ថេណា ថាថ្ងៃនេះទម្លាក់បទថ្មី តែហ្វេនគិតថាលោកលេង April Fool’s Day

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​តារា​ចម្រៀង​ឯករាជ្យ ថេណា កាលពី​ល្ងាច​មិញ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចេញ​បទ​ចម្រៀង​ថ្មី ដែល​នឹង​ចេញ​នៅ​ម៉ោង៦: ៣០ នាទី​ល្ងាច ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ ២០២២ នេះ។ តាម​អ្វី​ដែល ម្ចាស់​បទ «កង់សាគួរ» បាន​បង្ហោះ​នោះ លោក​នៅ​មិន​ទាន់​ប្រាប់​ឱ្យ​ដឹង​ពី​ចំណងជើង​បទ​ចម្រៀង​ថ្មី​ទេ តែ​លោក​បាន​លើក​ឡើង​ឱ្យ​ដឹង​ថា បទ​មួយ​នេះ​ប្លែក​ពី​បទ​រាល់​ដង​ ប្លែក​ពី​បទ​អ្នក​ណា​ទាំងអស់។ ថេណា ថែម​ទាំង​បាន​ផ្ដាំ​ទៀត​ថា បទ​ផ្សេង​ស្ដាប់​ទៅ​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត ឬ​ខូច​ចិត្ត ឬ​ធ្វើឱ្យ​អ្នក​ទាំង​អស់​គ្នា​រឹងមាំ​ តែ​បទ​នេះ​ស្ដាប់​ទៅ​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​កើន​ចំណេះ។

តែ​ហ្វេន​ៗ​លោក​បាន​នាំគ្នា​សម្រុក​ចូល​ទៅ Comment ពី​ក្រោម​ការ​បង្ហោះ​របស់​លោក ដោយ​គេ​សង្កេត​ឃើញ​មាន​ប្រមាណ ៤.៣K ទៅ​ហើយ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​នេះ។

ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ទាំងនោះ មាន​ទាំង​អ្នក​ទន្ទឹង​រង់ចាំ​បទ​ថ្មី អ្នកខ្លះ​ថា​បែប​ផ្លែផ្កា ឌឺដង ចំណែក​មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​លើកឡើង​ថា ថេណា អាច​ធ្វើ​ជា​បង្ហោះ​លេង​ក្នុង​ទិវា April Fool’s Day ក៏​ថា​បាន ព្រោះ​ជា​រៀងរាល់​ឆ្នាំ​គេ​សង្កេត​ឃើញ​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា​បាន​ប្រើប្រាស់​ថ្ងៃ​នេះ មក​បង្ហោះ​រឿង​ផ្សេង​ៗ​ដែល​គេ​ចង់​បង្ហោះ​មិន​ថា​រឿង​នោះ​ពិត ឬ​មិន​ពិត​នោះ​ទេ ក្នុង​ថ្ងៃ April Fool’s Dayនេះ។

យ៉ាងណាមិញ គេ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ថា កំលោះ​សង្ហា​អ្នក​ស្រុក​កោះកុង​នេះ នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ពោរពេញ​ដោយ​អត្ថន័យ​ជូន​ដល់​អ្នកគាំទ្រ ឬ​លោក​លេង April Fool’s Day ដូច​អ្វី​ដែល​ហ្វេន​ៗ​គិត​នោះ​ទេ មាន​តែ​រង់ចាំ​មើល​ល្ងាច​នេះ​ប៉ុណ្ណោះ។

April Fool’s Day ឬ ទិវា​កុហុក ត្រូវបានគេប្រារព្ធនៅថ្ងៃទី ១ ខែមេសា ជារៀងរាល់ឆ្នាំ។ ទិវានេះត្រូវបានប្រារព្ធជាច្រើនសតវត្សរ៍មកហើយ ដោយវប្បធម៌នោះ​មាន​ប្រភព​ខាង​ប៉ែកអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី