ភាពយន្តដំបូងរបស់ប្រទេសកាហ្សាក់ស្ថាន ដែលថតលើទឹកដីអង្គរ បញ្ចប់ការផលិតជាស្ថាពរ

ខ្សែ​ភាពយន្ត Kazakh Vibe ​ដំបូង​គេ​បង្អស់​របស់​ផលិតកម្ម​នៃ​ប្រទេស​​កាហ្សាក់ស្ថាន​ដែល​បាន​មក​ថត​នៅ​កម្ពុជា​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​ ​បញ្ចប់​ការ​ថត​យ៉ាង​រលូន​ថែម​ទាំង​ត្រៀម​ចាក់​បញ្ចាំង​នៅ​​តាម​រោង​ភាពយន្ត​​កាហ្សាក់ស្ថានទៀត​ផង​។

ផលិតកម្ម Daubai Production ព្រម​ជាមួយ​តារា​ល្បី​ប្រចាំ​ប្រទេសជាច្រើនរូប ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​​កាលពី​ដើម​ខែ​មករា​កន្លង​ទៅ បាន​មក​ថត​រឿង Kazakh Vibe។ Kazakh Vibe ​ជា​ខ្សែ​ភាព​យន្ត​បែប​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​​របស់​គូ​ស្នេហ៍​ ៥​ គូ​​ពី​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​មក​កាន់​ប្រទេស​កម្ពុជា​។

រឿងមួយ​នេះ​​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រមាណ ១០ ​រូប​ពី​ប្រទេស​កាហ្សាក់ស្ថាន​ដែល​ពួក​គេ​សុទ្ធ​តែ​មានអ្នកគាំទ្រ ជាង ១ លាននាក់នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ គួរ​ឱ្យ​ដឹង​ដែរ​ថា ​គម្រោង​នៃ​ការ​ថត​ខ្សែ​ភាពយន្ត Kazakh Vibe នៃ​ផលិតកម្ម Daubai Production សហការ​ផលិត​ក្នុង​ស្រុក​ដោយ KUDU Studios បាន​បញ្ចប់​ទៅ​​យ៉ាង​រលូន​ក្រោយ​ការ​ចំណាយ​រយៈពេល​ជាង​ ២០ ​ថ្ងៃ​នៅលើទឹកដីអង្គរនៃខេត្តសៀមរាប​។​

ហើយនេះ​ជា​លើក​ទី​ ១ ផងដែរ​ដែល​ប្រទេស​កាហ្សាក់ស្ថាន​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា​សម្រាប់​ថត​ខ្សែ​ភាពយន្ត​ ជា​ពិសេស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ខេត្ត​សៀមរាប​នេះ​តែ​ម្ដង​។ ​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ដ៏​ល្អ​ឯក​របស់​កម្ពុជា​មួយ​នេះ​នឹង​នាំ​មក​នូវ​ភាព​ល្បីល្បាញ​បន្ថែម​ទៀត​មក​ឱ្យ​កម្ពុជា​ទៅ​កាន់​ពិភពលោក​និង​នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ថ្ងៃ​បិទ​​បញ្ចប់ការ​ថត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅទស្សនា សកម្មភាព​ផលិត​ភាពយន្តរឿង “Kazakh Vibe”៕

ប្រភពរូបភាព ៖ Mohammat Younes 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

Leave a Reply

Your email address will not be published.Required fields are marked *