បទចម្រៀង Taylor Swift, BTS និងតារាអន្តរជាតិជាច្រើនទៀតអាចត្រូវដកចេញពី Tiktok ទាំងស្រុង ក្រោយផ្ទុះបញ្ហានេះ

ចាប់ពីខែកុម្ភៈនេះតទៅ បទចម្រៀងអន្តរជាតិដែលប្រិយមិត្តគ្រប់គ្នាចូលចិត្ត រួមទាំងបទចម្រៀង K-pop អាចនឹងលែងមានវត្តមានលើបណ្ដាញ TikTok ទាំងស្រុង។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករាថា ក្រុមហ៊ុន Universal Music Group បានជួបបញ្ហាក្នុងចរចាជាមួយ TikTok ជុំវិញការបង់ប្រាក់កម្មសិទ្ធិបញ្ញាសម្រាប់សិល្បករ និងអ្នកនិពន្ធបទចម្រៀងដែលត្រូវបានប្រើប្រាស់លើបណ្ដាញសង្គមទម្រង់វីដេអូមួយនេះ។

យោងតាម NBC News ខាង Universal Music Group បាននិយាយថា ពួកគេនឹងយកបទរបស់ពួកគេចេញ ដោយសារតែក្រុមហ៊ុន TikTok មិនព្រមបង់ប្រាក់សម្រាប់សិល្បករនិងអ្នកនិពន្ធបទចម្រៀងតាមសំណើ ហើយបន្ថែមថា TikTok បានស្នើការបង់ប្រាក់ឱ្យសិល្បករនិងអ្នកនិពន្ធបទចម្រៀងរបស់ពួកគេក្នុងអត្រាមួយដែលមិនអាចទទួលយកបាន។

ដូច្នេះហើយ Universal Music Group គ្រោងនឹងដកបទចម្រៀងរបស់ពួកគេចេញ បើសិនណានៅតែគ្មានការព្រមព្រៀងគ្នាជាមួយ TikTok ។ ប្រការនេះមានន័យថាអ្នកប្រើប្រាស់ TikTok នឹងលែងអាចប្រើប្រាស់បទចម្រៀងពេញនិយមពីសិល្បករជាច្រើនដូចជា Taylor Swift, Drake, Olivia Rodrigo និងតារាល្បីៗច្រើនទៀត។ ដូចគ្នាដែរ សិល្បករ K-pop ជាច្រើនបានចុះកិច្ចព្រមព្រៀងផ្ដាច់មុខជាមួយ Universal Music Group សម្រាប់ការផ្សព្វផ្សាយនៅក្រៅប្រទេសដូចជា BTS, Seventeen, BLACKPINK, Stray Kids, IU និងក្រុមចម្រៀងជាច្រើនទៀត ដូច្នេះបទរបស់ពួកគេក៏នឹងលែងមានវត្តមាននៅលើ TikTok ទៀតដែរ។

ពាក់ព័ន្ធព័ត៌មាននេះ អ្នកលេងអ៊ីនធឺណេតកូរ៉េបានបញ្ចេញមតិផ្សេងៗដូចជា៖

“ពិតជាដំណឹងអាក្រក់ណាស់!”

“TikTok ធ្វើចឹងអាក្រក់មើលពេកហើយ”

“ខ្ញុំអត់លេង TikTok ផង ដូច្នេះវាមិនប៉ះពាល់ដល់ខ្ញុំទេ”

“ពីពេលនេះលែងមាន Dance Challenge អីទៀតហើយ”

“ខ្ញុំ គិតថាមិនបាច់មានចម្រៀងក៏គេអាចថតវីដេអូ TikTok បានដែរ”

“TikTok គឺជាក្រុមហ៊ុនចិនដែលមិនថ្លៃថ្នូនោះទេ នោះហើយជាមូលហេតុដែល Universal Music Group ដកចម្រៀងចេញ”

“ខ្ញុំជឿថាពួកគេនឹងមានដំណោះស្រាយចំពោះរឿងនេះ”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា