Lisa បំបែក​កំណត់​ត្រាពិភពលោក​ម្ដងទៀត ខណៈមានអ្នកចូលស្ដាប់ចម្រៀង​ដល់ខ្ទង់​ពាន់​លានដង!

ចាត់ទុកថាជាទំព័រថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រដែល Lisa សមាជិកក្រុមនារីលំដាប់ពិភពលោក BLACKPINK បានបង្កើតឡើង ដោយចុងក្រោយនេះ នាងទទួលបានកំណត់ត្រាពិភពលោក Guinness World Record ជាសិល្បករ K-pop ទោលដំបូងគេដែលមានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន ១ ពាន់លានដងនៅលើ Spotify តាមរយៈបទ “Money”។

កំណត់ត្រានេះគឺជាកំណត់ត្រា Guinness ទី៤ ហើយរបស់នាងនៅឆ្នាំនេះ។ កំណត់ត្រាចំនួន ៣ផ្សេងទៀតកន្លងមករបស់តារាវ័យ ២៦ឆ្នាំរូបនេះរួមមាន៖ ជាតារា K-pop ទោលដំបូងគេដែលបានឈ្នះពានរង្វាន់នៅ MTV Video Music Awards ក៏ដូចជាបង្កើតប្រវត្តិសាស្ត្រនៅ MTV Europe Music Awards ដោយក្លាយជាសិល្បករ K-pop ដំបូងដែលឈ្នះពានរង្វាន់ទោលផងដែរ។ កំណត់ត្រាមួយទៀតគឺ Lisa ទទួលបានតំណែងជាតារា K-pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ជាមួយនឹង ៨៦,៣ លាននាក់។ ក្រោយការប្រកាសនេះ ប្រជាប្រិយភាព​របស់​នាង​នៅតែ​បន្ត​កើន​ឡើង​រហូត​ដល់ចំនួន​អ្នក​តាមដាន​​កើន​ដល់ ៩៧,៨ លាន​នាក់​នៅ​ពេល​នេះ។

កំណត់ត្រាទាំងនេះពិតជាធ្វើឱ្យ BLINKs ដែលជាអ្នកគាំទ្រ BLACKPINK គ្រប់គ្នាមានមោទនភាពយ៉ាងខ្លាំងចំពោះសមាជិករូបនេះ ហើយក៏ជឿជាក់ថានាងប្រាកដជាអាចបង្កើតកំណត់ត្រាថ្មីៗជាបន្តដល់ឧស្សាហកម្មតន្ត្រី និងកម្សាន្តពិភពលោក។ ជាពិសេសនៅថ្ងៃនេះ (២៨ កញ្ញា) Lisa នឹងសម្តែងនៅ Crazy Horse Paris ថ្ងៃដំបូង ដូច្នេះចាំមើលទាំងអស់គ្នាថាតើមានអ្វីគួរឱ្យភ្ញាក់ផ្អើលខ្លះពីតារាចម្រៀងរូបនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បើមិនចង់ជួបរឿងមិនល្អ គួរជៀសវាងជ្រើសរើសវត្ថុ ៦នេះ ជាកាដូជូនគូសង្សារក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

រាល់ពេលដែលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជិតឈានមកដល់ មានមនុស្សមិនតិចរូបទេ ដែលកំពុងតែស្វែងរកទិញកាដូយកជូនមនុស្សជាទីស្រឡាញ់ មិនថាឪពុកម្ដាយ មិត្តភក្ដិ ចៅហ្វាយនាយ និងជាពិសេសគឺ ដៃគូស្នេហា។ ដ្បិត ការ

ភរិយា ជា សុជាតិ មិនប្រកាន់អ្នកប្រមាថរូបរាងខ្លួន តែបែរជាពោលសរសើរស្វាមីពេញៗមាត់

ជំនួស​ឱ្យ​ការ​តបតទៅ​កាន់​បុគ្គល​មាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែល​មហាជនស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយារបស់​តារា​ចម្រៀង ជា​ សុ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាងត្រជាក់​ល្ហឹម​ ព្រម​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​

ក្រុម Biggles Big Band វង់តន្ត្រីចង្វាក់ jazz ដ៏ល្បីលើពិភពលោក នឹងមកសម្ដែងនៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal គ្រោងនឹងស្វាគមន៍ការត្រលប់មកវិញរបស់ Biggles Big Band ដែលជាវង់តន្រ្តីចង្វាក់ jazz ដ៏ល្បីល្បាញលើពិភពលោកពីទីក្រុង Amsterdam សម្រាប់ការសម្តែងរយៈពេលមួយយប់នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ

យូហៃ បទថ្មី «ស៊ីជម្ពូ» ft Jady តែបែរជាធ្វើឲ្យ រ៉េត ស៊ូហ្សាណា នៅមិនស្ងៀម

ក្រោយ​បទ​ថ្មី «ស៊ីជម្ពូ» របស់​តារា​ប្រុស យូហៃ បាន feat ជាមួយ Jady ក៏​ពិត​មែន តែ រ៉េត ស៊ូហ្សាណា ឯណោះ​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ស៊ូហ្សាណា បាន​ share បន្ត​នូវ​បទ​ថ្មីរបស់ យូហៃ និង​ប្រើពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់ ធ្វើឲ្យ​ហ្វេន​ដែល​

Street Style ធម្មតាៗពីតារាខ្មែរកាត់បារាំង Mélia មួយឈុតណាក៏ទាក់ចិត្តដែរ!

Mélia Constantin ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ចំណេះដឹង រូប​សម្រស់ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ងារ​សិល្បៈ។ មាលា មិន​ត្រឹម​មាន​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ កញ្ញា​ក៏មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​

បង្ហាញមុខសិល្បករកំពូលៗដែលបានឡើងសម្ដែងកម្មវិធី Super Bowl Halftime Show ១០ ឆ្នាំចុងក្រោយ

Super Bowl គឺជាកម្មវិធី​ប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកល

Lisa បង្ហាញអារម្មណ៍ភិតភ័យខ្លាំង ខណៈចេញថតរឿងថ្ងៃដំបូងជាមួយក្រុមការងារហូលីវូដ

សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK គឺ Lisa បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើន សម្រាប់ភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”

បង្ហាញភាពយន្តកំពូលៗ ៥ រឿងសម្រាប់ឆ្នាំ២០២៥ ដែលចេញផ្សាយ Trailer ក្នុងកម្មវិធី Super Bowl

ក្រៅពីការប្រកួតបាល់ឱប និងការសម្ដែងដ៏ពិសេសរបស់កំពូលតារារ៉េប Kendrick Lamar កម្មវិធី Super Bowl ក៏បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រភាពយន្តហូលីវូដផងដែរ ខណៈស្ទូឌីយោភាពយន្តធំៗលើពិភពលោក

មានផ្ទៃពោះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្ដើមវិវឌ្ឍខ្លួនជាអ្នកជំនួញ

ពិធី​ការិនី​ធ្មេញ​ច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ទើប​ទទួល​បាន​កាដូ​ជា​ទី​គាប់​ចិត្ត គឺ​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នកនាង និង​ស្វាមី។ មិន​ត្រឹម​តែ​សម​ប្រាថ្នា​បាន​គ្រាប់​ពេជ្រ​ចូល​មក​ក្នុង​ជីវិត​ប៉ុណ្ណោះ