ឆ្នាំនេះស្ថានភាពប្រទេសកូវីដ-១៩ បានប្រសើរឡើងវិញ រាជរដ្ឋាភិបាលលែងមានការបិទប្រទេសដូចកាល ២ ឆ្នាំមុនទៀតហើយ។ អ្វីដែលប្រជាពលរដ្ឋទូទៅទន្ទឹងរង់ចាំនោះ គឺអាចបានទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយពិសេសបំផុតនោះបានដើរលេងរាំកម្សាន្តតាមភូមិឋាន។ ចំណែកបទចម្រៀងដែលកំពុងល្បីប៉ុន្មានបទនេះ ធានាថាចាក់មិនឈប់ ហើយអ្នករាំក៏មិនខ្ចីចេញពីវង់ដូចគ្នា ព្រោះសុទ្ធតែជាបទញាក់ កន្ទ្រឹម ត្រូវចិត្តយុវវ័យ។
១. អូនលែងប្តីហើយ – ខាត់ សុឃីម/ រាជ ប្រាថ្នា
២. ផ្លូវណាទៅផ្ទះម៉ែក្មេក- ថាន់ នឿថង
៣. ស្រារាំ – រាប៊ី
៤. រាំតោង – យូរី
៥. BOK KALO – VANNDA
៦. Who Ride With Us – Kurupt
៨. ក្រមុំដេកយំមេម៉ាយដេសើច–គង់ ចំរើន – ឈីន រតនៈ
មិនទាន់ចូលឆ្នាំផង ចម្រៀងទាំងប៉ុន្មាននេះត្រូវបានគេចាក់កងរំពងបាត់ទៅហើយ ហើយក្រៅពីចម្រៀងទាំងអស់ខាងលើ នៅមានបទចម្រៀងជាច្រើនទៀតដែលសុទ្ធសឹងតែត្រៀមខ្លួនអង្រួនបងប្អូនអ្នករាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ជាពិសេសបទរាំវង់ រាំក្បាច់ សារាវ៉ាន់ កន្ទ្រឹម និងចង្វាក់ផ្សេងៗច្រើនទាំងចាស់ថ្មី គឺត្រូវនឹងបរិយាកាសនោះបំផុត៕




Account
Security
Favourite Content