ការរឿងដ៏ភ្ញាក់ផ្អើល និងកិត្តិយសសម្រាប់អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវបាន Miss Universe អញ្ជើញរូបនាង ដែលជា Miss Universe Cambodia 2025 ទៅចូលរួមនារាត្រីចុងក្រោយរបស់ Fátima Bosch ម្ចាស់មកុដ Miss Universe 2025។

ហ្វីយ៉ាតា បានបង្ហាញដំណឹងដ៏រីករាយមួយនេះឲ្យអ្នកគាំទ្រក្នុងស្រុកបានដឹងថា កញ្ញាត្រូវបានម្ចាស់មកុដ Miss Universe ២០២៥ Fátima Bosch យកចិត្តទុកដាក់ និងស្រលាញ់រាប់អានជាមួយ Miss Universe Cambodia 2025 ប៉ុណ្ណា។
តាមរយៈរូបភាពជាច្រើនតាំងពីឆ្នាំមុនដែល Fiyata និង Fátima ស្ថិតក្នុងអំឡុងការប្រកួត Miss Universe នៅប្រទេសថៃ អ្នកទាំង ២ ស្និទ្ធស្នាល និងបានជួយទុកធុរៈគ្នា។

បវរកញ្ញា និងជាតារាស្រីដ៏ស្រស់ស្អាតរូបនេះ បានសរសេររ៉ាយរ៉ាប់ថា “ខ្ញុំទទួលបានការអញ្ជើញផ្ទាល់ពី Fatima និងអ្នកគ្រប់គ្រងផ្ទាល់ Miss Universe ដើម្បីចូលរួមក្នុងរាត្រីចុងក្រោយ នៃការផ្ទេរមកុដរបស់គាត់នៅទីក្រុង នៃប្រទេស Puerto Rico ហើយគាត់អញ្ជើញតែមនុស្សពីប្រទេសមួយចំនួនដែលសំខាន់ សម្រាប់គាត់ ហើយខ្ញុំជាមួយម្នាក់ក្នុងចំណោមបវរកញ្ញាគ្រប់ប្រទេស ដែលប្រឡងជាមួយគ្នាក្នុងជំនាន់ Miss Universe 74th ពិតជារំភើបណាស់“។
អ្នកគាំទ្រ បានចូលរួមត្រឹកអរ និងរង់ចាំមើលថា ថៃ នារីសុជាតា Miss Universe Cambodia 2025 នឹងយកអត្តសញ្ញាណខ្មែរមួយណា ដើម្បីទៅបង្ហាញនៅព័រតូរីកូនោះជាក់ជាមិនខាន។
គួរបញ្ជាក់ថា ឆ្នាំ ២០២៦ គឺជាការប្រកួតសម្រស់ Miss Universe លើកទី ៧៥ ដែលរៀបចំឡើងនៅទីលាន José Miguel Agrelot Coliseum ក្នុងទីក្រុង San Juan ប្រទេសព័រតូរីកូ ដោយវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៦៕


រូបភាព៖ Fi Yata


















































Account
Security
Favourite Content