ហាងកាហ្វេជាច្រើនសុទ្ធតែរៀបចំឡើងបែបប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ហើយថ្មីៗនេះយើងស្គាល់ហាងកាហ្វេថ្មីមួយទៀតហើយ មើលទៅបរិយាកាសជុំវិញខ្លួន ប្រៀបដូចខ្លួនឯងកំពុងនៅផ្ទះអ៊ីចឹង។ សំខាន់ជាងនេះទៅទៀតនោះ វាមានទីតាំងមិនជាច្រើនប៉ុន្មានពីរាជធានីភ្នំពេញឡើយ។


នោះគឺ Bloom Alley cafe + eatery ជាហាងកាហ្វេថ្មី បែបធម្មជាតិ នៅចំកណ្ដាលក្រុងតាខ្មៅ ធ្វើឲ្យយើងមិនពិបាកទៅណាឆ្ងាយឡើយ ពេលមានអារម្មណ៍ស្មុគស្មាញ ចំណាយត្រឹម ២០ នាទី ពីភ្នំពេញអាចធ្វើឲ្យអារម្មណ៍ល្អឡើងវិញ ព្រោះបានស្រូបខ្យល់អាកាសបរិសុទ្ធបរិសុទ្ធ មានដើមឈើតូចធំ ដំណាំហូបផ្លា និងបន្លែបង្ការផ្សេងៗជាច្រើនមុខ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចសាកភ្លក់កាហ្វេ និងអាហារឆ្ងាញ់ៗ ខ្លែមទេសភាពបៃតងស្រស់។
បើក្រឡេកទៅមើលហាងវិញ គឺសាងសងឡើងដូចផ្ទះតូចល្មមជាច្រើន សម្រាប់អង្គុយផឹកផ្សេងៗគ្នា ឬឆត្រ។ ម្ចាស់ហាងបានដាក់ពាងទឹក និងដាំដើមចេក ធ្វើឲ្យយើងគិតថា ដូចនៅផ្ទះតាមស្រុកស្រែចម្ការជនបទ៕


















ប្រភពរូបភាព៖ Malé






















































Account
Security
Favourite Content