«បិណ្ឌភ្ជុំយំនឹកពុកម៉ែ» បទថ្មីរបស់ សុវត្ថិឌី ធារិកា ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកតាម

តារាចម្រៀង សុវត្ថិឌី ធារិកា បានផ្អាកការងារសិល្បៈអស់មួយរយៈធំ ដើម្បីមើលថែទាំផ្លូវចិត្តដែលទទួលរងពីគ្រោះថ្នាក់ក្រឡាប់ឡាននៅខេត្តព្រះវិហារ បណ្តាលឱ្យនាងនិងប្អូនប្រុស ត្រូវបាត់បង់ឪពុកម្តាយទាំងពីរនាក់ព្រមគ្នា។ ក្រោយចំណាយពេលមើលថែផ្លូវចិត្តជាច្រើនខែ តារាចម្រៀងរាងតូចស្តើងរូបនេះ បានវិលត្រឡប់មកធ្វើការងារសិល្បៈវិញហើយ បន្ទាប់ពីទទួលបានកម្លាំងជំរុញចិត្តយ៉ាងច្រើនពីមនុស្សជុំវិញខ្លួន។

ថ្មីៗនេះ សុវត្ថិឌី ធារិកា បានលេចមុខតាមកិច្ចសម្ភាសន៍សិល្បៈ និងបានឡើងច្រើនតាម Concert វិញជាអន្លើ ដោយមានសិល្បកររួមអាជីពជូននាងទៅច្រៀងដោយផ្ទាល់។ មិនតែប៉ុណ្ណោះ នាងក៏បាននាំប្អូនប្រុសតែម្នាក់ដែលនៅសល់ចេញក្រៅផ្ទះ ញ៉ាំអាហារឆ្ងាញ់ៗ ដើរតួនាទីជំនួសឪពុកម្តាយនាងថែមទៀតផង។

ធារិកា បានចេញបទចម្រៀងថ្មីមួយ ជាចំណងដៃសម្រាប់ការបង្ហាញខ្លួនវិញ ចំណងជើងថា «បិណ្ឌភ្ជុំយំនឹកពុកម៉ែ» បង្ហាញពីសុភមង្គលគ្រួសារដែលធ្លាប់មាន តែពេលនេះបែរជាលែងជួបជុំដូចមុនព្រោះបាត់វត្តមានរបស់លោកទាំងពីរ។

គេបានដឹងមកថា តារាស្រីរូបនេះយំឡើងស្រស្រាក់ពេលច្រៀងចម្រៀងបទនេះ ព្រោះវាត្រូវសាច់រឿងរបស់ខ្លួននាងខ្លាំងពេក។ ស្នាដៃចម្រៀងថ្មីជាចំណងដៃនារដូវបុណ្យភ្ជុំបិណ្ឌ ១បទនេះ កំពុងទាញទឹកចិត្តមហាជនឱ្យក្តុកក្តួល និងសម្រក់ទឹកភ្នែកតាមអត្ថន័យបទចម្រៀងនេះ។ ម៉្យាង គួបផ្សំរឿងពិតដែល ធារិកា បានជួបផងនោះ ធ្វើឱ្យអ្នកស្តាប់ហើយក្តុកក្តួលជាខ្លាំង រហូតមានអ្នកខ្លះស្រក់ទឹកភ្នែកតាមទំនួញយំរបស់ ធារីកា ថែមទៀតផង។

ប៉ុន្មានថ្ងៃនៃថ្ងៃកាន់បិណ្ឌនារដូវបុណ្យភ្ជុំបិណ្ឌនេះ គេឃើញនាងតូច សុវត្ថិឌី ធារិកា បានទៅវត្តធ្វើបុណ្យរាល់ថ្ងៃជាប់ៗគ្នា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកឪពុកអ្នកម្តាយដែលទើបចែកឋានទៅ កាលពីប៉ុន្មានខែមុននេះ៕

ទស្សនាបទ «បិណ្ឌភ្ជុំយំនឹកពុកម៉ែ» របស់ តារាចម្រៀង សុវត្ថិឌី ធារិកា ខាងក្រោមនេះ!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ