ទោះគម្រោងផលិតរឿង «សទ្ធាមាណព» វគ្គ២ ខ្វះខាត តែ ពេជ្រ ចរណៃ ប្រកាសមិនទទួល sponsor គ្រឿងស្រវឹងដាច់ខាត

បន្ទាប់ពី​ជោគជ័យ​លើ​ការ​ផលិត​រឿង «សទ្ធាមាណព» វគ្គទី១  ដែល​ជា​រឿង​អប់រំ​ខ្លី បែប​ព្រះពុទ្ធ​សាសនា ក្នុង​គោល​បំណង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​វប្បធម៌ តារា​សម្ដែង​ស្រី​ចេះ​ចាំ​ជំនាញ​គុន​ល្បុក្កតោ​យ៉ាង ពេជ្រ ចរណៃ បាន​ប្រកាស​បន្ត​ផលិត ​រឿង «សទ្ធាមាណព» វគ្គ​ទីពីរ​ បន្ត​ទៀត។ តាម​ការ​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ពេល​កន្លង​មក រឿង «សទ្ធាមាណព» វគ្គទី១ គឺ​ជា​ការ​ចំណាយ​ធនធាន ក៏​ដូចជា​កម្លាំង​កាយ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​កញ្ញា និង​ក្រុម​ការងារ ដើម្បី​ផលិត​រឿង​នេះ​ឡើង ពោល​គឺ​ពុំ​មាន​ម្ចាស់​ឧបត្ថម្ភ​ក្នុង​ការ​ផលិត​រឿង​នេះ​ឡើយ។

ដោយ​ឡែក​សម្រាប់​ការ​គ្រោង​ផលិត​រឿង «សទ្ធាមាណព» វគ្គ២ ត្រូវ​កញ្ញា​ប្រកាស​ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ថា កញ្ញា​នៅ​តែ​រក្សា​គោល​ជំហរ​ក្នុង​ការ​មិន​ទទួលsponsorគ្រឿង​ស្រវឹង​ជា​ដាច់ខាត។ ពេជ្រ ចរណៃ រៀប​រាប់​ថា៖ «នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ខ្ញុំ​មិន​ទទួល sponsor ណា​ដែល​មាន​ផល​ប៉ះពាល់​សង្គម (ជាពិសេស​គ្រឿង​ស្រវឹង) ជា​ហេតុ​ដែល​ធ្វើឱ្យ​ខ្ញុំ​ដើរ​យឺត ខ្វះខាត រៀង​ពិបាក​ក្នុង​ការ ផលិត​វីដេអូ ផ្សព្វផ្សាយ ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​​ វប្បធម៌ អរិយធម៌ អក្សរសិល្ប៍ អក្សរសាស្ត្រ ល..»

តារា​សម្ដែង​រូប​ស្រស់​នេះ​បន្ត​ថា៖ «ជាក់ស្ដែង​រឿង សទ្ធាមាណព វគ្គ២ ដែល​ជា​រឿង​អប់រំ​បែប​ព្រះពុទ្ធ​សាសនា​ដែល​នឹង​ត្រៀម​ចេញ​ថត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​ក្នុង​ភាគ​២​នេះ មាន​ឈុត ចម្បាំង ឈុត​អ្នក​ភូមិ​មាន​វិវាទ​និង​គ្នា លាយឡំ​ជាមួយ​ហ្នឹង ព្រះធម៌​អប់រំ​ដ៏​ល្អ​ៗ​ជាច្រើន។  តែ​ខ្ញុំ​ក៏​កំពុង​ខ្វះខាត​ថវិកា​ក្នុង​ការ​ផលិត​ផង​ដែរ! បើ​បាន​ពុក​ម៉ែ បងប្អូន ចូលរួម​ឧបត្ថម្ភ​ម្នាក់​បន្តិច ខ្ញុំ​នឹង​ខិតខំ​ផលិត រឿង​អប់រំ​ឱ្យ​បាន​កាន់តែ​ច្រើន និង​មាន​គុណភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី