ភាពយន្ត​ ៩ រឿងរបស់​ផលិតកម្ម​​យក្ស Marvel ​ដែល​អ្នក​គាំទ្រ​មិន​គួរ​រំលង​ក្នុង​ឆ្នាំ ២០២២

Marvel Cinematic Universe ជា​ផលិតកម្ម​ភាពយន្ត​ខ្នាតយក្សមួយ​ដែល​តែង​តែ​នាំ​យក​មក​នូវ​ទស្សនីយភាព​ប្លែកៗ និង​អស្ចារ្យ​ជូន​ដល់​អ្នក​ទស្សនា​ជុំ​វិញ​ពិភព​លោក។ តួយ៉ាង​ដូច​ជា​រឿង​ Spider-Man No Way Home ដែល​ទើប​តែ​ចាក់​បញ្ចាំង​កាល​ពី​ចុង​ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​រូប​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​សាច់រឿង​ និង​​តួអង្គ​វីរបុរស​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​មួយ​នេះ​។ ផលិត​កម្ម​យក្ស​មួយ​នេះ​តែង​តែ​ពង្រីក​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ តាម​រយៈ​សាច់​រឿង​ដ៏​ប្រទាក់​ក្រឡា​ និង​ការ​នាំ​មក​នូវ​តួ​អង្គ​ថ្មីៗ​ជា​បន្ត​បន្ទាប់។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើល​ខ្សែ​ភាព​យន្ត​ចំនួន ៩ ដែល​មាន​ទាំង​តួ​អង្គ​ថ្មី និង​ចាស់​ដែល​ចេញ​ក្នុង​ឆ្នាំ​ ២០២២​ នេះ​ដោយ​ផលិត​កម្ម​ Marvel។

១ Moon Knight

Moon Knight នឹង​មក​ដល់​នៅ​លើ Disney Plus នា​ថ្ងៃ​ទី ៣០ មីនា ឆ្នាំ​២០២២។ ខ្សែភាពយន្ត​មួយ​នេះ​បង្ហាញ​ពី​រឿង​រ៉ាវ​របស់​ Marc Spector ​ជា​ទាហាន​ស៊ី​ឈ្នួល​ដែល​ទទួល​បាន​ថាមពល​ និង​សង្គ្រោះ​ជីវិត​ដោយ​អាទិទេព​​ព្រះ​ច័ន្ទ Khonsu។ តួ​អង្គ​ដ៏​ថ្មី​សន្លាង​មួយ​នេះ​របស់​ Marvel នឹង​សម្ដែង​ដោយ​លោក​ Oscar Isaac និង​តួ​អង្គ​ Villain ​សម្ដែង​ដោយ​លោក​ Ethan Hawke ។

២ Morbius

Morbius ជា​ខ្សែភាពយន្ត​ដ៏​ថ្មី​សន្លាង​មួយ​របស់​ Marvel សម្ដែង​ដោយ Jared Leto ដើរ​តួ​ជា​បុរស​ប្រចៀវ​ មាន​នាម​ជា Hero ផង​និង Villain ផង។ ខ្សែភាពយន្ត​មួយ​នេះ​ត្រូវ​បាន​លើក​ពេល​បញ្ចាំង​ជា​ច្រើន​ដង​មក​ហើយ​ដោយ​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីត១៩។ យ៉ាង​ណា​បើ​តាម​ការ​អះអាង​ចុង​ក្រោម​ខ្សែ​ភាព​យន្ត​មួយ​នេះ​នឹង​មក​ដល់​នា​ថ្ងៃ​ទី១ មេសា ឆ្នាំ២០២២។

៣ Doctor Strange in the Multiverse of Madness


អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត​បែប Superhero គ្រប់​រូប​ប្រាកដ​ជា​បាន​ស្គាល់​បុរស​វេទមន្ត​ Doctor Strange​។ រឿង​ Doctor Strange in the Multiverse of Madness ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​អន្ទះសា​ទន្ទឹង​រង់ចាំ​ដោយ​គេ​រំពឹង​ថា​នឹង​មាន​ទស្សនីយភាព​អស្ចារ្យ​ និង​ការ​នាំ​យក​មក​វិញ​នូវ​តួ​អង្គ​ចាស់​ ថ្មី​ជា​ច្រើន​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​។ យ៉ាង​ណា Doctor Strange in the Multiverse of Madness​ នឹង​មក​ដល់​នា​ថ្ងៃទី៦ ឧសភា ២០២២។

៤ Thor: Love and Thunder


Thor ជា​អាទិទេព​ផ្គរ​រន្ទះ និង​ជា​តួ​អង្គ​ធំ​បំផុត​មួយ​នៅ​ក្នុង​ចក្រវាល Marvel។ Thor: Love and Thunder ជា​ខ្សែ​ភាព​យន្ត​ទី៤​ ហើយ​នៃ​អាទិទេព​មួយ​នេះ​ដែល​សម្ដែង​ដោយ​ Chris Hemsworth ។ រឿង​ថ្មី​នេះ​នឹង​មាន​សាច់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​តួអង្គ Jane Foster អតីត​សង្សារ​របស់​ Thor នឹង​ក្លាយ​ទៅ​ជា​អាទិទេព​ផ្គរ​រន្ទះ​ស្រី។ ខ្សែភាពយន្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ​នឹង​មក​ដល់​នា​ថ្ងៃ​ទី​៨ កក្កដា ២០២២។

៥Ms. Marvel — Summer 2022

ខ្សែភាពយន្ត​ភាគ Superhero បែប​កូន​ក្មេង​ដែល​នឹង​មក​ដល់​នា​រដូវ​ក្ដៅ​ឆ្នាំ​ ២០២២​នេះ​​លើ​ Disney Plus។ Ms Marvel/Kamala Khan គឺជា Superhero កាន់​សាសនា​ឥស្លាម​ដំបូង​គេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចក្រវាល Marvel។នាង​គឺ​ជា​ជនជាតិ​អាមេរិក​កាត់​ប៉ាគីស្ថាន​ដែល​រស់​នៅ​ក្នុង​រដ្ឋ New Jersey។

៦ Spider-Man: Across the Spider-Verse (Part One)


ជា​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​បែប Comic ​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​របស់​ Miles Morales និង​សូត្រ​ពីង​ពាង។ Spider-Man: Across the Spider-Verse ភាគ​មួយ​ជា​ខ្សែ​ភាព​យន្ត​ដែល​ត​ពី Spider-Man: Into the Spider-Verse។ ខ្សែភាពយន្ត​មួយ​នេះ​នឹង​មក​ដល់​ក្នុង​ខែ​តុលា ឆ្នាំ២០២២។

៧ Black Panther: Wakanda Forever — November 11, 2022

ខ្សែភាពយន្ត​ Black Panther ជា​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​មួយ​ដែល​បាន​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​ និង​ឈ្នះ​ពាន​រង្វាន់​ជាច្រើន។ ក្រោយ​ពី​ការ​ជោគ​ជ័យ​ដ៏​ធំធេង​ក៏​មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​ Chadwick Boseman ដែល​ជា​តួ​អង្គ​ឯក​ ឬ​Black Panther។ យ៉ាង​ណា​យើង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ខ្សែ​ភាព​យន្តBlack Panther: Wakanda Forever ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី១១ វិច្ឆិកា ២០២២​ មាន​ការ​កែ​ប្រែ​បែប​ណា​បន្ទាប់​ពី​តួ​អង្គ​ឯក​ស្លាប់។

៨ The Guardians of the Galaxy Holiday Special


ខ្សែភាពយន្ត​បែប Live Action មាន​ចំណង​ជើង​ថា The Guardians of the Galaxy Holiday Special ដែល​ផលិត​ឡើង​ជា​ពិសេស​ដោយ Disney+សម្រាប់​ជា​កាដូ​បុណ្យ​ណូអែល​ដល់​អ្នក​គាំទ្រ និង​សម្ដែង​ដោយ Chris Pratt, Zoe Saldaña, Dave Bautista, Bradley Cooper, Vin Diesel, Pom Klementieff, and Karen Gillan នឹង​មក​ដល់​ចុង​ឆ្នាំ ២០២២ ដែល​ជា​ថ្ងៃ​បុណ្យ​ណូអែល​តែ​ម្ដង។

៩ She-Hulk

She-Hulk សម្ដែង​ដោយ​តារា​ស្រី Tatiana Maslany នឹង​មក​ដើរ​តួ Jennifer Walters/She-Hulk។លើស​ពី​នេះ Mark Raffalo ដែល​ជា​ Hulk ប្រុស​ដែល​យើង​ស្គាល់​នោះ​ក៏​នឹង​​លេច​មុខ​ក្នុង​រឿង​ភាគ​នេះ​ដែរ​ក្នុង​នាម Bruce Banner ឬ Hulk ដែរ។ ខ្សែ​ភាព​យន្ត​ដែល​ដឹក​នាំ​ដោយ Kat Coiro និង Anu Valia ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ដល់​នា​ចុង​ឆ្នាំ ២០២២​ នេះ​ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម