អាថ៌កំបាំង​ពីក្រោយភាពជោគជ័យ​លឿន​ដូចរន្ទះរបស់ NewJeans

បន្ទាប់​ពី​ចេញ​បាន​តែ​មួយ​ថ្ងៃ បទ “Ditto” របស់ NewJeans ក៏​ក្លាយ​ជា​បទ​ជាប់​លេខ​មួយ​នៅ​គ្រប់​តារាងចម្រៀង ខណៈ​អាល់ប៊ុមដំបូង​របស់ពួក​គេមានឈ្មោះថា “NewJeans”​ ក៏បាន​ជួយ​ឱ្យ​ពួក​គេអាច​បំបែកកំណត់ត្រាក្លាយជាក្រុមខេប៉ុបដំបូងបំផុតក្នុងរយៈពេល ២៦ ឆ្នាំដែលអាចលក់អាល់ប៊ុម​ដំបូងដាច់ច្រើនជាង ១លានឈុត។ នេះ​ជាការ​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ពួក​គេ​គឺ​ជា​ក្រុម​ដែល​ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅ​ពេល​នេះ។ សម្រាប់​អ្នក​ដែល​បាន​ស្ដាប់​បទ​ចម្រៀង និង​បាន​ស្គាល់ NewJeans ​ខ្លះ​ហើយប្រហែល​ជា​មិន​ចម្លែក​ចិត្ត​នោះ​ទេ​ដែល​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យដោយ​ប្រើ​ពេល​វេលា​ដ៏​ខ្លី​បែប​នេះ។

បង្កើតឡើងដោយ ADOR ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hybe labels, NewJeans មានសមាជិក ៥នាក់ រួមមាន Minji, Hanni, Danielle, Haerin និង Hyein ។ មែនទែន​ទៅ Project ក្រុម NewJeans ត្រូវ​បាន​ឆ្លង​កាត់ការគិតគូរ​យ៉ាង​ម៉ត់ចត់ ក្រោមទស្សនវិស័យ​របស់​ផលិតករស្រីល្បីឈ្មោះ Min Hee Jin។ សម្រាប់​អ្នកមិនទាន់ស្គាល់ Min Hee Jin អេតមីនសុំ​រៀបរាប់ត្រួសៗតែម្ដងថា Min Hee Jin បច្ចុប្បន្នជា CEO របស់ ADOR ហើយមុនពេលចូលរួមជាមួយ HYBE Labels ផលិតករវ័យ ៤៤ឆ្នាំរូបនេះបានសាងកេរ្តិ៍ឈ្មោះជាច្រើននៅក្នុងឧស្សាហកម្មខេប៉ុប ជាពិសេសគាត់ធ្លាប់កាន់តំណែងជានាយកផ្នែកច្នៃប្រឌិតនៅផលិតកម្ម SM Entertainment ដែលទទួលខុសត្រូវជាចម្បងលើការបង្កើតរូបភាពរបស់ Girls’ Generation, SHINee, F(x), EXO និង Red Velvet ដោយក្រុម​ទាំង​នេះ​ក្លាយ​ជា​ក្រុម​ល្បីល្បាញ​មួយ​ចំណែក​ធំ​គឺដោយសារគំនិតសម្បូរបែប និងថ្មីៗរបស់ Min Hee Jin នេះ​ហើយ។

ប្រាកដ​ណាស់ ការ​ដែល​ “មក​ពី​ផលិតកម្ម​ធំ​បំផុត​ក្នុងវិស័យ​ខេប៉ុបបច្ចុប្បន្ន” រួម​ទាំង​ “ជា​ស្នាដៃ​របស់​ផលិតករ​ល្បី​ឈ្មោះ” គឺ​ពិត​ជា​អាចទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​បង្ហាញ​ខ្លួន​ ប៉ុន្តែ​ពួក​គេ​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដូច​ពេល​នេះ​ដែរប្រសិន​បើ​ខ្វះ​ខាត​បច្ច័យសំខាន់ផ្សេងៗទៀត​ដូច​ខាង​ក្រោម​នេះ។

១. បទ​ចម្រៀង

ទីមួយ គឺ​បទ​ចម្រៀង ដែលជាកត្តា​សំខាន់​បំផុត​​។ ជាការពិត នាពេលបច្ចុប្បន្ន​ទីផ្សារខេប៉ុប​មានភាពធំទូលាយ​ខ្លាំង​ជា​ពិសេស​គឺទីផ្សារអន្តរជាតិ​ ដែល​ជា​ការ​បើក​ឱកាស​សម្រាប់​សិល្បករអាច​បញ្ចេញ​បទ​ចម្រៀង​កាន់តែសម្បូរ​បែប​ជាងមុន តែ​ក៏​មិន​មែន​គ្រប់​បទ​សុទ្ធតែអាច​ត្រូវ​ចិត្ត​អ្នក​ស្ដាប់​គ្រប់​គ្នា​នោះ​ទេ។ ចំណុច​នេះ​គឺ​ជា​អ្វី​ដែល Min Hee Jin និងសមាជិក NewJeans ផ្ដោតសំខាន់​យ៉ាង​ខ្លាំង។ ពួក​គេ​ត្រូវ​ការ​ឱ្យ​ចម្រៀង​ដំបូងៗ​ដែល​ចេញ​មក​ក្លាយ​ជា​បទ​ចម្រៀង​ដែល​គ្រប់​គ្នា​អាច​ស្ដាប់​បាន ដូច្នេះ​ហើយ​ទើប​យើង​បាន​ឃើញ​ NewJeans ឡើងប្រម៉ូតបទចម្រៀង​សំខាន់ៗទាំង ៣បទឥតឈប់ឈរបន្តបន្ទាប់គ្នា។

ការពិត​ទៅ ចំណុច​នេះ​អាច​ចាត់​ទុក​ជា​ការ​ប្រថុយប្រថាន​ខ្លាំងសម្រាប់ HYBE ព្រោះ​ពួក​គេ​បាន​ប្រគល់​អំណាច និង​ការ​ចាត់ការ​ទូទៅ​ឱ្យ Min Hee Jin ១០០ភាគរយ ដូច្នេះហើយ​ទើប​គាត់មាន​អំណាច​សម្រេច​ចិត្ត​នៅ​គ្រប់ដំណាក់កាល​រួម​ទាំងការ​ប្រម៉ូត​ក្រុម ហើយគោលដៅ​របស់គាត់​គឺ​ធ្វើ​នូវ​អ្វី​ដែល​ខេប៉ុប​មិន​ធ្លាប់​ធ្វើ​ពី​មុន នោះ​គឺបញ្ចេញ​បទ​ពេញ​ទៅ​តែម្ដង​ដោយមិនមាន Teaser, Poster ផ្សព្វផ្សាយ​អ្វី​មុនទាំងអស់ សូម្បី​ភាគីខាង HYBE ក៏មិនបាន​ដឹង​អំពីផែនការ​នេះ​ដែររហូត​ដល់ថ្ងៃ​ចេញ​ MV តែម្ដង។ ប៉ុន្តែ​ទីបំផុតការ​ហ៊ាន​ប្រថុយ​របស់​ពួក​គេ​ក៏​ទទួល​បាន​ជោគជ័យ។ ឈ្មោះរបស់ពួក​គេ​បានឡើង Trending ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​យប់ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​បទ “Attention” និង “Hybe Boy” ក្លាយ​ជា​បទ​ល្បី​បំផុត​នៅ​ឆ្នាំ​២០២២។ ចំណុច​មួយ​ទៀត​ដែល​គេ​មិន​សូវ​បាន​ឃើញ​ក្នុងវិស័យ​ខេប៉ុប នោះ​គឺការ​ដែល​សមាជិក​មាន​ចំណែក​ក្នុង​ការ​និពន្ធ​បទ​ចម្រៀងចាប់តាំងពី​ពួក​គេ Debut តែម្ដង។

២.​ Concept Y2K

កត្តា​មួយ​ទៀត​ដែល​ធ្វើឱ្យ NewJeans បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​គឺ Concept Y2K។ ការពិត​ទៅ Trend Y2K បាន​កើត​ឡើង​តាំងពីមុន NewJeans debut ទៅទៀត ប៉ុន្តែ​ដោយ​សារ​ការ​ចេះ​ច្បិចមក​បង្ហាញឱ្យ​មើល​ទៅ​លេចធ្លោ​ជាងគេ ក៏​ធ្វើ​ឱ្យ NewJeans ក្លាយ​ជា​អ្នក​នាំមុខ​គេ​តែម្ដង​សម្រាប់​ Concept មួយ​នេះ ហើយរហូត​មក​ដល់​ពេល​នេះបើ​និយាយ​ពី Y2K អ្វី​ដែល​គេ​នឹក​ឃើញ​មុន​គេ​គឺ​ជា NewJeans បាត់ទៅហើយ។ ដោយសារ​ NewJeans ​គឺ​ជា​ឈ្មោះល្បី​ជាង​គេ​សម្រាប់ Trend នេះ ទើប​ធ្វើ​ឱ្យ​អ្នកណា​ៗ​ក៏​ចង់​ស្ដាប់​បទ​ចម្រៀង​របស់​ពួក​គេ។ នេះ​គឺ​ជា​ Trend ដែលពេញនិយម​បំផុត និងឡូយ​បំផុតក្នុង​ចំណោមយុវជន​ជំនាន់​ថ្មី និងអ្នក​គាំទ្រខេប៉ុប​ក្នុង​ខណៈពេល​នេះ។

៣. សមាជិក​ក្រុម

ហើយចុង​ក្រោយ កត្តា​ដែល​ធ្វើ​ឱ្យ NewJeans ក្លាយ​ជា​ក្រុម​លេចធ្លោ​ខ្លាំង​នោះ​គឺ​សមាជិក​ក្រុម ដែល​បាន​ឆ្លងកាត់​ការ​ជ្រើសរើស​មក​យ៉ាង​ល្អ។ ប្រាកដ​ណាស់ ចំណុច​ដែល​សំខាន់​ខ្លាំង​មួយ​សម្រាប់​ក្រុម​ចម្រៀង​ខេប៉ុប​គឺរូប​សម្រស់ និង​សមត្ថភាព។ តែ​ចំណុច​សំខាន់​មួយ​ទៀត​ដែល​មិន​សូវ​ត្រូវ​បាន​គេ​លើកឡើង​នោះ​គឺ Vibe របស់សមាជិក​ទាំងអស់​នៅ​ពេល​ដែល​ពួក​គេ​ឈរ​សម្ដែង​ជាមួយ​គ្នា។ ពិតហើយ ចំណុច​នេះ​ក្រុម​ផ្សេងៗ​ក៏​មាន​ដូច​គ្នា ប៉ុន្តែ​ក្រុមមួយ​ចំនួន​ត្រូវ​ប្រើ​ពេល​វេលា​យូរ​គួរ​សម​ទើប​មើល​ទៅចូល​គ្នា​ល្អ។ ចំណែក NewJeans គឺ​ជា​ក្រុម​ដែល​ទស្សនិកជន​បាន​ឃើញ​លើក​ដំបូង​ហើយ​ក៏​មាន​អារម្មណ៍​ភ្លាម​ថា​ពួក​គេមកពី Team តែមួយ។ ប៉ុន្តែ​បើ​សម្លឹង​មើល​ឱ្យ​ច្បាស់ គេ​នឹង​បាន​ឃើញ​មន្តស្នេហ៍​ខុសប្លែក​រៀងៗ​ខ្លួន​របស់​ពួក​គេ។

  • Hanni

កើត​នៅ​ឆ្នាំ​២០០៤ Hanni មានដើមកំណើត​វៀត​ណាមតែបានធំធាត់​ក្នុង​ប្រទេស​អូស្ត្រាលី។ នាង​ចេះ​ភាសា​ចំនួន​៣​គឺ​ភាសា​វៀតណាម អង់គ្លេស និង​កូរ៉េ។ មុន​ពេល​ឆ្លង​ផុត​ការ​ប្រឡង​ច្រៀង​លំដាប់​ពិភពលោករបស់ HYBE តារា​ចម្រៀង​ស្រីរូបនេះ​គឺ​ជា​សមាជិក​ក្រុម​រាំ AEMINA Dance Crew។ ក្រៅ​ពី​ការ​ច្រៀង និង​រាំ Hanni ក៏​មាន​សមត្ថភាព​និពន្ធដែរ ដោយ​នាង​បាន​ចូល​រួម​និពន្ធ​ទំនុក​ច្រៀងសម្រាប់បទ “Hybe Boy”។

  • Minji

មានអាយុដូចគ្នាជាមួយ Hanni ដែរ Minji គឺជាតារាស្រីដែល SM ព្យាយាមជ្រើសរើសយ៉ាងលំបាក ប៉ុន្តែមិនបានសម្រេច។ ជាមួយនឹងរូបរាង និងអត្តចរិតគួរឱ្យស្រលាញ់ ព្រមទាំងជំនាញរ៉េប និងការរាំដ៏ប៉ិនប្រសប់ តារាស្រីកើតឆ្នាំ ២០០៤ រូបនេះបច្ចុប្បន្នគឺជាសមាជិកដែលមានចំនួនអ្នកគាំទ្រក្នុងស្រុកច្រើនជាងគេរបស់ NewJeans ។ មុនពេលចូលរួមជាមួយ HYBE នាងត្រូវបានជ្រើសរើសតាមរយៈការប្រឡងសកលរបស់ Source Music និង​ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន។

  • Danielle

សមាជិក​មួយ​រូប​ទៀត​គឺ Danielle ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​នឹង​ក្លាយ​តារា​កូនកាត់ដ៏ចែងចាំងបំផុតក្នុងចំណោម​ក្រុម Kpop ជំនាន់​ថ្មី។ នាងបានក្លាយជាតារាបង្ហាញម៉ូដតាំងពីនាងអាយុ ៧ ឆ្នាំ ព្រមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ល្បីៗជាច្រើននៅក្នុងប្រទេសកូរ៉េ។ បានចូលហ្វឹកហាត់នៅ HYBE តាំងពីដើមឆ្នាំ ២០២០ Danielle ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមាជិក​ដែល​មាន​ទេពកោសល្យ​បំផុត​ក្នុង​ក្រុម​ខណៈដែល​នាង​អាច​ទាំង​រ៉េប ច្រៀង រាំ និង​មាន​បទ​ពិសោធ​ក្នុង​ការ​សម្ដែង និង​ការ​បង្ហាញ​ម៉ូដ។ លើស​ពី​នេះ​បទ​ចម្រៀង​ដំបូងរបស់ក្រុម​មាន​ចំណង​ជើង​ថា “Attention” ក៏​មាន​ការ​ចូល​រួមនិពន្ធ​ទំនុក​ច្រៀង​ពី​សមាជិករូបនេះ​ដែរ។

  • Haerin

ទី៤ Haerin ជា​សមាជិក​ម្នាក់​ដែល​មាន​សម្រស់​ដ៏​លេចធ្លោ​។ ទោះបីជានៅក្មេង តែតារាស្រី កើតឆ្នាំ ២០០៦រូបនេះ មានសមត្ថភាពច្រៀងនិងសម្ដែងល្ខោន​ pansori ដែលជាល្ខោនបុរាណ​របស់កូរ៉េបាន។ ក្រៅ​ពី​សមត្ថភាព​ច្រៀង និង​រាំ Haerin ក៏​មាន​ទេព​កោសល្យ​ជា​ច្រើន​ផង​ដែរ និងត្រូវបានគេផ្ដល់រហស្សនាមថាជា “រាជិនីសំឡេង” ។

  • Hyein

ចុងក្រោយគេ គឺ Hyein ជាសមាជិកក្មេង​បំផុតដែល​ត្រូវ​បាន​គេសម្លឹងទុក​ថា​ជាតារាដ៏មានសក្តានុពល​ក្នុង​វិស័យ​ម៉ូដ។ មិន​ត្រឹម​តែ​មាន​រូប​រាង និង​មុខ​ជា​តារា​ម៉ូដែល​នោះ​ទេ តារា​ស្រី​កើត​ឆ្នាំ ២០០៨ ក៏​មាន​បទ​ពិសោធ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​តាំង​ពី​អាយុ ៨ ឆ្នាំ។ នាងបានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Lemon Tree និងរចនាប័ទ្ម Mallow ហើយបានឈ្នះពានរង្វាន់ជាច្រើននៅក្នុងវិស័យនេះ។

ទទួល​ជោគជ័យលឿន​បែបនេះ ខាងផលិតកម្ម​ក៏​មិន​រង់ចាំ​យូរ​ដែរ ក្នុងការ​ប្រគល់ការងារ​ធំ​ៗ​ឱ្យ​ពួក​គេ ដូចជា​ធ្វើ Brand Ambassador ឱ្យ​ប្រេន​ធំ​ៗផ្សេងៗ​ដែល​ធ្វើ​ឱ្យ​ឈ្មោះ​របស់​ពួក​គេ​ក្លាយ​ជា Trending និង​លេច​មុខ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ឥតឈប់ឈរចាប់តាំងពី​ថ្ងៃ Debut។

មក​ដល់​ដើម​ឆ្នាំ​២០២៣​នេះ ពួក​គេ​ក៏​បាន​ចេញ​បទ “OMG” មួយ​បទ​ទៀតដែលបង្ហាញ​ពី​ការ​បើកទំព័រឆ្នាំថ្មី​ដ៏អស្ចារ្យជាមួយ​បទ​ចម្រៀង​មាន​គុណភាព MV មានសាច់រឿង និង Production ដែល​ចូលជាមួយ Concept របស់​ក្រុម​បាន​យ៉ាង​ល្អ ដូច្នេះវា​មិន​ចម្លែក​នោះ​ទេ​ដែល​ពួក​គេ​អាច​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​វិជ្ជមាន​ពី​ទូទាំង​ពិភពលោក​បែប​នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង