Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មីខណៈរកចំណូលបាន 186 លានដុល្លារពី World Tour ចុងក្រោយ

ក្រុមចម្រៀងខេប៉ុបកំពុងឡើងកូដ Stray Kids បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេកាលពីថ្ងៃទី 30 ខែកក្កដា នៅពហុកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ បន្ទាប់ពីដំណើរ Tour ពេញមួយឆ្នាំ 2025 នៅទូទាំងអាមេរិកឡាទីន អឺរ៉ុប និងអាមេរិកខាងជើង Billboard បានរាយការណ៍ថាក្រុមចម្រៀងនេះបានបំបែកកំណត់ត្រាចំណូលពីការប្រគំតន្ត្រីរបស់សិល្បករ K-pop ក៏ដូចជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេទាំងតួលេខប្រាក់ចំណូល និងចំនួនទស្សនិកជន។

សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ 2025 នេះ Stray Kids អាចរកចំណូលបាន 185.9 លានដុល្លារពីការលក់សំបុត្រចំនួន 1.3 លានសន្លឹកពីការសម្ដែងចំនួន 31 កម្មវិធីនៅអាមេរិកខាងជើង អឺរ៉ុប អាមេរិកឡាទីន និងកម្មវិធីចំនួនពីរថ្ងៃនៅហុងកុង។

គិតតែនៅសហរដ្ឋអាមេរិក Stray Kids អាចរកបាន 76.2 លានដុល្លារ ពីការលក់សំបុត្រចំនួន 491,000 សន្លឹកដែលបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រាក់ចំណូល និងការលក់សំបុត្រនៅអាមេរិកខាងជើង។ នៅប៉ែកអឺរ៉ុប ពួកគេរកចំណូលបានសរុបចំនួន 64.5 លានដុល្លារពីការលក់សំបុត្រចំនួន 391,000 សន្លឹក ធ្វើឱ្យពួកគេក្លាយជាតារា K-pop រកចំណូលបានខ្ពស់បំផុតនៅអឺរ៉ុប។

ទន្ទឹមនឹងនេះ ដំណើរប្រគំតន្ត្រីទេសចរណ៍ក្នុងឆ្នាំ 2025 ក៏ជាលើកដំបូងដំបូងផងដែរដែល Stray Kids មានឱកាសធ្វើដំណើរទៅជួបអ្នកគាំទ្រនៅក្នុងប្រទេសជាច្រើននៅអឺរ៉ុប ខណៈដែលកន្លងមក ពួកគេធ្លាប់សម្ដែងតែនៅទីក្រុងប៊ែរឡាំងប៉ុណ្ណោះកាលពីឆ្នាំ 2019 ហើយនៅឆ្នាំនោះពួកគេអាចរកចំណូលបាន 407,000 ដុល្លារ និងលក់សំបុត្របាន 3,435 សន្លឹក។

ចំណែកនៅអាមេរិកឡាទីន ពួកគេអាចរកចំណូលបាន 41.1 លានដុល្លារ និងលក់សំបុត្របាន 361,000 សន្លឹក ដែលជាតួលេខខ្ពស់ជាងតារា K-pop ផ្សេងទៀតទាំងអស់ដែលធ្លាប់សម្ដែងនៅអាមេរិកឡាទីន។

លើសពីនេះ ការប្រគំតន្ត្រី ” dominATE World Tour” បានបង្កើនប្រាក់ចំណូល និងការលក់សំបុត្ររបស់ Stray Kids ទ្វេដងបើប្រៀបធៀបទៅនឹងការប្រគំតន្ត្រី “Maniac World Tour” ឆ្នាំ 2022-2023 របស់ពួកគេ។ ដូច្នេះហើយ អាចនិយាយបានថាក្នុងការប្រគំតន្ត្រីលើកនេះ ពួកគេបានបង្កើតកំណត់ត្រាថ្មីដ៏គួរឱ្យភ្ញាក់ផ្អើល ​ និង​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ទៀត​នូវ​ជោគជ័យ​របស់​ក្រុម​នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *