ថៅកែ HYBE ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ ក្នុងវិស័យតន្ត្រីពិភពលោកជាមួយភាគហ៊ុនក្នុងដៃរាប់ពាន់លានដុល្លារ

ថ្មីៗនេះទស្សនាវដ្ដីអាមេរិក Billboard បានចេញផ្សាយបញ្ជីសេដ្ឋីភាគហ៊ុន ‘Stock Wealth’ ដែលបង្ហាញពីចំណាត់ថ្នាក់អ្នកកាន់ភាគហ៊ុនក្នុងចំណោមក្រុមហ៊ុនតន្ត្រីល្បីៗទូទាំងពិភពលោក។ យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញាមួយនេះ ប្រធានក្រុមហ៊ុន HYBE លោក Bang Si Hyuk បានឈរនៅលំដាប់ទី ៣ ក្នុងបញ្ជី បន្ទាប់ពីសហស្ថាបនិក Spotify លោក Daniel Ek និងលោក Martin Lorentzon ។

ក្នុងនោះភាគហ៊ុនរបស់លោក Bang Si Hyuk នៅ HYBE មានប្រហែល 31.8% ដែលមានតម្លៃ 2.54 ពាន់លានដុល្លារ។ តួលេខនេះឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុននៅពេលដែលភាគហ៊ុនរបស់លោក Bang មានតម្លៃត្រឹម 1.7 ពាន់លានដុល្លារ។ Billboard បានសន្មតថាការកើនឡើងនេះដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ HYBE ដែលធ្វើឱ្យចំណាត់ថ្នាក់របស់ស្ថាបនិកក្រុម BTS ក្នុងបញ្ជីនេះកើនឡើងដូចគ្នា។

ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន K-Pop ផ្សេងទៀតក៏បានជាប់ចំណាត់ថ្នាក់កំពូលៗនៃបញ្ជីនេះដែរ។ ជាក់ស្ដែង Park Jin Young ប្រធាន JYP Entertainment បានជាប់ជាអ្នកកាន់ភាគហ៊ុនធំជាងគេលំដាប់ទី ៥ ក្នុងចំណោមក្រុមហ៊ុនតន្ត្រីដ៏ពេញនិយមរបស់ពិភពលោក ដោយកាន់កាប់ភាគហ៊ុន JYP ដែលមានតម្លៃប្រហែល 559 លានដុល្លារ។ លើសពីនេះ លោក Yang Hyun Suk ជាផលិតករទូទៅនៃ YG Entertainment បានជាប់ចំណាត់ថ្នាក់ទី ៨ ជាមួយនឹងភាគហ៊ុន YG របស់លោកដែលមានតម្លៃ 199 លានដុល្លារ។

ទិន្នន័យនេះផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ចំពោះចំណាត់ថ្នាក់ហិរញ្ញវត្ថុរបស់ថ្នាក់ដឹកនាំកំពូលៗនៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោក ហើយកាន់តែសំខាន់ជាងនេះទៅទៀត នៅពេលដែលតន្ត្រីប៉ុបកូរ៉េនៅតែបន្តផ្ទុះប្រជាប្រិយភាព ដែលគូសបញ្ជាក់បន្ថែមអំពីតម្លៃក្រុមហ៊ុនខេប៉ុប និងឥទ្ធិពលកើនឡើងឥតឈប់ឈររបស់ពួកគេចំពោះវប្បធម៌ និងនិន្នាការតន្ត្រីទូទាំងពិភពលោក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី