វ៉ាន់នីឡា បញ្ចេញចម្រៀងសាច់រឿងខ្លួនឯង ស្វាគមន៍ឆ្នាំ២០២២ ក្រោយ​ស្ងប់ស្ងាត់ជា​ច្រើន​ឆ្នាំ

ទីបំផុត ​ប្អូនស្រី​របស់​អ្នកនិពន្ធ​ទំនុក​ចម្រៀង​ល្បីឈ្មោះ​​លោក សុខ ជំនោរ គឺកញ្ញា សុខ ចិន្ដា ឬហ្វេនៗអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស្គាល់ថា កញ្ញា វ៉ាន់នីឡា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញបទចម្រៀងថ្មីមួយបទ ដែលបទចម្រៀងនេះ ជាបទដំបូងរបស់នាង បន្ទាប់ពីអាក់ខានចេញជាច្រើនឆ្នាំនោះ។

បទថ្មីនេះ មានចំណងជើងថា «មិនចង់ខូចចិត្តដដែលៗ» ជាបទចម្រៀងដែលកញ្ញា វ៉ាន់នីឡា ផលិតឡើងដើម្បីជូនហ្វេនៗរបស់នាង។ បទនេះដែរ ត្រូវតារាចម្រៀងស្រីរាងច្រឡឹងនេះឱ្យដឹងថា មិនមែនជាអារម្មណ៍អ្នកនិពន្ធបទភ្លេង រឺ story របស់អ្នកនិពន្ធទំនុកច្រៀង ប៉ុន្តែ គឺជាអារម្មណ៍ពិតមួយរបស់មនុស្សស្រីម្នាក់។

តាមការលើកឡើងយ៉ាងដូច្នេះរបស់កញ្ញា វ៉ាន់នីឡា ធ្វើឱ្យមហាជនមួយចំនួនគិតថា អត្ថន័យនៃបទចម្រៀងថ្មីនេះ អាចជាសាច់រឿងពិតរបស់កញ្ញាផ្ទាល់ ស្របពេល Page Facebook ផ្លូវការរបស់តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ឡើងថា៖ «ខ្ញុំសង្ឃឹមថា មនុស្សស្រីគ្រប់រូប ក្លាហាននៅក្នុងការចាកចេញពីភាពទុក្ខសោកទាំងឡាយដោយខ្លួនឯង ហើយស្រលាញ់ខ្លួនឯងជាខ្លួនឯង»។

មិនតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី២៩ ម្សិលមិញនេះ គេបានឃើញតារាស្រីរូបនេះបង្ហោះរូប១សន្លឹកភ្ជាប់ជាមួយការរៀបរាប់ថា៖ «ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំចង់ចាក់ចេញពីកន្លែងនេះ ខ្ញុំចង់ចាកចេញពីកន្លែងដែលធ្លាប់មានគេស្គាល់ខ្ញុំថាជា  “វ៉ាន់នីឡា”

ហេតុអី បានជាខ្ញុំមើលស្រាលសេចក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាយ៉ាងនេះ? ហេតុ

អីក៏ខ្ញុំមានគំនិតចង់បោះបង់អ្នកទាំងអស់គ្នា ទាំងដែលអ្នកកំពុងតែរង់ចាំអោយខ្ញុំត្រលប់មកវិញ?

ខ្ញុំអាត្មានិយមណាស់ តែងតែគិតថាគេស្អប់

ថ្ងៃនេះទើបខ្ញុំដឹងថា ការគិតយល់ច្រលំថាគេឈប់ចូលចិត្តខ្លួនគឺវាផ្ទុយស្រលះពីការពិត

អរគុណបំផុតដែលមិនដែលចាប់ទោសពៃរ៍ អរគុណដែលមិនធ្លាប់ស្អប់ខ្ញុំ

ពីនាងខ្ញុំវ៉ាន់នីឡា បទថ្មី ដំបូងបំផុត សម្រាប់អ្នកគាំទ្រ ស្វាគមន៍ឆ្នាំ២០២២នេះ»។

គេសង្កេតឃើញថា វ៉ាន់នីឡា នៅតែបកស្រាយចម្រៀងបានយ៉ាងល្អ និងរក្សាសំឡេងដ៏ផ្អែមពិរោះរបស់នាងបានដូចដើម បើទោះបីខកខានកាន់ក្បាលមៃក្រូយូរឆ្នាំហើយក្ដី។

គួររំលឹកថា តារាចម្រៀងស្រី វ៉ាន់ នីឡា ទើបប្រកាសវិលចូលសិល្បៈជាថ្មីម្តងទៀតនៅដើមឆ្នាំ ២០២១ តែប៉ុណ្ណោះ ក្រោយមានការទទូចសុំជាច្រើនពីហ្វេនៗរបស់កញ្ញា បន្ទាប់ពីកញ្ញាបានឃ្លាតឆ្ងាយពីអាជីពចម្រៀងច្រើនឆ្នាំ ក្រោយផ្ទុះរឿងអាស្រូវស្នេហាជាមួយអតីតសង្សារចាស់កាលពីប៉ុន្មានឆ្នាំមុន។

ការចាកឆ្ងាយពីវិថីសិល្បៈរបស់អតីត​តារាចម្រៀង​ស្រី​ក្នុង​ផលិតកម្ម Pleng Records រូបនេះ ត្រូវគេដឹងថា ព្រោះនាងមានវិបត្តិផ្លូវចិត្តព្រោះការផ្ទុះរឿងអាស្រូវស្នេហានាពេលនោះ ដោយនាងបានចំណាយពេលជាច្រើនឆ្នាំដើម្បីព្យាបាល និងបង្កើតទំនុកចិត្តឱ្យខ្លួនឯងវិញសាជាថ្មី និងបានត្រឡប់មកវិញនៅពេលនេះ។

គ្រាន់តែ ត្រឡប់មកវិញភ្លាម នាងចាប់ផ្ដើមកាន់ក្បាលមេក្រូចេញវីដេអូចម្រៀង Cover ខ្លីៗ ព្រមទាំងឡើងឆាកប្រគំតន្ត្រីផ្សេងៗផងដែរ ថែមទាំងបានេលេចមុខក្នុងកម្មវិធីសិល្បៈមួយចំនួនថែមទៀតផង។ ពិសេស នាងត្រៀមចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនសម្រាប់មហាជនអ្នកគាំទ្រផងដែរ។

សូមទស្សនាវីដេអូបទ «មិនចង់ខូចចិត្តដដែលៗ» របស់កញ្ញា វ៉ាន់នីឡា ខាងក្រោម៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច