយអាចរោយសារ៉ាយពីលើក៏បាន ឬញ៉ាំសារ៉ាយទាំងបន្ទះក៏បាន៕






















Account
Security
Favourite Content