វណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង «លោកបងណាក់» គឺលោក ផុនថារីត ឆូទិគ្រីតសាដាសុផុន បានមកដល់កម្ពុជាហើយ ដោយបានធ្វើការសម្ភោធចាក់បញ្ចាំងនៅល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ នៅរោងភាពយន្ត Major Cineplex by smart សាខា Aeon 1។ អ្នកចូលរួមទស្សនាក្នុងថ្ងៃសម្ភោធ នាំគ្នាស្រែកផ្អើលសាលចាក់បញ្ចាំង ព្រោះភាពរន្ធត់ព្រឺព្រួចនៃសាច់រឿងនេះ។

«ខ្មោចអ្នកតាកាច់» ជាភាពយន្តបែបរន្ធត់ព្រឺព្រួច បង្ហាញឱ្យឃើញពីអប្បិយជំនឿ សាសនា និងមន្តអាគមផ្លូវងងឹតរបស់អ្នកភូមិដាច់ស្រយាលមួយ នៅលើកោះមួយ ដែលសាច់រឿងតំណាលចេញពីប្រជាជនរស់នៅភូមិដាច់ស្រយាលមួយនោះ ពួកគេមានជំនឿខ្លាំងទៅលើភាពសក្ដិសិទ្ធិនៃរូបសំណាក និងការគោរពបូជាបែបសាសនាពីបុរាណ។ រូបសំណាក មានច្រើនបែប ច្រើនប្រភេទ ច្រើនសណ្ឋាន ដែលវាជាគ្រឿង សក្ដិសិទ្ធិមួយប្រភេទដែលមានតាំងពីសម័យព្រះពុទ្ធ ជាវត្ថុដ៏ពិសិដ្ឋ ក៏ដូចជាវត្ថុដ៏គួរឱ្យភ័យខ្លាច រូបសូននេះត្រូវបានចារមន្តគាថាមន្តអាគមងងឹត ខ្លះត្រូវប្រើប្រាស់ដើម្បីការពារ ខ្លះទៀតត្រូវប្រើដើម្បីបំផ្លាញ។ ផ្តើមចេញតួអង្គ ថាម តាមរកបងប្រុសដែលបាត់ខ្លួនដោយអាថ៌កំបាំង បង្កើតចេញជាសាច់រឿងប្រទាក់ក្រឡាគ្នាដ៏រន្ធត់ សម្រាប់អ្នកទស្សនា។


រឿង «ខ្មោចអ្នកតាកាច់» ចូលរួមសម្តែងថៃ រួមមាន Nick Kunatip សម្តែងជាតួ ជេត, Phuwin Tangsakyuen សម្តែងជាតួ ថាម, Up Poompat Iam-samang សម្តែងជាតួ តេ, Amy Thasorn Klinnium សម្តែងជាតួ មីនា និង Bank Nuttawatt Thanathaveeprasert សម្តែងជាតួ នេនឃុន។ ភាពយន្តរន្ធត់ព្រឺព្រួច «ខ្មោចអ្នកតាកាច់» ចាប់ចាក់បញ្ចាំងពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ នេះទៅ៕



























Account
Security
Favourite Content