នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នាសាលសន្និសីទចតុម្មុខ ដោយមាន “ពានរង្វាន់រំដួលមាស” ជាពានរង្វាន់ធំបំផុតនៃកម្មវិធី។

គួរជាទីអបអរសាទរ ភាពយន្តខ្មែររឿង “ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ជើងមេឃពណ៌ស្វាយ” បានឈ្នះពានរង្វាន់ Best Cinematography ដោយ “ពានរង្វាន់រំដួលមាស” ផ្នែកនេះបានផ្ដល់ជូនលោក HIM THIDETH។
ទន្ទឹមគ្នានេះ សម្រាប់ពានរង្វាន់ភាពយន្តឆ្នើមប្រចាំកម្មវិធីលើកទី ៤ បានប្រគល់ជូនភាពយន្តពីប្រទេសឥណ្ឌា ដែលមានចំណងថា EKO ខណៈភាពយន្តចំណងជើងដដែលនេះក៏ដណ្ដើមបានពានរង្វាន់ BEST SCRIPTWRITER ផងដែរ។

សម្រាប់ពានរង្វាន់តួឯកប្រុសឆ្នើមវិញ បានប្រគល់ជូនតារាសម្ដែងចិន WU JING សម្រាប់ស្នាដៃរឿង BLADES OF THE GUARDIANS: WIND RISES IN THE DESERT ខណៈអ្នកដឹកនាំរឿងនេះ គឺលោក YUEN WOO PING ក៏ទទួលបានពានរង្វាន់អ្នកដឹកនាំភាពយន្តឆ្នើមដូចគ្នា។
ដោយឡែក សម្រាប់ពានរង្វាន់តួឯកស្រីឆ្នើមវិញ បានប្រគល់ជូនតារាសម្ដែងចិន WAN QIAN សម្រាប់ស្នាដៃរឿង WILD NIGHTS, TAMED BEASTS។ ស្របពេលដែលពានរង្វាន់តួរងឆ្នើមក៏បានធ្លាក់ទៅតារាចិនដូចគ្នា គឺតារាស្រី YANG CHAOYUE និងតារាប្រុសជើងចាស់ SHIH-CHIEH KING។



ចំពោះម្ចាស់ជ័យលាភី ២ទៀត របស់ពានរង្វាន់រំដួលមាសនេះ មានដូចជា ភាពយន្តរឿង NOAH’S DAUGTER របស់ប្រទេសអ៊ីរ៉ង់ ឈ្នះពានរង្វាន់ការកាត់ឆ្នើម និងភាពយន្តរឿង CRAWLING CROW:AANKHA ពីប្រទេសនេប៉ាល់ ឈ្នះពានរង្វាន់ Best Original Score។
គួរឱ្យដឹងផងដែរថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នេះ មិនត្រឹមតែជាវេទិកាបង្ហាញពីសមិទ្ធផលសិល្បៈភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកសិល្បៈភាពយន្តក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ៕





















































Account
Security
Favourite Content