អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប(OSCE)។ វត្ថុទាំងនេះត្រូវបានប្រគល់ជាផ្លូវការនៅថ្ងៃនេះ ជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយក្រសួងនឹងចាត់ចែងបញ្ជូនមកកម្ពុជា នាពេលខាងមុខ។

វត្ថុសិល្បៈទាំងនេះត្រូវបានស្វែងរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ .ហើយត្រូវបានកំណត់ អត្តសញ្ញាណថាមានប្រភពដើមមកពីប្រទេសកម្ពុជា។ បន្ទាប់មក នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់សំណើជាផ្លូវការដើម្បីទាមទារឱ្យប្រគល់វត្ថុទាំងនេះត្រឡប់មកកម្ពុជាវិញ។ វត្ថុទាំងនេះ រួមមាន៖ រូបចម្លាក់សាងពីថ្ម វត្ថុធ្វើពីសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី និងបំណែកគ្រឿងអលង្ការ ដែលមាន អាយុកាលប្រមាណពីសតវត្សទី១០ ដល់សតវត្សទី១៣។ ក្នុងចំណោមវត្ថុទាំងនេះ មានព្រះសិរ្សបដិមា សាងពីថ្មភក់ ក្នុងរចនាបថបាពួន រវាងពាក់កណ្តាលទីពីរនៃសតវត្សទី១១ និងព្រះសិរ្សបដិមា ក្នុងរចនាបថបាយ័ន ចុងសតវត្សទី១២។ ក្រៅពីនេះ ក៏មានកណ្តឹងពុទ្ធសាសនា ដែលមានដងកាន់រាងវជ ទេពរាំលើបល្ល័ង្គ (យោគីនីរាំ) គ្រឿងលម្អមានបន្តោង ព្រមទាំងចង្កៀងសំរិទ្ធមួយ ដែលធ្លាប់ប្រើប្រាស់ក្នុងកិច្ចពិធី។ ជារួម វត្ថុ ទាំងនេះឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈ ប្រពៃណី ជំនឿសាសនា និងជីវភាពវប្បធម៌និងអារ្យធម៌ខ្មែរដែលបាន ឆ្លងកាត់ជាច្រើនសតវត្សមកហើយ។

បន្ទាប់ពីវត្ថុទាំងនេះត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ មន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមនី្ទរជាតិកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវលើវត្ថុទាំងនេះ និងប្រៀបធៀបជាមួយលទ្ធផលស្រាវជ្រាវ នៅទីតាំងជាក់ស្ដែង កំណត់ត្រាទីតាំងបុរាណវិទ្យា និងសក្ខីកម្មផ្ទាល់ដែលមាន។ ការងារនេះនឹងរួមចំណែកជួយឱ្យកាន់តែយល់ច្បាស់អំពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់កម្ពុជាក្នុងការកំណត់អត្តសញ្ញាណ និងស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពី ទឹកដីកម្ពុជាដោយខុសច្បាប់។

ការប្រគល់វត្ថុសិល្បៈទាំង១៨នេះត្រឡប់មកវិញ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ដែលបានបាត់បង់ពីមាតុភូមិ។ សម្រាប់ប្រជាជនកម្ពុជា វត្ថុសិល្បៈទាំងនេះមានអត្ថន័យលើសពីតម្លៃសិល្បៈទៅទៀត។ ផ្អែកតាម ជំនឿ និងប្រពៃណីខ្មែរ បដិមាដែលត្រូវបានធ្វើពិធីអភិសេករួច គឺជាបដិមាមានជីវិតនិងព្រលឹង និងជាទីស្ថាន នៃអាទិទេព។ នៅពេលវត្ថុសក្ការៈទាំងនេះត្រូវបានយកចេញពីទីតាំងដើម សហគមន៍បានបាត់បង់មិនត្រឹមត មរតកជារូបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ចំណងដ៏សំខាន់នៃប្រវត្តិសាស្ត្រ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ និងការចងចាំរួមរបស់សហគមន៍ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la