ឈប់ធ្វើរឿងអស់នេះភ្លាម បើមិនចង់ឱ្យសំណព្វចិត្តរបស់អ្នកអន់ចិត្តរហូតដល់បែកគ្នា

ស្នេហាវាទាមទារឱ្យភាគីទាំងសងខាងចេះយល់ចិត្ត និងសម្របតាមគ្នាទៅវិញទៅមកទើបអាចនៅជាមួយគ្នាបានយូរអង្វែង។ ហើយប្រសិនបើអ្នកមិនចង់ឱ្យសំណព្វចិត្តរបស់ខ្លួនមានការអាក់អន់ស្រពន់ចិត្តរហូតដល់ទំនាក់ទំនងក្លាយជាល្អក់កករឈានដល់បែកគ្នាសូមកុំធ្វើរឿងទាំងនេះដាច់ខាត៖

១. កុំប្រៀបធៀប

គ្មាននរណាចង់ឱ្យមនុស្សជិតស្និទ្ធយកខ្លួនទៅប្រៀបធៀបអ្នកដទៃឡើយ ជាពិសេសប្រៀបធៀបថាមិនល្អគួរកែចេញទៅ ប្រយោគនេះលឹហើយឈឺបេះដូងតែម្ដង។ មុនអ្នកសម្រេចចិត្តសេពគប់គ្នាអ្នកច្បាស់ណាស់ថាដឹងពីចំណុចល្អ និងមិនល្អ ដូច្នេះកុំព្យាយាមប្រៀបធៀបឬឱ្យអ្នកដទៃកែប្រែដើម្បីបំពេញចិត្តរបស់ខ្លួនឯង។ ជាក់ស្ដែងដូចជា៖ មើលណកគេឡើងស្គម ហើយអូន/បង ឯងឡើងកាម៉ាប់សម្រករាងចេញខ្លះទៅ..។

២. កុំចិត្តចង្អៀត

រឿងតូចតែចូលចិត្តបង្កឱ្យក្លាយជារឿងធំ ពេលខ្លះគ្រាន់តែសង្សារមកយកយឺត ឬមិននាំទៅញ៉ាំអី ក៏ខឹងខ្ទើតបាត់ដោយមិនស្ដាប់ហេតុផល។ ប្រសិនបើធ្វើបែបនេះញយៗដង ភាគីម្ខាងទៀតច្បាស់ជាធុញទ្រាន់ និងអន់ចិត្ត ព្រោះអ្នកហាក់ដូចមិនសូវចេះគិត។ ដូច្នេះអ្នកគួរតែចេះអត់អោនយោគយល់ រឿងតូចតាចមួយចំនួនមើលរំលងខ្លះទៅ។

៣. កុំគិតតែពីខ្លួនឯង

ខឹងគេបាន តែដល់ពេលគេខឹងវិញបែរជារករឿងថាគេមិនស្រឡាញ់ខ្លួន។ រៀនយកចិត្តគេដាក់ចិត្តខ្លួន អ្នកមិនចង់ឱ្យអ្នកដទៃធ្វើរឿងទាំងនោះដាក់អ្នក ច្បាស់ណាស់ថាអ្នកដទៃក៏មិនចង់ឱ្យអ្នកធ្វើរឿងអស់នោះដាក់គេវិញដូចគ្នា។

៤. កុំសោះកក្រោះពេក

មិនមែនឱ្យអ្នកដើរសើចស្ញេញស្ញាញ២៤ ម៉ោងទេ ប៉ុន្ដែត្រូវចេះសួរនាំខ្លះដែរកុំធ្វើមិនដឹងមិនលឺគ្រប់ពេលពេក។ ពេលខ្លះឃើញភាគីម្ខាងទៀតមានអារម្មណ៍មិនល្អ តិចឬច្រើនក៏គួរសូរនាំមួយម៉ាត់ ពីរម៉ាត់ដែរ កុំឱ្យគេមានអារម្មណ៍ថាមានសង្សារតែដូចជាអត់។

៥. កុំសម្ដីធ្ងន់

កុំអាងមានរឿងស្រែកជំទាល មាត់ធំដាក់គ្នា។ អ្នកត្រូវដឹងថាទាំងយើងទាំងគេមិនចង់ឱ្យមនុស្សក្បែរខ្លួនស្រែកគំហកខ្លាំងៗដាក់ខ្លួនឡើយ។​ គួរតែព្យាយាមនិយាយឱ្យស្រួលបួល បើថាខឹងគ្នាខ្លាំងណាស់ស្ងាត់ទាំងអស់គ្នាសិនទៅចាំកំហឹងចុះថយ ចាំមកអង្គុយនិយាយគ្នា។

៦. កុំបញ្ជា

កុំគិតថាឋានៈរបស់ខ្លួនអស្ចារ្យពេក អ្នកត្រឹមជាគូស្នេហ៍មិនមែនម្ចាស់ជីវិតគេឡើយ ពេលខ្លះគេត្រូវការសេរីភាពដែរ ដូច្នេះកុំព្យាយាមគ្រប់គ្រងភាគីម្ខាងទៀតឬបញ្ជាគេធ្វើនេះ ឬនោះតាមតែចិត្តខ្លួនឯងដោយមិនចេះក្រែងចិត្ត។ ប្រយ័ត្នណា ប្រយ័ត្នគេរត់ចោលទាំងមិនដឹងខ្លួន។

បើ ប្រិយមិត្ត ធ្លាប់ធ្វើបែបនេះដាក់គូស្នេហ៍របស់ខ្លួនគួរតែគិតពិចារណាឡើងវិញ កុំចាំដល់គេអន់ចិត្តទៅបាត់ទើបស្ដាយក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *