Linda Vee សារភាពរឿង​ធ្លាប់ត្រូវគេបោះបង់កាលពីប៉ុន្មានឆ្នាំមុន

អ្នកនិយមលេងតិកតុកដ៏ល្បីក្នុងស្រុកខ្មែរ ពិសេសយុវវ័យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមប្រាកដជាបានស្គាល់កញ្ញា Linda Vee ដែលកញ្ញាកំពុងច្បាមប្រជាប្រិយភាពយ៉ាងខ្លាំងក្លា តាមរយៈទេពកោសល្យច្រៀង និងការផលិតវីដេអូប្លែកៗ និងវីដេអូប្រូម៉ូតផលិតផលផ្សេងៗជាដើម។

ត្បិតមិនមែនជាអ្នកសិល្បៈអាជីព១០០% ប៉ុន្តែនាងពិតជាល្បីល្បាញក្នុងចង្កោមតារាវ័យក្មេងជំនាន់ក្រោយដែលជា Influencer, Vlogger, Blogger, YouTuber និង Content Creator ជាដើម។ តួយ៉ាង ស្រីតូចច្រឡឹងរូបនេះក៏ជាសមាជិកម្នាក់របស់ VEESA – The Creator ដែលមានសមាជិកសុទ្ធសឹងជារលកក្រោយក្មេងៗពោរពេញដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Linda Vee ត្រូវបានកម្មវិធី អ្នកជិតខាង របស់ស្ថានីយទូរទស្សន៍ភីអិនអិន អញ្ជើញចូលរួមជាតារាកត្តិយស និងត្រូវបានពិធីករ ពិធីការិនីកម្មវិធីនេះ ជជីកវែកញែកសួរនាំរឿងរ៉ាវជាច្រើន បូករួមទាំងរឿងរ៉ាវស្នេហាផងដែរ។

ក្នុងវីដេអូប្រមាណ ៣នាទី គេឃើញពិធីករល្បីជំនាញថ្វីមាត់ គឺនាយ ព្រែក បានពោលឡើងជាសំណួរទៅកាន់Linda Vee ថា តើ Linda Vee ធ្លាប់បានយំដោយសារមនុស្សប្រុសណាអត់? រំពេចនោះគឺឃើញ Linda Veeឆ្លើយតបបែបអឹមអៀនថា មាន! តែរឿងនោះកើតឡើងច្រើនឆ្នាំកន្លងទៅហើយ។

Linda Vee ឆ្លើយតបទាំងរដាក់រដុបទៅកាន់សំនួរនោះថា៖ «… អ៊ឺម! គេទៅចោល! ធម្មតានៅពេលមកពីដើរលេងជាមួយគ្នាហើយ ដល់ហើយគេលែង reply អីបែបហ្នឹង! អត់ប្រាប់មួយម៉ាត់ទេ ហើយទៅចោលអីចឹង សំនួរ៖ អត់មាននិយាយពាក្យថាបែកអីទាំងអស់ គឺដើរលេងមួយគ្នាហើយទៅបាត់ម៉ង? សំណួរ៖ អូនឯងធ្វើអីឱ្យគេអន់ចិត្ត?  ខ្ញុំអង្គុយគិតដែលតែវាអត់មាន ហើយអត់ហ៊ានរំខានគេដែរ ព្រោះអីខ្លាច ដឹងថាគេឆាតច្រើនទៅធុញ។ ខ្ញុំយកអារម្មណ៍ខ្ញុំដាក់អារម្មណ៍គេ បើសិនជាចង់ទៅចោលគេម្នាក់ហ្នឹងហើយ ម្នាក់ហ្នឹងនៅតែឆាតមករហូត ទាមទារ វាអត់សប្បាយចិត្តនឹងត្រូវគ្នាវិញ ហើយបើត្រូវគ្នាវិញក៏ដោយសារអាណិតដែលរបៀបអ៊ីចឹង។ ស្នេហាខ្ញុំវែងជាងគេ៥ឆ្នាំ!»។

សូមជម្រាបថា Linda Vee ជាតារាស្រីម្នាក់កំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម។ តារាស្រីវ័យក្មេងនេះ រមែងលេចមុខតាមស៉្បតពាណិជ្ជកម្មក្រុមហ៊ុនធំៗ។ នាងក៏ជាតារាស្រីនាងពូកែលេងស្ទីលតុបតែងខ្លួនផងដែរ។ កន្លងទៅធ្លាប់មានសារព័ត៌មានក្នុងស្រុកមួយចំនួនលើកឡើងថា Linda Veeមិនត្រឹមតែងស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានទម្រង់មុខស្រដៀងទៅនឹងសមាជិកក្រុមតារាចម្រៀងកូរ៉េ GI-DLE នាង Soo Jin ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម