បទចម្រៀងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំបូង ចំណងជើង «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ “CAMBODIAN PRIDE” ទទួលបានអ្នកចូលមើលជាង ៨ លានដង ដោយប្រើពេលប្រមាណតែ ២០ ម៉ោងប៉ុណ្ណោះ។
បទនេះដែរ ចូលរួមបកស្រាយដោយកំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy ៤ រូប រួមមាន តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និងតារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព កញ្ញា តន់ ច័ន្ទសីម៉ា។


កន្លងមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy Navtra ធ្លាប់លើកឡើងឱ្យដឹងថានេះគឺជាលើកទីមួយដែលកំពូលតារាចម្រៀងទាំង៤រូបរបស់ Galaxy ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហើយការផលិត គឺយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រៅពីអត្ថន័យពាក្យពេចន៍ បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ក៏រំលេចពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ខាងក្រោមជាវីដេអូ MV បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ “CAMBODIAN PRIDE” ដែលកំពុងល្បីល្បាញក្នុងនិងក្រៅប្រទេស ដោយមានឆានេលបរទេសល្បីៗជាច្រើននាំគ្នាយកទៅធ្វើ reaction ព្រាត។

























Account
Security
Favourite Content