ថ្មីៗនេះ តារាចម្រៀងខេប៉ុប Taeyang បានបង្ហាញដំណើរដើមទងខ្លះៗជុំវិញការសហការគ្នា របស់ខ្លួនជាមួយនឹង Jimin សមាជិកក្រុម BTS។

តាមរយៈវីដេអូ Live ដើម្បីអបអរនិងផ្សព្វផ្សាយបទចម្រៀងថ្មី ‘VIBE’ កាលពីពេលថ្មីៗនេះ Taeyang បានជជែកឆ្លើយឆ្លង និងចែករំលែករឿងរ៉ាវមួយចំនួនជាមួយអ្នកគាំទ្រ ដែលបានបញ្ចេញមតិ និងសំណួរក្នុងប្រអប់ Comment។
ឆ្លើយតបនឹង Comment ដែលសរសេរថា៖ “វាពិតជាអស្ចារ្យណាស់ដែលបានឃើញ Taeyang និង Jimin នៅក្នុងរូបតែមួយ” Taeyang បាននិយាយថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ ខ្ញុំមិននឹកស្មានថាថ្ងៃនេះជាមួយ Jimin ទេ។”
បន្ទាប់មក Taeyang បានបង្ហាញការពិតថា ការសហការគ្នាជាមួយ Jimin ត្រូវបានធ្វើឡើងតាមការស្នើរបស់ Teddy ដែលជាផលិតករសំខាន់ និងជាប្រធានទីភ្នាក់ងារថ្មីរបស់គេគឺ THE BLACK LABEL ។ Taeyang និយាយថា៖ “កាលពី ២ ឆ្នាំមុន ខ្ញុំចាំបានថា មិនមែនជាអំឡុងពេលដែលសមាជិកក្រុម BTS ផ្ដោតលើសកម្មភាពទោលនោះទេ។ នៅពេលនោះ ខ្ញុំកំពុងធ្វើការយ៉ាងសកម្មសម្រាប់បទចម្រៀងទោលរបស់ខ្ញុំនៅ THE BLACK LABEL បន្ទាប់ពីខ្ញុំបានចេញពីយោធា។”
សមាជិក BigBang រំឭកថា គេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ពេលឮការស្នើរបស់ Teddy ព្រោះកន្លងមកគេមិនដែលសូម្បីតែគិតពីរឿងនេះ ដោយហេតុថាតាំងពីចូល YG គេមិនដែលបានសហការជាមួយតារាចម្រៀងក្រៅផលិតកម្មណាម្នាក់នោះទេ។
Taeyang បន្ថែមថា៖ “តាំងពីឆ្នាំមុនមក ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីជួបជុំ ញ៉ាំអាហារ និងកម្មវិធីផ្សេងៗ ហើយខ្ញុំក៏មានឱកាសជួបជាមួយសមាជិក BTS ហើយទីបំផុតក៏បានជួប Jimin។ យើងបាននិយាយគ្នាពីនោះពីនោះ រហូតដល់ពិភាក្សាបង្កើតបទចម្រៀងជាមួយគ្នា រួចក៏បានមកធ្វើការជាមួយគ្នាក្នុងស្ទូឌីយោ ទើបចេញជាបទចម្រៀង ‘VIBE’ នេះមក” ៕























Account
Security
Favourite Content