តួឯកភាពយន្ត «Babies» Margot Robbie កំពុងទទួលបានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ សម្រាប់ការសម្តែង និងក្នុងការរួមចំណែកនាំភាពយន្តឱ្យទទួលបានជោគជ័យដូចពេលនេះ។ តារាសម្តែង និងផលិតករ ដែលនៅពីក្រោយរឿងដ៏ល្បីបំផុតប្រចាំឆ្នាំនេះ រកចំណូលបានប្រមាណ ៥០លានដុល្លារ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀតពីភាពយន្តជោគជ័យនៃការលក់សំបុត្រ។ នេះបើយោងតាមបុគ្គលបីនាក់ដែលមានចំណេះដឹងអំពីកិច្ចព្រមព្រៀងរបស់នាង។

ជាមួយគ្នានេះអ្នកដឹកនាំរឿង និងសហអ្នកនិពន្ធ Greta Gerwig ក៏ទំនងជានឹងទទួលបានប្រាក់រង្វាន់ផងដែរ ដោយសារតែភាពយន្ដនេះទទួលបានជោគជ័យខ្លាំង។ Barbie រកចំណូលបាន ៥៦២ លានដុល្លារនៅអាមេរិក និង ៦៥៧ លានដុល្លារនៅទីផ្សារអន្តរជាតិ។ ជារួមភាពយន្តនេះរកចំណូលបាន ១,១៨ ពាន់លានដុល្លារទូទាំងពិភពលោក ហើយតួលេខនេះគួរតែបន្តកើនឡើងដោយសារតែ «Barbie» នៅតែឈរនៅលើកំពូលតារាង Box Office ។
បច្ចុប្បន្ន ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ Warner Bros តាមពីក្រោយភាពយន្ត «Harry Potter and the Deathly Hallows – Part 2»។ វាក៏ជាភាពយន្តដែលមាន អ្នកដឹកនាំស្ត្រី ហើយអាចរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន ដែលវ៉ាដាច់អ្នកកាន់កំណត់ត្រាមុន «Frozen II» ដែល ដឹកនាំដោយលោកស្រី Jennifer Lee៕























































Account
Security
Favourite Content