មេក្រុម ITZY, Yeji នឹងក្លាយជាសមាជិកទី១ របស់ក្រុម ដែលចាប់ឱកាសធ្វើជាតារាទោល ជាមួយនឹងស្នាដៃអាល់ប៊ុម AIR ដោយមានគម្រោងដាក់ចេញផ្សាយជាសាធារណៈនៅថ្ងៃទី១០ ខែមីនា។

ក្នុងពេល ១ខែមុននឹងអាល់ប៊ុមចេញជាផ្លូវការ ពោលគឺនៅថ្ងៃទី១០ ខែកុម្ភៈនេះ JYP Entertainment បានប្រកាសព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រុម ITZY ដោយបានបង្ហាញច្បាស់ៗថា Yeji នឹងចាប់ផ្ដើមបន្ថែមមុខងារមួយផ្សេងទៀត ពីសកម្មភាពនៅក្នុងក្រុម។ ជាក់ស្ដែង តារាស្រីវ័យ ២៤ឆ្នាំរូបនេះ នឹងបញ្ចេញស្នាដៃអាល់ប៊ុមទោលទី១ របស់ខ្លួននៅថ្ងៃទី១០ ខែមីនាខាងមុខនេះ នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារខាងលើនេះបានរៀបរាប់ថា៖ “Yeji បានខិតខំបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងក្នុងនាមជា performance queen ម្នាក់។ យើងសូមគោរពអញ្ជើញដល់អ្នកគាំទ្រទាំងអស់ មកទទួលយកមន្តស្នេហ៍ដ៏ពិសេស ដែលនាងនឹងនាំយកមកជូនសាធារណជនក្នុងនាមជាសិល្បករទោល”។
គួរបញ្ជាក់ផងដែរថា ដ្បិតនេះជាស្នាដៃអាល់ប៊ុមទោលទី១ របស់ Yeji ក្ដី តែកន្លងមកតារាចម្រៀងស្រីរូបនេះធ្លាប់បានបញ្ចេញស្នាដៃបទចម្រៀងទោលក្រោមចំណងជើង Crown on My Head តាំងតែពីឆ្នាំ ២០២៤ ម្ដងរួចមកហើយ។ ជាការពិត ការបញ្ចេញចម្រៀងទោលរបស់មេក្រុមរូបនេះ គឺជាផ្នែកមួយនៃអាល់ប៊ុម BORN TO BE របស់ក្រុម ITZY។
រំឭកពីសាវតារបស់ក្រុមចម្រៀងមួយនេះវិញ ITZY ជាក្រុមចម្រៀងនារីដែលបានចាប់ផ្ដើមអាជីពក្នុងវិស័យខេប៉ុបតាំងតែពីឆ្នាំ២០១៩ ជាមួយនឹងចម្រៀងមួយបទដែលមានចំណងជើងថា DALLA DALLA។ ដោយមានសមាជិកសរុបចំនួន ៥នាក់ គឺ Yeji, Lia, Ryunjin, Chaeryeong និង Yuna ក្រុមចម្រៀងរូបនេះបានខិតខំកសាងស្នាដៃរហូតទទួលបានជោគជ័យទៅលើបទចម្រៀងជាច្រើនចំណងជើង ដូចជា ICY, WANNABE និង Not Shy ជាដើម៕























Account
Security
Favourite Content