នាប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូដែលបង្ហាញពីកុមារម្នាក់សម្តែងជាតួរអង្គហនុមាន កំពុងផ្ទុះការចាប់អារម្មណ៍ និងការស្ញើចសរសើរពីមហាជនគ្រប់រូបនៅលើបណ្តាញសង្គម។ ក្នុងវីដអូ ១ នាទីជាង កុមារា កក្កដា បង្ហាញកាយវិការ ទឹកមុខ ក្បាច់របាំ ដ៏អស្ចារ្យ ធ្វើឱ្យពុកម៉ែបងប្អូន ដែលសម្លឹងមកពីក្រោយ ញញឹមពោរពេញដ៏ក្តីសង្ឃឹម។

កុមារា រឿត កក្កដា មានអាយុ ៥ ឆ្នាំ គឺជាសិស្សនៃក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ ហើយការសម្តែងរបស់ កក្កដា គឺជាការសម្តែងក្នុងកម្មវិធីបើកអំណោយរបស់ក្រុមបវរកញ្ញាប្រចាំកម្ពុជាដែលមានគម្រោងបើកក្លឹបសិល្បៈថ្មីក្នុងខេត្តសៀមរាប។
បើតាមទំព័រហ្វេសប៊ុកឈ្មោះ ក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ ជាក្លឹបដែលកុមារខាងលើកំពុងហ្វឹកហាត់រៀនសូត្របានឱ្យដឹងថា ក្លឹប ១ នេះមានកុមារជាង ៥០ នាក់ឯណោះ ចំណែកគ្រូបង្ហាត់ជាគ្រូស្ម័គ្រចិត្ត មិនមានទីតាំងហ្វឹកហាត់សមរម្យ និងកំពុងប្រកាសស្វែងរកជំនួយថវិកាទ្រទង់។
សំណេររបស់ ក្លឹបបណ្តុះបណ្តាល វប្បធម៌ខ្មែរអង្គរ៖
«ខ្ញុំបាទប្រធានក្លឹបសិល្បៈ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តនៃក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរ សូមគោរពជំរាបសួរនិងអំពាវនាវ ទៅដល់លោកឧកញ្ញា លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនសប្បុរសជន ទាំងសុក្រនិងក្រៅស្រុក ដោយក្តីគោរពស្រលាញ់ពីចម្ងាយនិងនៅលើបណ្តាញសង្គមហ្វេសប៊ុក អោយបានជ្រាបថា ដោយហេតុតែក្លឹបសិល្បៈឥឡូវរុះរើដូរទីតាំងថ្មី យើងខ្វះខាត់ច្រើនដូចជារោងសំរាប់ក្មេងៗហាត់រៀននៅផ្នែកភ្លេងនិងរបាំ ដូច្នេះហើយទើបអំពាវនាវទៅសប្បុរសជនលោកឧកញ្ញា លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជនរួមជាតិអោយបានជ្រាប ក្រែងមានឧកញ្ញា លោកជំទាវឬពុកម៉ែបងប្អនណាមានសទ្ធាជ្រះថ្លា សាងសង់រោងហាត់អោយមួយល្វែង ជូនដល់ក្លឹបសិល្បៈ ព្រោះណាមួយជិតដល់រដូវភ្លៀងហើយ ដោយសារតែការស្រលាញ់ចេញពីបេះដូងនិងចង់ចូលរួមចំណែករក្សានូវវប្បធម៌ជាតិ ទើបក្រុមលោកគ្រូអ្នកគ្រូ ស្ម័គ្រចិត្តដែលមានឆន្ទៈបានរួមគំនិតបង្កើតក្លឹបសិល្បៈនេះដើម្បីផ្តល់ចំណេះដឹងដល់កុមារា កុមារីនិងប្អូនៗយុវជន យុវនារី ដោយក្តីស្រលាញ់ គ្រូៗនៅទីនេះចំណាយទាំងកំលាំងនិងថវិកាផ្ទាល់ខ្លួនផងដែរ ហើយគ្រូៗចូលរួមបង្ហាត់គាត់មិនទទួលបានប្រាក់ខែទេ ហើយការបង្ហាត់ប្អូនៗនៅទីនេះក៏មិនគិតថាវិកាដែល ហើយក្លឹបនេះដើរមកដល់ពេលនេះរយៈពេល ៥ឆ្នាំ ហើយ ក៏បានការគាំទ្រពីពុកមែបងប្អូនដែលតែងតែផ្តល់ស្បៀង ថាវិកា ក្នុងអំឡុងកូវិត។ បញ្ជាក់ក្លឹបបណ្តុះបណ្តាលសិល្បៈ មិនមែនជាអង្កការទេ ក្លឹបសិល្បៈបង្កើតឡើងមកដោយក្តីស្រលាញ់ចេញពីបេះដូងគ្រូៗព្រមទាំងពុកម៉ែបងប្អូនមួយចំនួន ដែលគាត់បានចូលរួមជ្រុំជ្រែង និងផ្តល់កំលាំងចិត្ត បើសិនជាមាន ពុកម៉ែបងប្អូនចង់ជួយ អាចឆាតឬទាក់ទងលេខទូរស័ព្ទ០៧០៩៦៣៩៦៣ ,០៩២៨៧៩៧២៨ និង ABA 133555779 (TOUN sokea) បើសិនបានមកទីតាំងផ្ទាល់ក៏កាន់តែល្អ ទីតាំងថ្មីក្លឹបសិល្បៈ នៅជិតតារាបាល់យុវជនចាស់កន្លែងដាក់អ្នកកូវិតពីមុនប្រហែល១០០មែត្រ សៀមរាប ក្តីសង្ឃឹមស្នាមញញឹម ពោរពេញដោយក្តីស្រលាញ់ អ្នកបន្តវេននៃវប្បធម៌»៕






























Account
Security
Favourite Content