មុត ភារិន & YCN TOMIE រៀបរាប់ដើមកំណើតបទ «កំរ» ល្បីល្បាញខ្លាំងមិនថមថយសោះ ២-៣ ខែនេះ

«កំរ» ជាបទចម្រៀងមួយក្នុងចំណោមចម្រៀងជាច្រើនបទក្នុងអាល់ប៊ុម Cartel Meeting Vol.3 របស់ក្រុមចម្រៀងហ៊ីបហប La Cima Cartel ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។ បទនេះបកស្រាយដោយ Mut Phearin (មុត ភារិន) និង  YCN TOMIE សមាជិកនៃ La Cima Cartel។

ត្រឹមរយៈពេលដ៏ខ្លី បទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងភ្លូកទឹកភ្លូកដីតែម្តង ទៅដល់ទីណាក៏ឮតែគេចាក់បទនេះស្តាប់ព្រោងព្រាតគ្រប់ៗគ្នា។ ពេលឡើងច្រៀងតាមកម្មវិធីម្តងៗ ហ្វេនៗនាំគ្នាស្រែកច្រៀងបទនេះតាមតារាចម្រៀងទាំងពីរឡើងទ្រហឹងតែម្តង។ មិនតែប៉ុណ្ណោះ ហ្វេនៗថែមទាំងសរសើរពីទឹកដម ចង្វាក់ភ្លេង និងអត្ថន័យនៃបទចម្រៀងនេះទៀតផង ព្រោះវាពីរោះរណ្តំចិត្តអ្នកស្តាប់ លក្ខណៈរសជាតិចម្រៀងថ្មីមួយដែលមិនធ្លាប់ឮពីមុនមក។

ខណៈបទនេះកំពុងផ្ទុះការគាំទ្រខ្លាំង លោក មុត ភារិន និង  YCN TOMIE បានទម្លាយឱ្យដឹងពីដើមកំណើតនៃបទ «កំរ» និងដំណើរការផលិតមួយចំនួនរបស់បទដ៏ល្បីល្បាញនេះ។ ក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ YCN TOMIE បានរៀបរាប់ឱ្យដឹងថា ការពិតបទ «កំរ» ផលិតមុនពិធីបុណ្យចូលឆ្នាំខ្មែរបន្តិចប៉ុណ្ណោះ ព្រោះ Cartel Meeting Vol.3 ត្រូវចេញនៅអំឡុងពេលចូលឆ្នាំ។ មែនទែនទៅលោកគិតថា បទនេះស្តាប់ទៅរៀងខុស vibe បទចម្រៀងចូលចិត្តដែលគេចូលចិត្តចង្វាក់ឆើតៗ តែមិនជាថ្វីព្រោះលោកគិតថា វាជាប្រៀបដូចជាបង្អែមដែលបន្ថែមលើម្ហូបក្នុងពេលចូលឆ្នាំដូច្នោះដែរ។

មុត ភារិន បន្ថែមថា ដំបូងឡើយយើងផ្តោតលើតែបទចូលឆ្នាំទេ តែដោយសារស្ថាបនិក La Cima Cartel លោក Rithy Siv ចង់ឱ្យលោកធ្វើបទបែបផ្អែមៗមួយ ព្រោះពីមុនមកលោកមិនដែលមានបទចម្រៀងផ្អែមល្អែមទាល់តែសោះ ដូច្នេះលោកគិតថា គួរតែមាន ទើបសម្រេចចិត្តធ្វើបទនេះតែម្តង។ សម្រាប់ Lyric គឺអ្នកទាំងពីរចែកផ្នែកគ្នាធ្វើ រួមទើបយកមកដាក់បញ្ចូលគ្នាកែសម្រួលឱ្យចេញជា Lyric ពេញនៃបទ «កំរ» នេះ។ បើនិយាយពីសាច់ធ្វើបទនេះ គឺរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

ឱ្យដឹងក្នុងកិច្ចសម្ភាសន៍ខាងលើ YCN TOMIE លើកឡើងថា Lyric បទចម្រៀងនេះកើតចេញពីការស្រមើលស្រម៉ៃរបស់លោកទាំងស្រុង មិនមាននារីកំររូបពិតណាម្នាក់កម្លាំង​ជំរុញចិត្តនោះឡើយ។ ប៉ុន្តែការតែងនិពន្ធបទនេះ គឺផ្អែកលើការចូលចិត្ត និងអារម្មណ៍ពិតរបស់លោកទៅកាន់នារីម្នាក់ដែលនៅក្នុងក្តីសុបិននោះ។  បន្ថែមពីលើនោះ អត្ថន័យពាក្យ កំរ ដែលជាចំណងជើងបទនេះ ក៏ចង់សំដៅដល់នារីដែលពិបាករកបាន តែវាក៏ជាប់ពាក់ព័ន្ធជាមួយប្រពៃណីខ្មែរយើងផងដែរ ដែលនារីត្រូវគ្រប់លក្ខណ៍ ដូច្នេះបើនារីប្រកាន់ភ្ជាប់ប្រពៃណីខ្លះ សម័យខ្លះ នោះគឺចាត់ចូលជានារីកំរហើយ។

ក្រោយធ្វើបទនេះរួច មុត ភារិន និង  YCN TOMIE ក៏ចង់បាននារីមានលក្ខណៈដូចបទចម្រៀងនេះដែរ តែពេលនេះ ភារិន នៅរកមិនទាន់ឃើញនារីកំរដូចបទចម្រៀងនោះនៅឡើយទេ។ យ៉ាងណាមិញ ពីដំបូង មុត ភារិន និង  YCN TOMIE មិនរំពឹងថា បទ «កំរ» នឹងចាក់ដោតជាប់ក្នុងដួងចិត្តអ្នកស្តាប់ ហើយផ្ទុះការគាំទ្រខ្លាំងក្លាបែបនេះទេ ព្រោះបទនេះចេញនៅពេលចូលឆ្នាំ វាប្រៀបដូចជាការចាប់ឆ្នោតផ្សងសំណាង គ្រប់យ៉ាងអាស្រ័យលើបរិយាកាស និងទស្សនិកជនដែលជាអ្នកស្តាប់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ បទ «កំរ» [Official Visualizer]លើឆានែលយូធូប La Cima Cartel មានអ្នកចុចចូលទស្សនាប្រមាណជាង 11M Views ជាបទដែលមានអ្នកចូលស្តាប់ច្រើនជាងគេក្នុងអាល់ប៊ុម Cartel Meeting Vol.3៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)