ជួបគ្នាម្ដងកាលពី ១៣ឆ្នាំមុន រួមការងារលើកនេះ IU និង​ Park Bo Gum ធ្វើឱ្យរឿងថ្មី When Life Gives You Tangerines ផ្ទុះកាន់តែខ្លាំង

IU និង​ Park Bo Gum បានចែករំលែកពីអារម្មណ៍នៃការរួមការងារជុំគ្នា និងការត្រៀមខ្លួនសម្ដែងក្នុងរឿង When Life Gives You Tangerines ដោយ Park Bo Gum មិនភ្លេចរំឭកពីការជួបគ្នាដំបូងតាំងតែពីឆ្នាំ២០១២។

បន្ទាប់ពីបានរួមស្នាដៃសម្ដែងក្នុងរឿងភាគជុំគ្នាជាលើកដំបូង តារាសម្ដែងរបស់កូរ៉េខាងត្បូងចំនួន ២រូប គឺ IU និង​ Part Bo Gum កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមទស្សនិកជន។ ជាពិសេស ទៅលើឈុតឆាកផ្អែមល្អែម និងកម្សត់ដែលអ្នកទាំងពីរអាចសម្ដែងជាមួយគ្នាបានយ៉ាងស៊ីសង្វាក់។

ស្របពេលដែលរឿងថ្មីរបស់ Netflix មួយនេះកំពុងតែផ្ទុះការគាំទ្រខ្លាំង តួ​ឯកទាំង ២រូប ក៏បានផ្ដល់កិច្ចសម្ភាសជាមួយទស្សនាវដ្ដី Teen Vogue ទាក់ទងនឹងអារម្មណ៍ចំពោះដៃគូសម្ដែងរៀងៗខ្លួន ក៏ដូចជាការត្រៀមខ្លួនសម្រាប់ភាពយន្តដែលមានលាយឡំនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយចំណងជើងនេះផង។

ចាប់ផ្ដើមដោយ IU នាងបានលើកសរសើរដល់រូបសម្រស់របស់ដៃគូ ទន្ទឹមគ្នានឹងចម្ងល់ដែល Part Bo Gum ព្រមសម្ដែងជា Gwan-sik ដែលជាតួអង្គមានជីវភាពខ្វះខាត និងត្រូវធ្វើការលំបាកជាច្រើននៅក្នុងដំណើររឿង។ ជាក់ស្ដែង តារាស្រីវ័យ ៣១ឆ្នាំរូបនេះបាននិយាយថា៖ “តាមអ្វីដែលខ្ញុំចាំបាន នៅពេលដែលឮថា Bo-gum នឹងមកសម្ដែងជាតួអង្គ Gwan-sik ខ្ញុំបានធ្លោយមាត់ថា គាត់សង្ហាណាស់ តើវាមិនអីទេមែនទេដែលឱ្យគាត់មកសម្ដែងជាតួអង្គ Gwan-sik? គាត់សង្ហាណាស់ ខ្ញុំប្រាកដចិត្តណាស់ថា អ្នកដែលនៅលើកោះ ប្រាកដជាលួចស្រឡាញ់គាត់ជាក់ជាមិនខាន”។

បន្តពីតួឯកស្រីរូបនេះ Bo-gum បានរៀបរាប់ថា IU គឺជាតារាស្រីម្នាក់ដែលខ្លួនចង់រួមការងារសម្ដែងជាមួយយូរណាស់មកហើយ ដោយលោកបានបន្តរំឭកពីអតីតកាលថា៖ “នៅពេលដែលពួកយើងនៅវ័យជំទង់ យើងបានជួបគ្នាដំបូងនៅក្នុងការងារផ្សាយពាណិជ្ជកម្មមួយ។ ក្រោយមកនៅខ្ទង់អាយុ ២០ឆ្នាំ ខ្ញុំធ្លាប់លេចមុខជាតារាកិត្តិយសនៅក្នុងរឿងភាគ The Producers ដែលគាត់សម្ដែង ហើយយើងបានជួបគ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ”។

“ឥឡូវនេះ នៅពេលដែលយើងឈានមកដល់អាយុ ៣០ឆ្នាំ យើងមានឱកាសបានធ្វើការងារជុំគ្នាម្ដងទៀត។ ជាពិសេស ដោយសារតែយើងស្ថិតនៅក្នុងវ័យដូចគ្នា ទើបខ្ញុំគិតថា យើងអាចសម្ដែងស៊ីចង្វាក់គ្នាដល់ថ្នាក់នេះ” តារាប្រុសវ័យ ៣១ឆ្នាំបានរៀបរាប់ដូច្នេះ។ បន្ថែមពីនេះ លោកក៏បង្ហាញក្ដីសង្ឃឹមនឹងអាចរួមការងារជុំគ្នាម្ដងទៀត នៅពេលក្រោយផងដែរ។

ស្របពេលដែលសាច់រឿងបានកើតឡើងនៅលើកោះ Jeju និងមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផង IU បានរៀបរាប់ពីការត្រៀមខ្លួនរបស់នាងថា៖ “តាមពិតយើងទាំងពីរ មិននិយាយគ្រាមភាសារបស់អ្នកកោះ Jeju នៅក្នុងរឿងនេះច្រើននោះទេ។ តែទោះជាយ៉ាងនេះក្ដី ខ្ញុំបានគិតថា វាប្រហែលអាចធ្វើឱ្យខ្ញុំងាយចូលតួជាង ប្រសិនបើខ្ញុំអាចស្ដាប់គ្រាមភាសានេះបាន។ ដូច្នេះហើយ ខ្ញុំបានចូលរៀនថ្នាក់គ្រាមភាសា Jeju ខ្លះៗ ដូចតួអង្គជើងចាស់ផ្សេងទៀតដែលសម្ដែងក្នុងរឿងនេះ”។

រំឭកដល់សាច់រឿងវិញ តារាស្រីរូបនេះបានប្រាប់ថា៖ “បើសិនជាអ្នកមើលរឿងនេះ សាច់រឿងបានអូសបន្លាយក្នុងរយៈពេលដ៏យូរពីទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ឆ្នាំ ២០២៥ ដែលរំលេចពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងនិន្នាការសង្គមផ្សេងៗគ្នាជាច្រើន។ ដូច្នេះហើយ គ្រាន់តែអានអត្ថបទភាពយន្តរឿងនេះចប់ ប្រៀបបាននឹងខ្ញុំបានចូលរៀនមេរៀនប្រវត្តិមួយអ៊ីចឹង”។

ស្របពេលនេះ Park Bo Gum បានបន្តពីដៃគូសម្ដែងថា៖ “ខ្ញុំគិតថា តាមរយៈអត្ថបទភាពយន្ត និងការថតឈុតឆាកទាំងអស់នោះ​ វាដូចជាខ្ញុំបានប្រើប្រាស់ជីវិតនៅក្នុងយុគ្គសម័យមួយដែលមានភាពច្របូកច្របល់ ដែលយើងទាំងពីរមិនធ្លាប់បានជួបនៅក្នុងជីវិតពិតពីមុនមក” ។

និយាយពីការត្រៀមខ្លួនវិញ តារាប្រុសរូបនេះបានខិតខំបង្កើនសាច់ដុំតាមអ្វីដែលអ្នកដឹកនាំចង់បាន ដោយលោកបាននិយាយថា៖ “ដោយសារតែតួអង្គ Gwan-sik គឺជាតួអង្គដែលមានកម្លាំងកាយមាំមួន ទើបទាមទារឱ្យខ្ញុំត្រូវបង្កើនភាពរឹងមាំក្នុងខ្លួនឱ្យបានខ្លាំងជាងមុន។ ដូច្នេះ ខ្ញុំបានហាត់ប្រាណ និងញ៉ាំម្ហូបល្អៗសម្រាប់សុខភាពច្រើនមែនទែន មុននឹងចូលសម្ដែងរឿងនេះ”។

គួរឱ្យដឹងផងដែរថា When Life Gives You Tangerines ជារឿងភាគដែលនិយាយពីជីវិតមនុស្សស្រី ៣ជំនាន់ កើតឡើងក្នុង ៤រដូវកាលដាច់ដោយឡែកពីគ្នា។ បច្ចុប្បន្នNetflix បានបញ្ចេញនូវសាច់រឿង ១២ភាគដែលកើតឡើងនៅក្នុងនិទាឃរដូវ រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះរួចទៅហើយ ឯ ៤ភាគចុងក្រោយ ដែលជារដូវព្រិលធ្លាក់ នឹងចាក់ផ្សាយនៅថ្ងៃទី២៨ ខែមីនា ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ



Leave a Reply

Your email address will not be published.Required fields are marked *