តារាសម្ដែងកូរ៉េខាងត្បូង Lee Do-hyun បានប្រកាសគម្រោងរឿងថ្មីចំណងជើងថា Grand Galaxy Hotel រួមគ្នាជាមួយនឹងតួស្រី Shin Si-ah ចាត់ទុកជាភាពយន្តភាគដំបូងរបស់លោក បន្ទាប់ពីបញ្ចប់កាតព្វកិច្ចបម្រើជាតិ។

ផ្អែកតាមទីភ្នាក់ងាររបស់តារាប្រុសវ័យ ៣០ឆ្នាំ គឺ Yuehua Entertainment បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែមិថុនានេះ ថា៖ “យើងទទួលបានគម្រោងភាពយន្ត និងការផ្សាយពាណិជ្ជកម្មជាច្រើន សម្រាប់ Lee Do-hyun ហើយយើងពិតជាអរគុណមែនទែន។ បន្ទាប់ពីការពិចារណាជាច្រើន លោកបានសម្រេចចិត្តត្រឡប់មកបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ជាថ្មីជាមួយនឹងរឿង Grand Galaxy Hotel”។
ជាក់ស្ដែង ស្នាដៃថ្មីដែលត្រៀមថតនៅចុងឆ្នាំនេះ Lee Do-hyun និងត្រូវសម្ដែងជាគូនឹង Shin Si-ah ដោយរឿងភាគ បែបមនោសញ្ចេតនា អាថ៌កំបាំង លាយឡំនឹងពិភពស្រមើស្រម៉ៃនេះ គឺជាស្នាដៃនិពន្ធរបស់បងប្អូនស្រីត្រកូល Hong គឺ Hong Jung-eun និង Hong Mi-ran និងក្លាយជាស្នាដៃដឹកនាំរឿងរបស់ លោក Oh Choong-hwan រួមគ្នាជាមួយក្រុមការងារចាស់ពីរឿង Hotel Del Luna ។


គួរឱ្យដឹងផងដែរថា Lee Do-hyun ទើបតែបានបញ្ចប់កាតព្វកិច្ចយោធាកាលពីថ្ងៃទី ១៣ ខែឧសភា ដោយមុននេះ លោកធ្លាប់បានសម្ដែងក្នុងភាពយន្តល្បីៗជាច្រើនចំណងជើង មិនថា 18 Again, The Good Bad Mother, The Glory និងរឿងកុន Exhuma នោះទេ។ ទន្ទឹមគ្នានេះ Shin Si-ah ក៏ជាអ្នកសម្ដែងដ៏លេចធ្លោម្នាក់ពីរឿងភាគ The Witch និង Resident Playbook ផងដែរ៕























Account
Security
Favourite Content