រឿងដូចយល់សប្ដិ! មួយសណ្ឋាគារ គេង ២ នាក់ ប៉ុន្តែ…

ឈប់សិន! អត្ថបទនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់បន្តិច សូម្បីតែខ្ញុំកំពុងសរសេរនេះក៏មិនដឹងថាជាស្អីដែរ តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា អានហើយជួយគិតខ្ញុំផង។

មិនបង្អង់យូរ! សូមចូលសាច់រឿងតែម្ដង។ ខ្ញុំ និងមិត្តរួមការងារម្នាក់ទៀត មានបេសកកម្មមួយទៅថតរូបភាព និងវីដេអូនៅខេត្តសៀមរាប ដើម្បីទុកជាឯកសារ សម្រាប់ប្រើនៅថ្ងៃក្រោយ។ តាមទម្លាប់ពួកយើង ពេលជិះក្នុងឡាន តែងជជែកពីនេះ ពីនោះ ដើម្បីកុំអោយងងុយគេងផង និងរំលឹកអនុស្សាវរីយន៍ ការងារដែលធ្លាប់ធ្វើជាមួយគ្នាផង។ 

និយាយចុះឡើងៗ ស្រាប់តែពួកយើងធ្លាយដល់ប្រធានបទ រឿងខ្មោចលងតាមផ្ទះសំណាក់ និងសណ្ឋាគារ។ ខ្ញុំជាមនុស្សមាត់រអិល ហើយមិនជឿលើរឿងខ្មោចលងទេ បើទោះជាសកម្មភាពមួយចំនួនធ្លាប់ជួបហើយក៏ដោយ។ 

ចាប់ផ្ដើមពីខ្ញុំ ខ្ញុំបានរ៉ាយរ៉ាប់ទៅមិត្តខ្ញុំពីរឿង ដែលប្រហែលជាគិតថា ខ្មោចលងខ្ញុំនៅផ្ទះលំហែមួយនៅ ឈាងម៉ៃ ប្រទេសថៃ ដែលពេលនោះ មានសំឡេងគោះបង្អួច និងទះបង្អួច ជាច្រើនលើកច្រើនសារ តែខ្ញុំធ្វើជាមិនដឹង ហើយសម្ងំគេង ព្រោះគិតថាវាគ្រាន់តែជាខ្យល់បក់ប៉ុណ្ណោះ។ លើកដល់ចំណុចនេះ មិត្តភ័ក្ដិខ្ញុំភ្ញាក់ខ្លួនព្រើតថា ពួកយើងបានជួបរឿងប្រហាក់ប្រហែលគ្នាដែរ គឺវាបានកើតឡើងនៅខេត្តកែប ដែលមានសំឡេងគោះបង្អួច បែបទាក់ទាញចំណាប់អារម្មណ៍ អោយពួកម៉ាកខ្ញុំចេញទៅក្រោយបន្ទប់។ ពេលនោះដោយសារតែសំឡេងគោះបង្អួច ញឹកពេក វាក៏បានដើរចេញទៅក្រៅ ដើម្បីឆែកមើល តែគ្មានមនុស្សណាម្នាក់សោះ នៅក្បែរនោះ អីចឹងសន្មតថាអ្នកណាជាអ្នកធ្វើ? សុំចប់ត្រឹមនេះសិន។

ពួកយើងនិយាយបណ្ដើរ បើកឡានបណ្ដើរពីខេត្តកំពង់ចាម ទៅសៀមរាប ប្រហែលម៉ោង ៥ ល្ងាច តែដោយសារឃ្លាន ពួកយើងសម្រេចចិត្តរកអីញ៉ាំសិន តែពេលហ្នឹងក៏ចុចលើ App ដើម្បី Booking កន្លែងគេងដែរ។ 

ពួកយើងបានញ៉ាំអីនៅស្រះស្រង់ ហាងដែលគ្រប់គ្នាល្បីមាន់ដុត។ មាន់ដុតមិនទាន់អស់ពីចានផង ស្រាប់តែពួកម៉ាកខ្ញុំថា រកកន្លែងគេបានហើយ គេចុះតម្លៃ ៦០% នៅសល់តែ ៣០ ដុល្លារទេ មានអាងហែលទឹក មានដើមឈើធំៗ ត្រជាក់ស្រួល ចំណែកឯបន្ទប់ក៏ស្អាត ហើយ Clean ដែរ។ 

ឃើញរូបភាពស្អាត ពួកយើងក៏ព្រមថាយកន្លែងនោះ ដោយកក់តាម App Agoda។ ខ្ញុំរអិលមាត់លេងសើចថា «ម៉េចម៉ា! កុំអោយតែចាប់បានលេខ ១០៤ ដែលខ្មោចលងនៅកែបបានហើយ»។ ពួកម៉ាកខ្ញុំតបវិញថា «អានេះ! មាត់ស៊ីមាន់ដុតប្រហុកទើបហើយផង! កុំនាំអោយខ្លាច»។ 

និយាយបន្តិចពួកយើងក៏គិតលុយ ហើយប្រញ៉ាប់ទៅរកកន្លែងគេង ងូតទឹកអោយស្អាត ដើម្បីសល់ពេលខ្លះ ដើរមើល Pubstreet ផង។ ពួកយើងជិះឡានតាមផ្លូវមើលតាមផែនទី ហើយកន្លែងដែលយើងបាន Book នោះ នៅមាត់ផ្លូវធំទេ តែគ្រាន់តែឆ្ងាយពីក្រុងបន្តិច ហើយមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា។ ប្លែកក្នុងចិត្ត ខ្ញុំក៏បានបញ្ជាក់ទៅពួកម៉ាកខ្ញុំថា «ប្រាកដអត់! ចូលកន្លែងហ្នឹងមែន អញមើលទៅដូចទំនងណាស់ហ្អា! សង្ស័យតែដេកមិនបានទេ»។ 

ប្រតិកម្មរហ័ស ពួកម៉ាកខ្ញុំវាឆ្លើយយ៉ាងរំភើយ ៖ « អានេះ! បើខ្មោចចង់លង យើងត្រៀមតែផឹកអោយស្រវឹងពី Pubstreet អោយហើយទៅ ដល់កន្លែងវិញ ដេកហើយ»។ 

ប្រកែកគ្នាលេងចប់ យើងបានទៅបត់ក្បាលឡានចូលទៅកន្លែងនោះ។ អារម្មណ៍ចំឡែកចាប់ផ្ដើមកើតមាន ដោយសណ្ឋាគារនោះ ស្ងប់ស្ងាត់ មានដើមឈើព័ទ្ធជុំវិញ ហើយច្រកចូលវិញ មានដើមស្លា និងដើមឈើកម្ពស់ប្រហែល ២ ម៉ែត្រ នៅពាំងផ្លូវចូល ជាហេតុនាំអោយពិបាកបត់ឡានចូលចត។

គិតថានេះប្រហែលជា Concept ប៊ូទិកគេ ទើបពួកយើងមិនសូវខ្វល់ តែគ្រាន់តែចុះពីឡានភ្លាម អ្វីដែលទាក់ភ្នែកយើង ២ នាក់គឺដើមជ្រៃ និងដើមរាំងភ្នំដ៏ធំនៅសណ្ឋាគារនោះ អមដោយទេសភាពទួលខ្ពស់ក្បែរនោះ ធ្វើឲ្យខ្ញុំគិតក្នុងចិត្តថា ទួលអីក៏ស្រដៀងផ្នូរខ្មោចម៉្លេះ?

មើលចុះមើលឡើង យើងអត់ឃើញមានអ្នកណាមកទទួលសោះ គិតថាមិនសូវស្រួលខ្ញុំក៏ចូលក្នុងឡានប្រុងនឹងរកកន្លែងផ្សេងវិញ ប៉ុន្តែសម្រាប់មានបុរសម្នាក់ គ្មានឯកសណ្ឋានជាបុគ្គលិកអូតែលអីទេ មកសួរនាំថា បានកក់ហើយឬនៅ? 

មិត្តភ័ក្ដិខ្ញុំគេឆ្លើយយ៉ាងលឿនថា៖ «នេះបង! កក់តាម App មិញ ហើយបងក៏ទើបតែតេមកខ្ញុំមិញដែរ!»។ បុរសម្នាក់នោះ គ្រាន់តែញញឹម ហើយនាំពួកយើងចូលទៅ Lobby ដើម្បីយកសោរបន្ទប់។ តាមផ្លូវដើរទៅ Lobby ពួកយើងឃើញភ្លើងអំពូលញ៉ាក់ៗ ហើយក៏បានកេះគ្នាមើលដែរ ក្រឡេកទៅមើលរូបលើជញ្ជាំងដែលបានតាំង ខ្លះប្រឡាក់ដី ខ្លះស្ទើររបូតចេញពីជញ្ជាំង ចំណែកឯ បង្អួចខ្លះនៅ Lobby បែកកញ្ចក់អស់ ហាក់គ្មានអ្នកមកជួសជុលទាល់តែសោះ។

រវល់មើលឆ្វេងស្ដាំ បុរសម្នាក់នោះក៏សុំមើលកាត វ៉ាក់សាំងពួកយើង ហើយអោយពួកយើងបង់លុយតាម ABA។ បង់លុយរួច បុរសម្នាក់ងើបមុខមកញញឹមហុចសោ ហើយនិយាយថា ៖ «នេះអូន! បន្ទប់ ១០៤ ជាន់ទី ១ »។ ខ្ញុំពីរនាក់អាសម្លាញ់បើកភ្នែកធំៗ ហើយនិយាយផ្ទួនៗគ្នា ៖ « ១០៤????**&$%#@ » 

លេខ ១០៤ ដែលគេបានអោយពួកយើង

ពួកម៉ាក់ខ្ញុំកាត់ភ្លាមៗ ហើយប្រាប់អ្នកអោយសោថា បងខ្ញុំសុំប្ដូរបន្ទប់បានទេ ដោយសារលេខ ១០៤ ដូចជាមិនត្រូវគ្នាជាមួយពួកខ្ញុំសោះ។ បុរសម្នាក់នោះ ញញឹមបែបធម្មតា ហើយតប៖ « ប្រាកដហើយ! ថាមិនយកបន្ទប់ ១០៤? ខំបើកម៉ាស៊ីនត្រជាក់ចាំឲ្យ»។

ខ្ញុំស្រែកពីក្រោយ! អត់អីទេបង សុំប្ដូរជាបន្ទាន់។

វាដូចជាអស់សំណើច!​ ពួកយើងក៏សើចដាក់គ្នា ហើយដើរទៅរកបន្ទប់។ តាមផ្លូវទៅបន្ទប់ ខ្ញុំមើលទៅឆ្វេងស្ដាំ សភាពអូតែលស្ងាត់ឈឹ បន្ទប់ណាក៏បិទភ្លើងដែរ ងាកមកបន្ទប់ដែលពួកខ្ញុំត្រូវគេងវិញ បើកមកភ្លាមមានអារម្មណ៍ថា នេះជាផ្ទះចាស់មួយដែលគេទុកចោលយូរហើយ ប៉ុន្តែកម្រាលអិដ្ឋអត់មានដីទេ មានត្រឹមធូលីលើទូ និងតុក្បែរគ្រែតិចតួច។ 

ពួកយើងមានអារម្មណ៍មិនសូវស្រួលរៀងៗខ្លួន ប៉ុន្តែខ្ជិលនិយាយ ព្រោះរឿងធ្លាប់ជួបតែប៉ុណ្ណឹងហើយ ការងារបែបពួកយើង។ ពួកម៉ាកខ្ញុំវាយកកាមេរ៉ា ដើម្បីសាកថ្ម ហើយ Back Up រូបភាពទុក ចំណែកខ្ញុំអង្គុយមើល Tik Tok លេង សម្រាកបន្តិច។ 

ជិតម៉ោង ៩ យប់ ពួកយើងក៏ងូតទឹករៀបចំខ្លួលទៅដើរលេងនៅ Pubstreet។ ខ្ញុំក៏ដើរទៅបន្ទប់ទឹក ហើយបើកទ្វារក្រោយមើល ក្រែងលដាក់គន្លឹះមិនជាប់ សម្រាប់តែឃើញសភាពកូនតុ និងកូនកៅអីប្រឡាក់ដី បែកទ្រុតទ្រោម ដូចសំណង់បែកបាក់។ ឃើញហើយខ្ជិលខ្វល់ទៀត ខ្ញុំក៏ងូតទឹក គិតថាខុសធ្មេញ តែខ្ជិល ពេលនោះគេបានរៀបចំ ច្រាសដុះធ្មេញ ២ នៅបន្ទប់ទឹក តែអត់មានកន្សែងជូតខ្លួនទេ។ ខ្ញុំក៏ស្រែកអោយពួកម៉ាកខ្ញុំរកកន្សែង ហើយវាក៏តេទូរស័ព្ទទៅបុរសម្នាក់ដែលឲ្យសោយើងនោះ តែតេមិនចូល។ 

ដោយគិតថាវាចាំបាច់ដែរ ពួកម៉ាកខ្ញុំក៏ចេញទៅក្រៅ សំដៅទៅ Lobby រកបុគ្គលិកទីនោះ តែគ្មានអ្នកណាម្នាក់នោះនៅទីនោះ ចំណែកភ្លើងក្នុងបន្ទប់នោះ ញ៉ាក់ៗដដែល។ ដើរចុះឡើង វាក៏ឃើញមនុស្សម្នាក់អង្គុយយោលទោងលេងនៅមាត់អាងទឹក បែរមុខទៅដើមឈើធំនោះ។ ពួកម៉ាក់ខ្ញុំប្រាប់ខ្ញុំថា វានៅឈរមើលប្រហែល ៥ នាទី ដើម្បីចង់ដឹងថាជាមនុស្សឬខ្មោច ក៏សម្រេចចិត្តដើរទៅ ការពិតគឺអ្នកឲ្យសោបន្ទប់ហ្នឹងឯង តែដៃគាត់អត់មានចុចទូរស័ព្ទអីទេពេលនោះ។ 

សភាពមាត់អាងហែលទឹក

មិត្តភ័ក្ដិខ្ញុំក៏ប្រាប់គាត់ថា ពួកយើងត្រូវការកន្សែង ២ ដើម្បីងូតទឹក តែគាត់ញញឹមងាកមុខមកឆ្លើយថា មានតែ ១ ទេ ដោយសារបុគ្គលិកសម្អាតអត់បានបោក ហើយ ៦ បន្ទប់ទៀត គេប្រើអស់ហើយ។ ពួកម៉ាក់ខ្ញុំវាភ្ញាក់ព្រើតហើយសួរថា « អូ! មានគេគេងដែរហ្អ៎បង? ៦ បន្ទប់សមតែមានមនុស្សច្រើន ម៉េចក៏ស្ងាត់ម៉េស? » 

គាត់ញញឹមឆ្លើយថា គេទៅក្រៅអស់ហើយ យប់បានមកវិញ។

ងូតទឹករួច ពួកយើងក៏ចេញទៅ Pubstreet ហើយផឹកស៊ីដូចធម្មតា ដោយត្រលប់មកវិញនៅម៉ោងប្រហែល ១២ យប់ ហើយសភាពអូតែលស្ងាត់ជាងពីក្បាលព្រលប់ទ្វេដង។ ចំណែកបន្ទប់ផ្សេងក៏អត់មានលឺសំឡេងអីទាំងអស់ គឺថាអត់មានបើកភ្លើងអីទេ។ ខ្ញុំចូលចិត្តសង្កេតដោយសារតែពួកយើងជាអ្នកសារព័ត៌មាន អីចឹងគឺចូលចិត្តចង់ដឹងចង់លឺ។ 

រៀបចូលគេង ពួកយើងកំណត់ថាត្រូវភ្ញាក់ម៉ោង ៤ ព្រឹក ដើម្បីចេញដំណើរទៅខេត្តផ្សេង ដូច្នេះក៏កំណត់ម៉ោងរោទ៍ម៉ោង ៤​ព្រឹកដូចបាននិយាយគ្នា។ 

វេលាប្រហែលម៉ោង ២ យប់ ខ្ញុំបានលឺសំឡេងទូរស័ព្ទរោទ៍ ដាស់ឲ្យភ្ញាក់ ខ្ញុំក៏បានទាញទូរស័ព្ទមកចុចស្រាប់តែឃើញម៉ោង ២ និង ២១ នាទីព្រឹក ហើយក៏ងាកទៅពួកម៉ាកខ្ញុំ បម្រុងថានឹងស្ដីឲ្យថា ដាក់សំលេងរោទ៍អីម៉ោងថ្មើរហ្នឹង តែមើលទៅទូរស័ព្ទវាអត់មានលោតអីទេ ហើយក៏គិតថាប្រហែលជាទូរស័ព្ទអ្នកផ្សេងនៅបន្ទប់លើហើយ។ 

មែន! ប្រហែលជាមានអ្នកនៅបន្ទប់លើមែន គឺខ្ញុំបានលឺសំលេងនារីៗជាច្រើនអ្នកនិយាយគ្នា តែមិនដឹងថានិយាយពីអី លឺជជែក និងសើចរហូត តែខ្ញុំមិនខ្វល់ ហើយក្នុងចិត្តគិតថា នារីអីក៏អត់សុជីវធម៌ម៉េស ថ្មើរហ្នឹងហើយនៅជជែកគ្នាងំៗ រំខានគេឯងទៀត។ អត់គិតច្រើន ក៏បិទភ្នែកមួយស្របក់ ក៏លឺសំឡេង អូសកៅអី និងតុ នៅបន្ទប់ខាងលើ ហើយមានសំឡេងសើច។ 

ប្រុងថានឹងចេញទៅក្រៅដែរ តែពេលនោះ អត់មានចិត្តក្លាហានទៀតទេ គឺគិតថាមិនប្រក្រតីរួចបាត់ទៅហើយ។ ព្រឺសម្បុរតិចៗ បះរោមដៃ ព្រឺឆ្អឹងខ្នងដែរ តែខំបិទភ្នែកគេង។ នៅមិនទាន់អស់ទេ ចាប់តាំងពីម៉ោង ២ ដល់ ៤ ព្រឹក ខ្ញុំលឺសំលេងមនុស្សដើរ ទន្រ្ទាំដើរខ្លាំងៗ នៅបន្ទប់ខាងលើខ្ញុំ ចំណែកពួកម៉ាកខ្ញុំវាដេកធ្វើមិនដឹង ខុសអីតែខ្ញុំដេកមិនបាននឹងសំឡេង។ 

ចម្លែក! សំឡេងនិយាយគ្នា តែមិនមែនស្រែកបែបមនុស្សស្រវឹងទេ គឺនិយាយងំៗរហូត។ ទ្រាំមិនបាន ដេកមិនលក់ ក៏សម្រេចចិត្តងូតទឹក ដើម្បីចេញ ហើយពួកម៉ាកខ្ញុំក៏បានលឺសំឡេងរំខានដូចគ្នាដែរ តែបានត្រឹមមើលមុខគ្នា។ 

រឿងដែលកាន់តែចម្លែកទៀតនោះ ស្រាប់ពួកយើងឃើញ ច្រាសដុសធ្មេញ ៣ នៅលើតុក្នុងបន្ទប់ទឹក ខណៈដែលមុនចេញទៅ Pubstreet យើងឃើញមានតែ ២ ទេ។ ចំណែកសោរ គឺពួកយើងបានចាក់ហើយមុនពេលចេញទៅ Pubstreet មិនបានផ្ញើរទៅ Receiptionist ទេ។ 

ខ្មោចលងប៉ុណ្ណាក៏ដោយ ខ្ញុំនៅនិយាយលេងចេញបានទៀតថា ៖ « អានេះ! ហែងមើលកាមេរ៉ាក្រោយឡានអញ មើលទៅទំនងដូចរឿងខ្មោច The Meduim ថៃហ្អេ? » ។ ពួកម៉ាកខ្ញុំអត់ហ៊ាននិយាយ តែវាចុះទៅបើកទ្វារបងអូតែល ហើយវាខំរុញយ៉ាងណាក៏ដោយ ក៏បើកមិនចេញ ទ្រាំមិនបានខ្ញុំក៏ទៅជួយ។ ក្នុងចិត្តនឹកគុណម៉ែគុណឪហើយមុននឹងទៅបើកទ្វា ហើយគ្រាន់តែខ្ញុំទាញកម្លាំងធម្មតាបន្តិចសោះ ទ្វាររបើក ពួកម៉ាកខ្ញុំគ្រវីក្បាល។ 

មិនបង្អង់យូរ! ពួកយើងក៏ប្រញ៉ាប់ចូលឡាន ហើយថយឡានចេញ។ របងបើកបានហើយ តែពិបាកថតបន្តិចដោយសារមានដើមឈើរ និងដើមស្លានៅចំពីមុខរបងទ្វា ដូចដែលបានប្រាប់ពីខាងលើហើយ។ 

ប្រហែលជា ៥ នាទី យើងថយឡានបានសម្រេច ហើយក៏ចាប់ផ្ដើមរ៉ាយរ៉ាប់ពីរឿងដែលបានជួបទាំងយប់ ហើយចេញមកមេឃនៅងងឹតនៅឡើង។ អ្វីដែលកាន់តែចម្លែកទៀតនោះ ពួកយើងក្រឡេកភ្នែកទៅមើលដើមឈើធំៗក្នុងអូលតែលនោះ ហាក់បីដូចជាមានអារម្មណ៍ថា មានមនុស្សជាច្រើនកំពុងឈរមើលពីចម្ងាយ។ បញ្ជាក់អត់ឃើញមានអីទៀតទេ តែពេលចោលភ្នែកទៅ មានអារម្មណ៍បែបនោះ។ 

និយាយគ្នាតាមឡាន យើងដឹងច្បាស់ថា យប់មិញ អត់មានអ្នកណាគេគេងនៅបន្ទប់ផ្សេងឡើង ព្រោះមិត្តភ័ក្ដិខ្ញុំវាដើរលួចមលបន្ទប់នៅខាងលើដែរ គឺអត់សោះ។ មិនអស់ចិត្ត! វាហាក់បីដូចជាការយល់សប្ដិ តែខ្ញុំក៏នឹកឃើញរឿងមួយថា ចុះហែងមើលមើល៍! លើហ្វេសបុកផេករបស់អូតែលហ្នឹងគេមានអីផុសអត់? ចំណែករូបភាពដែលបានកក់ហ្នឹង ដូចបន្ទប់យើងគេងអត់?

យើងបានឈប់ឡានហើយរកព័ត៌មានពីកន្លែងយើងគេនោះ គឺមានឈ្មោះអូតែលនោះមែន ប៉ុន្តែមើលទៅសភាពអូតែលនោះហាក់បីដូចជា បិទតាំងពីឆ្នាំ ២០១៩ ហើយសភាពដែលយើងឃើញពីឆ្នាំ ២០១៩ ក្នុងរូប និងឆ្នាំ ២០២២ នេះ វាខុសគ្នា៨០%។ គ្រែដែលខ្ញុំគេង គឺជាគ្រែដែលចាស់ ហើយមានទ្រាប់កុងផ្លាកេកញ្ចាស់មែនទែន។

រូបភាពក្នុង Lobby តាម App គឺស្អាត ហើយបុគ្គលិកមានឯកសណ្ឋាន ២៤ ម៉ោង មានបារនៅមាត់អាងទឹក មានសេវាកម្មល្អ សភាពអាងទឹកក៏ធំ ចំណែកការរៀបចំក្នុងរូបក៏ស្ដង់ដា ខុសតែអ្វីដែលបានយើងឃើញ គឺហាក់បីដូចជា កន្លែងមួយថ្មី ដែលមិនមានបង្ហាញក្នុង App ឬផុសលើហ្វេសបុកទេ។ 

រូបតំណាង

គិតមកដល់ពេលនេះ យើងសន្និដ្ឋានបានថា៖ 

ទី១ ៖ អាប៉ិដែលបានយកលុយ និងឲ្យសោយើងនោះ លួចបើកអូតែលគេ ដើម្បីបានលុយជួលបន្ទប់ ហើយអត់សម្អាតអោយម្ចាស់អូតែលវិញ

ទី២ ៖ យើងពិតជាខ្មោចលងមែន ហើយកន្លែងដែលយើងទៅគេងនោះ មិនដឹងថាមានពិតមែនឬក៏អត់ផង។

ជួយគិតខ្ញុំផង! នេះខ្មោចលងមែន?

ពីខ្ញុំ

PANDA TOCH


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ