ចាយពេលមួយល្ងាចមកក្រេបចំណេះដឹងក្នុងវិស័យភាពយន្តជាមួយ រិទ្ធី លំអរពេជ្រ

ផលិតករវ័យ​ក្មេង​កញ្ញា រិទ្ធី លំអរពេជ្រ នឹង​ចូលរួម​ចែក​រំលែក​វិធីសាស្ត្រ ​និង​តិចនិក​ក្នុង​ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត​ដោយ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​កម្មវិធី ស៊ីណេ​ក្លឹប ដែល​រៀប​ចំ​ធ្វើ​មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ​។

តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​ផេក​ផ្លូវ​ការ​របស់​មជ្ឈមណ្ឌល​បុប្ផាណា​ នៅ​ថ្ងៃ​​ ១៧ ​កុម្ភៈ​ ឆ្នាំ ២០២៥ ​ខាង​មុខ​នេះ​សមិទ្ធិករ​ភាពយន្ត រិទ្ធី លំអរពេជ្រ (YuKi) នឹង​ចូលរួម​ចែក​រំលែក​ចំណេះដឹង​លើ​វិស័យ​​ភាពយន្ត​ក្រោម​ប្រធាន​បទ​ស្ដី​អំពី​ «​ផ្ដើម​ពី​គំនិត​ទៅ​កាន់​ការ​សរសេរ​ និង​ទស្សនីយភាព»​ តាម​រយៈ​កម្មវិធី​ ស៊ី​ណេ​ក្លឹប​ ដែលការបង្ហាញ​មួយ​នេះ​នឹង​ផ្ដោត​លើ​ជំហាន​នៃ​ដំណើរ​ការ​ផលិត​ភាពយន្ត​ សម្រាប់​សមិទ្ធិករ​ភាពយន្ត​វ័យ​ក្មេង​ដែល​មាន​បំណង​ចង់​បន្ត​អាជីព​ក្នុង​វិស័យ​ភាពយន្ត​។​ ការ​ចូលរួម​ចែក​រំលែក​របស់​ផលិតករ​វ័យ​ក្មេង​រូប​នេះ​​ធ្វើ​ឡើងជា​ភាសា​ខ្មែរ នៅ​ក្នុង​ទីតាំង​នៃ​មជ្ឈមណ្ឌល​បុប្ផាណា ចាប់​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​ សម្រាប់​សាធារណជន​ចូលរួម​ដោយ​សេរី។

រិទ្ធី លំអរពេជ្រ (YuKi) គឺ​ជា​សមិទ្ធករភាពយន្តស្រ្ដីមួយរូបដែលមានបទពិសោធច្រើនក្នុងវិស័យភាពយន្ត ដែលស្នាដៃភាគច្រើនផ្ដោតលើការប៉ះទង្គិចផ្លូវចិត្តតជំនាន់ អត្តសញ្ញាណភេទ និងទិដ្ឋភាពស៊ីជម្រៅនៃជីវិតគ្រួសារកម្ពុជា ដោយផ្តោតលើមនុស្សវ័យជំទង់។ ដោយឡែក ​ផលិតករ​វ័យ​ក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​ក៏​ធ្លាប់​បាន​នាំ​យក​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ដាក់​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន​ផង​ដែរ៕

ប្រភពរូបភាព ៖ Lomorpich Rithy


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published.Required fields are marked *