សាលាសាសនាគ្រិស្ត Lilliput Church of England Infant School ក្នុងចក្រភពអង់គ្លេសបានហាមប្រាមសិស្សមិនឱ្យច្រៀងចម្រៀងពីរឿង KPop Demon Hunters ខណៈពាក្យថា “Demon” ដែលមានន័យថា “បិសាច” ជាសភាវៈប្រឆាំងនឹង ព្រះយេស៊ូគ្រិស្ត។

សារព័ត៌មាន BBC បានរាយការណ៍ថា គ្រូបង្រៀនពីសាលាខាងលើនេះបានជំរុញឱ្យឪពុកម្តាយជួយណែនាំកូនៗរបស់ពួកគេមិនឱ្យច្រៀងចម្រៀងពីភាពយន្តគំនូរជីវចល Kpop Demon Hunters ដោយលើកឡើងថា ខ្លឹមសារនៃបទចម្រៀងគឺផ្ទុយនឹងគោលការណ៍នៃគ្រិស្តសាសនារបស់សាលា ព្រោះវាសំដៅទៅលើបិសាច ដែលជាសភាវប្រឆាំងនឹងព្រះ រួមទាំងសេចក្តីល្អ។
យ៉ាងណាមិញ ឪពុកម្តាយជាច្រើនមិនបានយល់ស្របនឹងការហាមឃាត់នេះទេ ដោយអ្នកម្ដាយម្នាក់បានបញ្ជាក់ថា កូនស្រី និងក្រុមមិត្តភក្ដិចូលចិត្តបទខេប៉ុបពីរឿងនេះណាស់។ អ្នកម្ដាយរូបដដែលនេះបានរៀបរាប់បន្ថែមថា បទទាំងអស់ ជាពិសេសបទ Golen មានអត្ថន័យល្អ ដែលបានជួយបង្រៀនកូនរបស់គាត់អំពីការងារជាក្រុម ភាពក្លាហាន និងអ្វីដែលហៅចិត្តល្អ។

ដោយឡែក ពីភាគីខាងលើសាលាវិញបានសង្កត់ធ្ងន់ថា សាលាគោរពសិទ្ធិរបស់ឪពុកម្តាយក្នុងការជ្រើសរើសអ្វីដែលកូនរបស់ពួកគេអាចមើល និងស្ដាប់នៅផ្ទះបាន។ ក៏ប៉ុន្តែសាលាបានប្រាប់ហេតុផលថា សិស្សដែលគោរពសាសនាគ្រិស្តមួយចំនួនអាចនឹងមានអារម្មណ៍មិនស្រណុកចិត្តនៅពេលបានឮបទទាំងនេះ។
ហេតុដូច្នេះ សាលាបានសុំការយោគយល់ពីអាណាព្យាបាល ខណៈសាលានឹងព្យាយាមពន្យល់សិស្សឱ្យដឹងពីភាពផ្សេងគ្នារបស់ជំនឿ ដើម្បីឱ្យកុមារយល់ដឹង និងគោរពលើការប្រកាន់ជំនឿរបស់សិស្សដទៃ៕



























Account
Security
Favourite Content