ផ្ទុះការវែកញែករឿង «អ្នកស្នងបារមី» ពេលនេះផលិតករចេញមកបកស្រាយលម្អិត

ក្រោយ​ផ្ទុះ​ការ​ជជែក​វែក​ញែក​លើ​រឿង «អ្នក​ស្នង​បារមី» ពេល​នេះ​អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​លោក​ សេង​ ធី​ បាន​ចេញ​មក​បក​ស្រាយ​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​ខ្សែ​រឿង​មួយ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​និង​រឿង​ព្រាយ​បិសាច​នោះ​ទេ​ណាមួយ​ក៏​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈហើយ​ដែរ។​​

តាម​រយៈ​ចម្លើយ​តប​អះអាង​របស់​ផលិតករ​ខ្មែរ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា៖ «រឿង អ្នក​ស្នង​បារមី ដែល​យក​ទម្រង់​ល្ខោន​បុរាណ​ឬ​ទម្រង់​ល្ខោន​១០០​ឆ្នាំ​មក​បង្ហាញ​មិន​មែន​ជា​ខ្មោច​ព្រាយ​បិសាច​នោះ​ទេ​តែ​ជា​អាទិទេព​ខ្មែរ​មួយ​រូប​ដែល​ផ្ដល់​សិរីសួស្ដី​ជូន​ដល់​គ្រួសារ​ខ្មែរ​ជា​ពិសេស​អ្នក​ដែល​គោរព​ដោយ​បាន​ថ្វាយ​ព្រះពរ​ជា​របាំ​ខ្មែរ។ រឿង​នេះ​ដែរ​គឺ​ជា​រឿង​ខ្មែរ​ដែល​បង្ហាញ​​ពី​សង្គម​ខ្មែរ​ដោយ​លើក​សរសើរ​ពី​រូប​ល្ខោន​បុរាណ​ខ្មែរ​ជា​ទេព​ជា​អ្នក​ខ្ពង់ខ្ពស់​ជា​អ្នក​មាន​បារមី​មាន​អំណាច​ផ្ដល់​សិរីសួស្ដី​ដល់​គ្រួសារ​ខ្មែរ​តាម​ការ​យល់​ឃើញ​និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ពិត​មែន។​នេះ​ជា​ការ​អះអាង​បន្ថែម​របស់​ផលិតករ សេង ធី។ លោក​ក៏​បាន​រៀប​រាប់​បន្ថែម​មក​កាន់ AMS ទៀត​ថា៖ «រឿង អ្នក​ស្នង​បារមី ដើម​ឡើយ​ដាក់​ចំណងជើង​ថា អ្នក​ស្នង​រូប ម្ដង​រួច​មក​ហើយ​ប៉ុន្តែ​ក្រោយ​បាន​ឆ្លង SCRIPT ជាមួយ​នាយកដ្ឋាន​ភាពយន្ត​និង​បច្ចេកទេស​រឿង​វប្បធម៌​ទើប​សម្រេច​ថត​ជា​សាច់​រឿង​ទាំង​ស្រុង​ដោយ​ដាក់​ចំណង​ជើង«អ្នក​ស្នង​បារមី»។​រី​ឯ​នៅ​ក្នុង​រូបភាព​បង្ហាញ​ជា​ផុសស្ទ័រ​លោក​និង​ក្រុម​ការងារ​បាន​ព្យាយាម​កែ​តម្រូវ​មិន​ឱ្យ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​នោះ​ឡើយ»។​​

ក្នុង​នាម​ជា​ផលិតករ​ខ្មែរ​មួយ​រូប​លោក ​សេង ​ធី​ បាន​បញ្ជាក់​ថា​គោល​បំណង​នៃ​ការ​បង្ហាញ​ខ្សែ​រឿង ​«​អ្នក​ស្នង​បារមី​»​ នេះ​ឡើង​ដើម្បី​ឱ្យ​មាន​ការ​ស្រលាញ់​ទម្រង់​ល្ខោន​បុរាណ​ពិសេស​សិល្បៈ​បុរាណ​ខ្មែរ​។

ជា​ចុង​ក្រោយ​លោក​ក៏​បាន​អំពាវនាវ​ដល់​មហាជន​សិល្បករ​បុរាណ​នាដកា​សុំ​បើក​ចិត្ត​រង់ចាំ​ទស្សនា​ខ្សែ​រឿង​ខាង​លើ​ជាមុន​សិន។ ​លោក​ក៏​ជឿជាក់​ដែរ​ថា​នាដកា​នឹង​ទទួល​បាន​អារម្មណ៍​មោទនភាព​ក្នុង​នាម​ជា​អ្នក​ប្រឹង​ប្រែង​រៀន​សូត្រ​ជំនាញ​ជា​នាដកា​និង​ជា​អ្នក​លះ​បង់​និង​ស្រលាញ់​វប្បធម៌​សិល្បៈ​របាំ​ខ្មែរ៕

ប្រភពរូបភាព៖ Kravan Pictures 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *