នៅថ្ងៃព្រហស្បតិ៍ទី ២៤ សីហា ឆ្នាំ២០២៣នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកឱ្យដំណើរការជាបណ្ដោះអាសន្ន នៃសាលសន្និសីទចតុម្មុខ ចំពោះកម្មវិធីផ្សេងៗ មួយរយៈ ពោលគឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមសេចក្តីប្រកាសមួយនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថាការផ្អាកដំណើរការប្រើប្រាស់សាលសន្និសីទចតុម្មុខ គឺដើម្បីរៀបចំការជួសជុលដំបូល នឹងពិដាន ដែលមានការខូចខាតមួយចំនួនឡើងវិញ។ ជាមួយគ្នានេះក្រសួង ក៏បានបញ្ជាក់ដែរថា ពេលវេលានៃការបើកដំណើរការឡើងវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៅពេលដំណើរការនៃការជួសជុល ដំបូល និងពិដានបានបញ្ចប់៕


























Account
Security
Favourite Content