លក់ដាច់ខ្លាំង! អាល់ប៊ុមដំបូងរបស់ ILLIT បំបែកកំណត់ត្រារបស់ NewJeans បានសម្រេច

“Super Real Me” អាល់ប៊ុមទីមួយពីក្រុមចម្រៀងនារី ILLIT បានបំបែកកំណត់ត្រាអាល់ប៊ុមដំបូងពីក្រុមចម្រៀងខេប៉ុបនារីលក់ដាច់បំផុតនៅសប្ដាហ៍ដំបូង បន្ទាប់ពីអាចលក់បាន ៣៨ ម៉ឺនបន្ទះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Hanteo Chart កាលពីថ្ងៃច័ន្ទ។

ការលក់ដ៏ច្រើនលើសលប់នេះបានធ្វើឱ្យអាល់ប៊ុមដំបូងរបស់ ILLIT អាចបំបែកកំណត់ត្រាចាស់កាន់កាប់ដោយក្រុម NewJeans ដែលអាចលក់អាល់ប៊ុមដំបូងរបស់ពួកគេបាន ៣១ ម៉ឺនបន្ទះ ក្នុងសប្ដាហ៍ដំបូង កាលពីខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បទចម្រៀងនាំមុខក្នុងអាល់ប៊ុមនេះគឺបទ “Magnetic” បានជាប់លេខ ៧ នៅលើតារាងចម្រៀងកូរ៉េ Melon និងលេខ ១ នៅលើតារាងចម្រៀង Bugs សម្រាប់ថ្ងៃច័ន្ទ ខណៈនៅលើ Youtube ទទួលបានការចូលទស្សនាដល់ ២២លានដងបាត់ទៅហើយ ។

មានសមាជិកសរុប ៥ នាក់រួមមាន Yunah, Minju, Moka , Wonhee និង Iroha ក្រុមចម្រៀង ILLIT ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កម្មវិធីប្រកួតជ្រើសរើសអាយដល “R U Next?” ឆ្នាំ២០២៣ របស់ប៉ុស្តិ៍ JTBC និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Belift Lab ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃផលិតកម្ម HYBE ដែលជាទ្រនំរបស់ក្រុមចម្រៀងខេប៉ុបកំពូលៗជាច្រើនដូចជា​ BTS, Seventeen, TXT និង NewJeans ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Rosé ទម្លាយថា ខ្លួននឹកដល់មិត្តរួមក្រុម ព្រមបង្ហើបការរំពឹងទុកចំពោះសកម្មភាពថ្មីរបស់ BLACKPINK

តារាចម្រៀងខេប៉ុបស្រី Rosé បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី You Quiz on the Block ក្នុងនាមជាសិល្បករទោល ដោយបានរំឭកដល់ទំនាក់ទំនងរបស់ខ្លួន និងមិត្តទាំងបីនៅគ្រានេះ និងការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាព

អេឡិច ច័ន្ទត្រា នៅតែមានទីផ្សារការងារខ្លាំង ក្លាយជា BA ក្រុមហ៊ុនធំ

តារា​ចម្រៀង អេឡិច ច័ន្ទត្រា បើ​ទោះ​ជា​មមាញឹក​ក្នុង​ការងារ​ជា​ម្ចាស់ AlexEntertainment Agency តែ​លោក​នៅតែ​ទទួល​ការងារ​ជា​អ្នក​តំណាង និង​ឡើង​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ដូច​ធម្មតា។ ថ្មី​ៗ​នេះ​ដែរ

ហាង​របស់ Pey Pey Dy បានបង្ហាញខ្លួនលើផ្ទាំងផ្សព្វផ្សាយដ៏ធំ Times Square កណ្ដាលទីក្រុងញ៉ូវយ៉ក

ហាង​អាហារ ហិរ​ខន​ណឺ របស់ Pey Pey Dy ត្រូវ​បាន​ដាក់​បង្ហាញ​យ៉ាង​ត្រដែត​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដ៏​ធំ Times Square ​ទី​ក្រុង​ញ៉ូវ​យ៉ក​ សហរដ្ឋអាមេរិក ​ក្នុង​ចំណោម​ហាង​ល្បី​ៗ​ទាំង​១០​ក្នុង​ស្រុក​។

កូនក្រមុំជាន់ថ្មី! Selena Gomez បង្អួតចិញ្ចៀនពេជ្រគ្រាប់ធំកណ្ដាលរាត្រី

តារាចម្រៀងអាមេរិកកាំង Selena Gomez ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភលោកភ្ញាក់ផ្អើល ក្រោយនាងបង្ហោះរូបភាព ចិញ្ចៀនពេជ្រជាសក្ខីភាពនៃការផ្លាស់ប្ដូរដ៏ធំ ក្នុងទំនាក់ទំនងស្នេហាជាមួយនឹង Benny Blanco។

Timothee Chalamet និង Elle Fanning ត្រៀមបង្ហាញភាពផ្អែមល្ហែមក្នុងភាពយន្តថ្មី “A Complete Unknown”

តារាសម្ដែង Timothee Chalamet និង Elle Fanning រួមទាំងតារាជាច្រើនទៀតបានបង្ហាញខ្លួននៅទីក្រុង Los Angeles កាលពីយប់ថ្ងៃទី១០ ខែធ្នូ  សម្រាប់ការសម្ពោធបញ្ចាំងភាពយន្ត "A Complete Unknown"

កំពូលតារាចម្រៀង ព្រាប សុវត្ថិ លាលែងតំណែងក្របខ័ណ្ឌក្រសួងការពារជាតិ

កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេសកម្ពុជា ព្រាប សុវត្ថិ ដែល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក នាយរងការិយាល័យ​ទី​៥ កងទ័ពជើងគោក អត្តលេខ ០៤៨៦៩៤ បាន​សម្រេចលាលែង​ចេញ​ពី​ក្របខ័ណ្ឌមន្រ្តី​រាជការ។ នេះ​បើ​

ធ្វើបុណ្យឆ្លងប្រទេស! Hoshi ក្រុម Seventeen ចាយប្រាក់ ១០០លានវ៉ុន ជួយក្មេងកំព្រានៅឡាវឱ្យមានកន្លែងសិក្សា

អង្គការ Gyeonggi Community Chest of Korea ប្រកាសអរគុណដល់ Hoshi សមាជិកក្រុមចម្រៀងខេប៉ុប Seventeen តាមរយៈការចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន ប្រមាណ ៧ម៉ឺនដុល្លារអាមេរិក ក្នុងការសាង

ជប៉ុនត្រៀមអនុវត្តច្បាប់ធ្វើការ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីបង្កើនគុណភាពជីវិតប្រជាជន​

រដ្ឋាភិបាលទីក្រុងតូក្យូ ត្រៀមអនុវត្តគម្រោងធ្វើការត្រឹមពេល ៤ថ្ងៃក្នុងមួយសប្ដាហ៍ក្នុងចំណោមមន្ត្រីរាជការ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះនៃគុណភាពជីវិត និងអត្រាកំណើត ចាប់ពីខែមេសា ឆ្នាំ២០២៥នេះតទៅ។

ជា សុជាតិ ឆ្លៀតនាំភរិយាទៅលម្ហែនៅសៀមរាប មុនសម្រាលកូន

ទោះ​បី​ជា​មាន​ភាព​មមាញឹក​នឹង​ការងារ​ប៉ុណ្ណាក៏តារា​ម្រៀង ជា ​សុជាតិ ​បាន​នាំ​ភរិយា​ជា​ទី​​ស្រលាញ់​ទៅ​កម្សាន្ត​ និង​សម្រាក​កាយ​នៅ​ខេត្ត​សៀមរាប​ ​មុនឆ្លង​ទន្លេ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​។​

ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីផលិតផលក្រមា ដោយតារាប្រុសស្រីល្បី

ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ ហើយ​នឹង​មាន​ការ​សម្ដែង​ជាច្រើន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។ ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ពី​ផលិតផល​ក្រមា ដែល​កញ្ញា មាន សូនីតា