ជាមោទកភាពមួយសម្រាប់ភាពយន្តខ្មែរ ក៏ដូចជាវិស័យភាពយន្តនៅកម្ពុជា ខណៈដែលភាពយន្តចំណងជើង «សំនៀងផ្កាលើវាលខ្សាច់» ដែលជាសមិទ្ធផលរបស់ផលិតករខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់ក្នុងរឿង ព្រមជាមួយក្រុមការងារបរទេស មួយក្រុម បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ដូចដែលមហាជនអ្នកតាមវិស័យភាពយន្តក្នុងស្រុកបានជ្រាប ភាពយន្ត «សំនៀងផ្កាលើវាលខ្សាច់» ត្រូវបាន ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងមហោស្រពលំដាប់អន្តរជាតិចំនួន២ ដែលទទួលស្គាល់ដោយស្ថាប័នហូលីវូដ OSCARS រួមមាន មហោស្រពភាពយន្ត Huesca International Film Festival លើកទី៥៤ នៅប្រទេសអេស្ប៉ាញ និង Short Shorts Film Festival & Asia នៅប្រទេសជប៉ុន។ ជាលទ្ធផល សមិទ្ធផលដ៏ត្រចះត្រចង់មួយនេះបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ពោលគឺក្នុងវេទិកានៃមហោស្រពភាពយន្តអន្តរជាតិ។






ឱកាសនៃការនាំយកភាពយន្តខ្មែរ «សំនៀងផ្កាលើវាលខ្សាច់» ឬ Chant of the desert flower បញ្ចាំងលើឆាកអន្តរជាតិនាលើកនេះ គឺជាការសម្រេចសមិទ្ធផលមួយដ៏ត្រចះត្រចង់បំផុត ហើយក៏ជាឱកាសបើកបង្ហាញឱ្យបរទេសបានស្គាល់កម្ពុជាកាន់តែច្រើន បន្ថែមលើការបោះទុនវិនិយោគលើវិស័យខ្សែភាពយន្តក្នុងប្រទេសមួយនេះផងដែរ៕
រូបភាព ៖ Reth Sarita

























Account
Security
Favourite Content